វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី៖ «តើ​ប្រទេស​ណា​ជា​អ្នក​ឈ្នះ ៤០ឆ្នាំ ក្រោយ​ពេល​វៀតណាម​លើក​ទ័ព​ជាង ១សែន​នាក់​ឈ្លានពាន​កម្ពុជា?»

ដោយ មាន ឫទ្ធិ
2019-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​ចន្ទ ទី៨ ខែ​មករា ឆ្នាំ២០១៩ ជជែក​អំពី៖ «តើ​ប្រទេស​ណា​ជា​អ្នក​ឈ្នះ និង​ចាញ់​ពិត​ប្រាកដ ពី​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​បី​នៅ​កម្ពុជា ៤០ឆ្នាំ ក្រោយ​ពេល​វៀតណាម​លើក​ទ័ព​ជាង ១សែន​នាក់ ឈ្លានពាន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩ ក្រោម​ស្លាក​ថា​ជា​ការ​រំដោះ​កម្ពុជា​ពី​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម?»

វាគ្មិន​កិត្តិយស៖ បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ និង​បណ្ឌិត ឈាង វណ្ណារិទ្ធិ អ្នក​សិក្សា​ស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​សិក្សា​អំពី​តំបន់​អាស៊ី​អាគ្នេយ៍​របស់​សិង្ហបុរី ដែល​លោក​ទាំង​ពីរ​ចូលរួម​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ពី​កម្ពុជា និង​សិង្ហបុរី។

ព្រឹត្តិការណ៍​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩ ដ៏​ចម្រូងចម្រាស ដែល​វៀតណាម​បាន​លើក​ទ័ព​ជាង ១សែន​នាក់ ចូល​មក​ឈ្លានពាន​កម្ពុជា ក្រោម​ស្លាក​ថា ជួយ​រំដោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម គឺ​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទីបី ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​សង្គ្រាម​រវាង​បង​ប្អូន​ជា​សត្រូវ កុម្មុយនិស្ត​ចិន និង​វៀតណាម ដើម្បី​រក្សា​ឥទ្ធិពល​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​តំបន់​ឥណ្ឌូចិន​ទាំង​មូល រួម​មាន កម្ពុជា វៀតណាម និង​ឡាវ។ ព្រឹត្តិការណ៍​នេះ បាន​នាំ​មក​នូវ​នឹម​ត្រួតត្រា​ជា​លក្ខណៈ​បែប​អាណានិគម​របស់​វៀតណាម មក​លើ​កម្ពុជា​អស់​រយៈ​ពេល​ពេញ​មួយ​ទសវត្សរ៍​ទី៨០ មុន​នឹង​ឈាន​ទៅ​បិទ​បញ្ចប់​ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ១៩៩១។ ៤០ឆ្នាំ ក្រោយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចម្រូងចម្រាស​នេះ មាន​មតិ​ខ្លះ​បាន​វាយ​តម្លៃ​ឡើង​វិញ​ថា វៀតណាម​ដែល​ធ្លាប់​តែ​ជា​អ្នក​ឈ្នះ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទីបី​នេះ ហើយ​បាន​គ្រប់គ្រង​កម្ពុជា​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ទសវត្សរ៍​ទី៨០ នោះ ឥឡូវ​នេះ កំពុង​បាត់បង់​ឥទ្ធិពល​របស់​ខ្លួន​ជា​បណ្ដើរៗ នៅ​កម្ពុជា ខណៈ​ចិន​ទំនង​ក្លាយ​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ ក្នុង​ការ​រក្សា​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា​រយៈ​ពេល​យូរ​អង្វែង។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ភវ​វ័រ្មន

ពី បាវិត ស្វាយ​រៀង​

លោកតាឆ្លើយដៅត្រូវចំណុចរួម ខ្ញុំបៀបទៅនិងសំនួរ ដែលថា ហេតុអាក្រក់ទាំងពួងចំពោះមនុស្សសត្វក្នុងលោក បណ្ដាលមកពីអ្វី? មានអ្នកវិភាគ ថា មកពី កំហឹង គំនុំ បង្ករជា ជម្លោះ សង្គ្រាម កាប់សម្លាប់ ទស្សនៈខ្លះថាមកពី សេចក្ដីស្រេកឃ្លាន ចង់បានខ្លាំង កើតចិត្តលោភលន់ ទស្សនៈខ្លះថាមកពីសេចក្ដីស្នេហា ច្រណែន និងមកពីសេចក្ដីភ័យខ្លាច ។
ចម្លើយ ត្រឹមត្រូវ គឹហេតុអាក្រក់ទាំងពួងបណ្ដាលមកពីយើង មានរូបកាយ ទើបបានជាយើងឃ្លាន ខឹង ខ្លាច ស្រឡាញ់ ទាំង៤យ៉ាងនេះ ។ យ៉ាងណាមិញ ប្រជាជននិងប្រទេសខ្មែរ រងវិនាសកម្ម ប្រល័យពូជសាសន៍ បាត់បង់ទឹកដីដោយសារនយោបាយ ឈ្លានពានរបស់កុំមុយនីស យួនចិន! បើយើងត្រូវធ្លាក់ក្រោមអាណានិគម អាមេរិក ក៏ខ្មែរមិនជួបរបបវាលពិឃាត នោះដែរ សុំកុំភ្លេចថា កម្ពុជាធ្លាប់នៅក្រោមអាណានិគមបារាំងជាង៩០ឆ្នាំ ខ្មែរនៅរក្សាបានទឹកដីពូជពង្សពីការឈ្លានពានរបស់យួននិងសៀមនេះហើយ ...

Jan 13, 2019 03:21 AM

គេហទំព័រ​ទាំងមូល