កម្មវិធី​ផ្សាយ​ពិសេស​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧


2017.04.12
កម្មវិធី​ផ្សាយ​ពិសេស​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ កម្មវិធី​ផ្សាយ​ពិសេស​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧
Photo: RFA

ដើម្បី​ចូលរួម​ផ្ដល់​ព័ត៌មាន​ចាំបាច់​ទាំងឡាយ ក្នុង​អំឡុង​​​ព្រឹត្តិការណ៍​បោះ​ឆ្នោត​​​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​​​អាណត្តិ​ទី​៤នេះ ​អាស៊ី​សេរី​នឹង​រៀបចំ​កម្មវិធី​ពិសេស​មួយ​ចំនួន​ដូច​តទៅ៖

កម្មវិធី​​ទី១ គឺ​កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ២៥​រូប​៖ ក្នុង​ការ​ផលិត​កម្មវិធី​នេះ ​ក្រុម​ការងារ​​អាស៊ីសេរី​នឹង​​ធ្វើ​ដំណើរ​ទៅ​គ្រប់​២៥ខេត្ត​​-រាជធានី​ទូទាំង​ប្រទេស​ ដើម្បី​ធ្វើ​បទ​សម្ភាសន៍​​ជាមួយ​មេ​ឃុំ ឬ ចៅ​សង្កាត់​២៥​រូប អំពី​បទ​ពិសោធន៍​ការងារ​ជា​​មេឃុំ ឬ​ចៅ​សង្កាត់​ដែល​ជាប់​ឆ្នោត​​កាល​ពី​ឆ្នាំ​២០១២ ​​​។

កម្មវិធី​ពិសេស​ទី២ គឺ​​ ការ​ជួប​ជាមួយ​​ប្រធាន ឬ តំណាង​គណបក្ស​ទាំង​១២​ដែល​​​ឈរ​ឈ្មោះ​​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​២០១៧​នេះ ដើម្បី​ឲ្យ​គណបក្ស​ទាំងនោះ​​មាន​​ឱកាស​​​ស្មើ​​​ភាព​គ្នា​ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​​​ខ្លួន​ទៅ​កាន់​ម្ចាស់​ឆ្នោត។

យើង​ក៏​​​នឹង​មាន​​​ល្ខោន​វិទ្យុ​ខ្លីៗ ដើម្បី​ចែក​រំលែក​នូវ​ចំណេះ​ដឹង​​ស្ដី​​ពី​សារសំខាន់​នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់។

ក្រៅ​ពី​នេះ យើង​នឹង​អញ្ជើញ​​បេក្ខជន​មេឃុំ ឬ ចៅ​សង្កាត់​មក​ពី​គណបក្ស​​ផ្សេងៗ​គ្នា ម្ដង​២​គណបក្ស​ ​មក​តទល់​គ្នា​​ក្នុង​​ស្ទូឌីយោ​ផ្សាយ​ផ្ទាល់​របស់​អាស៊ី​សេរី​​​ ដើម្បី​​សួរ​ដេញ​ដោល​ពី​​​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​​​​របស់​គណបក្ស​​រៀងៗ​ខ្លួន។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ អាស៊ី​សេរី​នឹង​រៀបចំ​វេទិកា​ធំៗ​​ចំនួន​៣​ ដើម្បី​ឲ្យ​​​ពលរដ្ឋ​​​ជា​ម្ចាស់​ឆ្នោត​ រួម​មាន​ក្រុម​និស្សិត បញ្ញវ័ន្ត មន្ត្រី​សង្គម​ស៊ីវិល​ និង​​ពលរដ្ឋ​ទូ​ទៅ​ ​​​ប្រមាណ​៥០​នាក់​ សួរ​ដេញ​​ដោល​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​​គណបក្ស​ធំៗ​មួយ​ចំនួន អំពី​សមត្ថភាព​​​​​​​​របស់​​​​បក្ស​ទាំង​នោះ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ​ក្នុង​សង្គម​នៅ​ពេល​ខ្លួន​ជាប់​ឆ្នោត។

សូម​លោក​អ្នក​នាង​​រង់​ចាំ​តាមដាន​​​ស្ដាប់​និង​ទស្សនា​កម្មវិធី​ផ្សាយ​ពិសេស​​​របស់​យើង​ខ្ញុំ​ សម្រាប់​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៧​នេះ កុំ​បី​ខាន។ សូម​អរគុណ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។