អ្នកគ្រូ​ផ្ទុក​មេរោគ​អេដស៍​​ជួប​បញ្ហា​ដោយសារ​​ការ​រើសអើង

អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​ជា​គ្រូ​បង្រៀន​ម្នាក់​បាន​ថ្លែង​ថា គាត់​ទទួល​ការ​រើស​អើង​រហូត​ស្ទើរ​តែ​ទ្រាំ​មិន​បាន​ពី​សំណាក់​សហការី។
ដោយ អ៊ុក សាវបូរី
2009-12-05
Share

“ខ្ញុំ​អត់​ហ៊ាន​និយាយ​ទេ​ពី​បញ្ហា​ហ្នឹង តែ​ដោយ​ឃើញ​ការ​រើស​អើង​មក​លើ​ខ្ញុំ​ខ្លាំង​ពេក ឲ្យ​ខ្ញុំ​ក្លាហាន​ហ៊ាន​និយាយ ព្រោះ​ខ្ញុំ​សព្វថ្ងៃ​គឺ​វេទនា​ណាស់ ដូច​ស្លាប់​ទាំង​រស់​អ៊ីចឹង។ ពី​មុន​មក​ខ្ញុំ​មាន​សិស្ស​បង្រៀន​ច្រើន តែ​បច្ចុប្បន្ន​នេះ​ទោះ​បី​ខ្ញុំ​សុំ​យ៉ាងម៉េច​ក៏ដោយ ក៏​គេ​អត់​ឲ្យ​ខ្ញុំ​បង្រៀន​ដែរ ហើយ​គាត់​និយាយ​នៅ​ក្នុង​សាលា​ថា (អ្នកគ្រូ....) ឈប់​បង្រៀន។ ខ្ញុំ​គ្រាន់​តែ​ឮ​ប៉ុណ្ណឹង ខ្ញុំ​គិត​ថា បើ​សិន​ជា​គាត់​បញ្ឈប់​ខ្ញុំ​បង្រៀន​មែន ខ្ញុំ​នឹង​មក​សម្លាប់​ខ្លួន​នៅ​នឹង​ដង​ទង់​ជាតិ​តែម្តង ព្រោះ​កូន​ខ្ញុំ​ទាំង​៤ គ្មាន​អ្នក​ណា​ចិញ្ចឹម​ទេ” ៖ នេះ​ជា​ប្រសាសន៍​របស់​អ្នក​គ្រូ​ម្នាក់ កំពុង​បង្រៀន​នៅ​អនុ​វិទ្យាល័យ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ។ គាត់​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍។ អ្នកគ្រូ​សុំ​មិន​បញ្ចេញ​ឈ្មោះ​និង​សាលា​ដែល​កំពុង​បង្រៀន​ឡើយ ខ្លាច​ប៉ះពាល់​សុវត្ថិភាព​ការងារ។

ក្រោយ​ពី​បន្ធូរ​អារម្មណ៍​តានតឹង សោក​សៅ លាយ​ឡំ​ទឹក​ភ្នែក​ជោក​ជាំ​មក អ្នក​គ្រូ​ប្រាប់​រឿង​ហេតុ​នាំ​ឲ្យ​គាត់​ផ្ទុក​មេរោគ​អេដស៍​នោះ​ថា បាន​ឆ្លង​ពី​ប្តី​គាត់​ឈ្មោះ ឯម ប៊ុនធឿន ហៅ រស់ វិញ ជា​មន្រ្តី​ក្នុង​អង្គភាព​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ឆ្នាំ​២០០២ ប្តី​គាត់​បាន​ស្លាប់ បន្សល់​កូន​៤​នាក់ ប្រុស​៣​នាក់​និង​ស្រី​មួយ​ឲ្យ​គាត់​ចិញ្ចឹម។

អ្នកគ្រូ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​មិន​ដែល​ទៅ​និយាយ​ពាក្យ​លំបាក​ណា​ឲ្យ​អ្នក​ណា​បាន​ដឹង​ទេ។ ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង ខាង​អង្គការ​វាយ​តម្លៃ ខ្ញុំ​អត់​បាន​ទទួល​ទេ​របប​ទាំង​ហ្នឹង ហើយ​ខ្ញុំ​ក៏​មិន​ច្រណែន​ដែរ នឹក​ឃើញ​ថា អ្នក​ផ្ទុក​មេរោគ​ផ្សេង​ពី​ខ្ញុំ​ទៀត គ្នា​អត់​ជាង​ខ្ញុំ​ទៅ​ទៀត អ៊ីចឹង​ទុក​អំណោយ​ឲ្យ​គេ​យក​ចុះ។ ប៉ុន្តែ​ខ្ញុំ​រាល់​ថ្ងៃ ដើរ ដេក ឈរ អង្គុយ គឺ​ខ្ញុំ​ពិបាក​ចិត្ត ជួន​កាល​ខ្ញុំ​ជិះ​ម៉ូតូ​ហួស​ផ្ទះ​ក៏មាន។ កូន​ធំៗ ទៅ​រៀន ១​ថ្ងៃ​ឲ្យ​លុយ​គ្នា​ម្នាក់​៣០០(រៀល) លួង​លោម​កូន នឹក​ឃើញ​ថា ថ្ងៃ​ណា​មួយ​យើង​នឹង​មាន​ជីវភាព​ធូរធារ ហើយ​កូនៗ​ស្តាប់​តាម​ខ្ញុំ តែ​ពួក​ខ្ញុំ​រស់​ទាំង​ត្រដាប​ត្រដួស​បំផុត»

