ប្រវត្តិលោក ចេន ហ្ស៊ី និង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប

តុលាការ​ប្រទេស​ចិន តាមដាន​សម្ព័ន្ធ​ក្រុមហ៊ុន​កម្ពុជា​ដែល​មាន​«កេរ្តិ៍ឈ្មោះ​អាក្រក់»

ក្រោម​ប្រព័ន្ធ​ឯង​ជួយ​អញ​អញ​ជួយ​​ឯង​នៅ​កម្ពុជា សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ។ តុលាការ​នៅ​ប្រទេស​ចិន ចោទ​ប្រកាន់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ពី​ការ​លាង​លុយ​កខ្វក់​ដ៏​សម្បើម។

បរិវារ​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធនឹង​ការទិញដូរ​ក្រុមហ៊ុន​លក់ស៊ីហ្គារ​របស់​គុយបា​ក្នុងតម្លៃ​រាប់ពាន់​លានដុល្លារ​ដោយសម្ងាត់

កាលពី​ពីរឆ្នាំកន្លងទៅ សមាជិក​ដ៏សំខាន់ម្នាក់​នៃ​បរិវារ​របស់លោក ហ៊ុន សែន បានបង្កើត​ចំណងទាក់ទង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​ដែនដីកោះ​មួយនេះ​តាមរយៈ​កិច្ចព្រមព្រៀង​ជាសម្ងាត់មួយ​ដើម្បី​ទិញ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុនថ្នាំជក់​នៃ​រដ្ឋគុយបា។ នេះបើយោងតាម​ប្រភព​ចំនួនពីរ​ដែល​បានដឹងឮ​អំពីបញ្ហានេះ និង​បើយោងតាម​ទិន្នន័យ​សាជីវកម្ម។