វេទិកាអ្នកស្តាប់៖ តើ​គណបក្ស​ឆន្ទៈ​ខ្មែរ បានរៀន​មេរៀន​អ្វី​ខ្លះ​ ពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា?

ដោយ ជុន ច័ន្ទបុត្រ
2024.03.09
វេទិកាអ្នកស្តាប់៖ តើ​គណបក្ស​ឆន្ទៈ​ខ្មែរ បានរៀន​មេរៀន​អ្វី​ខ្លះ​ ពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា? បណ្ឌិត សុក ហាច ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ
រូប៖ ហ្វេសប៊ុក​គណបក្ស​ឆន្ទៈ​ខ្មែរ

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃ​សុក្រ ទី៨ ខែមីនា​ ជជែកពិភាក្សាអំពី​ប្រធានបទ​ទាក់ទង​នឹង​​មេរៀន ដែល​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​រៀនសូត្រ​ពី​ការ​​​បោះឆ្នោត​ព្រឹទ្ធសភា​ កាល​ពី​ខែកុម្ភៈ។

បន្ទាប់​ពី​បោះឆ្នោត​ព្រឹទ្ធសភា​ហើយ​ភ្លាមៗ គណបក្ស​នយោបាយ​នានា ក៏​ប្រញាប់ប្រញាល់​រៀបចំ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី ខែត្រ ក្រុង​ដែរ។ ការ​បោះឆ្នោត​នេះ គឺ​មិន​ខុស​ពី​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា កាល​ពី​ពេល​ថ្មីៗ នេះទេ ជា​ការ​បោះឆ្នោត​អសកល ដែល​អង្គ​បោះ​ឆ្នោត គឺ​សមាជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់។

គណបក្សប្រឆាំង​មួយ ដែលទទួលបានអសនៈចំនួន៣ នៅ​ក្នុង​ព្រឹទ្ធសភា​ថ្មី នៃ​អាណត្តិ​នេះ ក៏កំពុង​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី ខែត្រ ក្រុង ខាង​មុខ​នេះ​ដែរ។

តើគណបក្ស​នេះ រៀនសូត្រ​បាន​នូវ​មេរៀនអ្វីខ្លះពីការបោះឆ្នោតព្រិទ្ធិសភា​កន្លង​ទៅ​នេះ សំរាប់យកមករៀបចំយុទ្ធសាស្ត្រក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី ខែត្រ ក្រុង រាជធានីខាងមុខនេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​​បណ្ឌិត សុក ហាច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​ខាង​គណបក្ស​ឆន្ទៈខ្មែរ ដែល​បាន​ជជែក​ពិភាក្សា​អំពី​បញ្ហា​នេះ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។