អ្នក​គ្រូ​ដក​ដង្ហើម​ធំ ដំអក់​មួយ​សន្ទុះ​បន្លប់​ទុក្ខ​ព្រួយ បន្ត​ថា គាត់​មាន​ការ​ខ្មាស​អៀន ហើយ​ព្យាយាម​លាក់​រឿង​ផ្ទាល់​ខ្លួន​នេះ ព្រោះ​គាត់​ភ័យ​ខ្លាច​គេ​រើស​អើង ខ្លាច​បាត់​បង់​ម៉ោង​បង្រៀន និង​ខ្លាច​ខាត​ប្រាក់​ម៉ោង​បន្ថែម ដោយ​គាត់​កំពុង​ទទួល​ចំណូល​ច្រើន​ពី​មុខ​វិជ្ជា​ពលរដ្ឋ​វិទ្យា ភាសា​ខ្មែរ ប្រវត្តិ​វិទ្យា ភូមិ​វិទ្យា គេហវិជ្ជា ដែល​បង្រៀន​ដល់​សិស្ស​ថ្នាក់​ទី​៧​និង​ទី​៨ បាន​១៨​ថ្នាក់ ពី​ឆ្នាំ​១៩៩៣ មក​នោះ។

អ្នកគ្រូ​ឲ្យ​ដឹង​ដូច្នេះ​ទៀត​ថា ៖ «ហើយ​រឿង​ខ្ញុំ​ហ្នឹង គឺ​ខ្ញុំ​ក៏​មិន​លាក់​ទេ នឹក​ឃើញ​ថា ជីវិត​ពិត​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​មក​ប្រាប់​សាលា​ឲ្យ​ដឹង​ដើម្បី​ឲ្យ​គេ​អាណិត​អាសូរ ក៏​ប៉ុន្តែ​ទី​បំផុត​ខ្ញុំ​បែរ​ជា​គេ​ដក​មិន​ឲ្យ​ខ្ញុំ​បង្រៀន នៅ​សល់​តែ​១​ថ្នាក់​ទៅ​វិញ។ ពេល​នោះ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់ ឆ្នាំ​២០០២-​២០០៣ គឺ​ខ្ញុំ​បង្រៀន​ធម្មតា ដល់​ឆ្នាំ​២០០៤ ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ គេ​ដក​ថ្នាក់​ខ្ញុំ​តែម្តង។ ឆ្នាំ​២០០៥ ខ្ញុំ​ជា​ឡើង​វិញ ខ្ញុំ​សុំ​ថ្នាក់​គេ​បង្រៀន​វិញ គេ​ឈប់​ឲ្យ​ខ្ញុំ​បង្រៀន។ ដូច​ជា​មុខ​វិជ្ជា គេហវិជ្ជា​អី ខ្ញុំ​មាន​ជំនាញ​ខាង​ប៉ាក់ ខាង​ចាក់ ខាង​កាច់​ផ្កា​ស្បៃ​អី បើ​និយាយ​រួម​ទៅ ជា​វិជ្ជាជីវៈ​បំណិន​ជីវិត ប៉ុន្តែ​គាត់​យក​លេស​ថា អត់​ឲ្យ​ដេរ​ប៉ាក់​អី​ទេ ខ្លាច​ឆ្លង​ដល់​សិស្ស ហើយ​ទោះ​បី​ខ្ញុំ​សុំ​បង្រៀន​យ៉ាង​ណា​ក៏​មិន​បាន​ដែរ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ខ្ញុំ​បាន​បង្រៀន​មួយ​ថ្នាក់។ មួយ​ថ្នាក់​នោះ​ក្រុម​ខ្ញុំ​គឺ​ក្រុម​២ មាន​សិស្ស​២៥​នាក់»

