វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី៖ ជន​រង​គ្រោះ​ករណី​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ វេង ស្រេង នៅ​តែ​រង់ចាំ​យុត្តិធម៌

ដោយ មួង ណារ៉េត
2019.01.04
ឪពុក​ម្តាយ​យុវជន ខឹម សុផាត វេង ស្រេង ៦២០ ឪពុក​ម្តាយ និង​ប្អូន​ស្រី​របស់​យុវជន ខឹម សុផាត ដែល​បាត់​ខ្លួន​ក្នុង​ករណី​ហិង្សា​នៅ​ផ្លូវ​ វេង ស្រេង កាល​ពី​ឆ្នាំ​២០១៤ ផ្ដល់​​បទ​សម្ភាសន៍​​ដល់​​វិទ្យុ​​អាស៊ី​សេរី កាល​​ពី​​ថ្ងៃ​​ទី​៣ ខែ​​មករា ឆ្នាំ​២០១៦។
រូបថត៖ RFA

រយៈ​ពេល ៥ឆ្នាំ បាន​កន្លង​ផុត​ទៅ ជន​រងគ្រោះ​ក្នុង​​ករណី​បង្ក្រាប​ដ៏​ហិង្សា នៅ​ផ្លូវ វេង ស្រេង នៅ​តែ​រង់ចាំ​យុត្តិធម៌។ តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ?

វាគ្មិន៖ លោកស្រី អ៊ិន លក្ខិណា ម្ដាយ​យុវជន​ឈ្មោះ ខឹម សុផាត ដែល​បាត់​ខ្លួន និង​លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ (ពោល​គឺ​កាល​ពី​ប្រាំ​ឆ្នាំ​មុន) កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់​កាំភ្លើង​ពិត​​បង្ក្រាប​ទៅ​លើ​កម្មករ ដែល​ប្រើ​ដុំ​ថ្ម​ជា​អាវុធ​ក្នុង​គ្រា​នោះ បណ្ដាល​ឲ្យ​កម្មករ ៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​របួស​ជាង ៤០​នាក់។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ គឺ​មាន​ម្ដាយ​ឪពុក​របស់​យុវជន ខឹម សុផាត ដែល​បាន​បាត់​ខ្លួន និង​បាត់​ដំណឹង​សូន្យ​ឈឹង​រហូត​មក​ដល់​ពេល​នេះ។ ពួកគាត់​កំពុង​ដង្ហោយ​រក​យុត្តិធម៌។ មន្ត្រី​សិទ្ធិមនុស្ស​ថា យុត្តិធម៌​ហាក់​កំពុង​តែ​ឆ្ងាយ​ដូច​ជើង​មេឃ។

តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​រឿង​នេះ? តើ​គ្រួសារ​ជន​រងគ្រោះ ត្រូវ​រង់​ចាំ​យូរ​ប៉ុណ្ណា​ទៀត​ ដើម្បី​បាន​យុត្តិធម៌?

សូម​អញ្ជើញ​ស្ដាប់​កិច្ច​ពិភាក្សា​អំពី​បញ្ហា​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។