អ្នក​គ្រូ​បន្ត​ថា នៅ​ឆ្នាំ​២០០៥ ម៉ោង​ដែល​គាត់​បង្រៀន​ទាំង​ប៉ុន្មាន​ត្រូវ​គេ​ដក​អស់​សល់​តែ​១​ថ្នាក់​ក្រោយ​ពេល​ដែល​គាត់​ហ៊ាន​ប្រាប់​នាយក​សាលា​តាម​ត្រង់​ថា គាត់​សុំ​ទៅ​បើក​ថ្នាំ​ពន្យារ​អាយុ​នោះ ៖ «មុន​នឹង​វ៉ាកង​ឆ្នាំ​២០០៧-​​២០០៨ ខ្ញុំ​បាន​សរសេរ​ក្រដាស​សុំ​លោក​នាយក ស្នើ​សុំ​ឲ្យ​គាត់​ប្រគល់​ថ្នាក់​គេហវិជ្ជា មក​ឲ្យ​ខ្ញុំ​បង្រៀន ព្រោះ​ខ្ញុំ​មាន​ជំនាញ​ស្រាប់។ ខ្ញុំ​សុំ​គេ​៤​ថ្នាក់ ខ្ញុំ​សុំ​ពលរដ្ឋ ២​ថ្នាក់ និង​ភាសា​ខ្មែរ  ប៉ុន្តែ​លទ្ធផល​ចេញ​មក​គឺ​បាន​តែ​១​ថ្នាក់ ភាសា​ខ្មែរ​ដដែល។ ដល់​ពេល​ខ្ញុំ​យំ​នៅ​ក្យូស​ក្រោម​ដើម​ចាន់​គិរី ក្នុង​សាលា​ហ្នឹង​គាត់​យក​ក្រដាស​ហ្នឹង​មក គាត់​ថា បញ្ជា​សុំ​ថ្នាក់​អ៊ីចឹង​អាណា​ឲ្យ»

ក្រោយ​ការ​ដក​យក​ម៉ោង​បង្រៀន​ពី​១៨​ថ្នាក់​មក​នៅ​១​ថ្នាក់​ទី​៧​នេះ បាន​ធ្វើ​ឲ្យ​គាត់​បាត់បង់​ប្រាក់​ម៉ោង ហើយ​ជីវភាព​ធ្លាក់​ដុនដាប ធ្វើ​ឲ្យ​គាត់​ដាច់​បាយ​ដោយ​ពេល​ជាមួយ​កូនៗ​ទាំង​៤​នាក់ ៖ «ខ្ញុំ​អត់ ពេល​ខ្លះ​ខ្ញុំ​អស់​អង្ករ ខ្ញុំ​បបរ​ហូប ខ្ញុំ​លួង​លោម​កូន​ថា យើង​ថ្ងៃ​នេះ​ញ៉ាំ​បបរ​ទៅ​ណា​កូន។ តែ​ឆៃប៉ូវ​និង​សៀង​ជា​អាហារ​សម្រាប់​ផ្ទះ​ខ្ញុំ​ច្រើន​ជាង​សាច់។ បើក​ប្រាក់​ខែ​ខ្ញុំ​បង់​តែ​ទឹក​និង​ភ្លើង​ចង់​អស់​បាត់​ទៅ​ហើយ»

អ្នកគ្រូ​ថា នៅ​ពេល​អង្គការ​នានា​និង​រដ្ឋាភិបាល​មក​វាយ​តម្លៃ​ផ្តល់​ជំនួយ​ដល់​គ្រួសារ​មេរោគ​អេដស៍ ក្រុម​គ្រួសារ​គាត់​មិន​បាន​ជាប់​ឈ្មោះ​ទទួល​អំណោយ​ទេ។ គាត់​ប្រឹង​តស៊ូ​រក​ប្រាក់​ចិញ្ចឹម​កូន​តែ​លើ​ប្រាក់​ខែ​មួយ​មុខ​គត់។ ឃើញ​ដូច្នេះ​កូន​បង​២​នាក់​បាន​រៀន​បណ្តើរ​ទៅ​ធ្វើ​កម្មករ​គេ​បណ្តើរ យក​ប្រាក់​ទៅ​បង់​ឲ្យ​គ្រូ ពេល​ម៉ោង​រៀន​និង​ទិញ​វិញ្ញាសា។

អ្នកគ្រូ​បាន​រៀបរាប់​បន្ត​ថា ៖ «នៅ​ពេល​ដែល​គេ​ចុះ​ទៅ​វាយ​តម្លៃ គេ​ឃើញ​ផ្ទះ​ខ្ញុំ​មាន​ម៉ូតូ​កញ្ចាស់​មួយ មាន​ទូរទស្សន៍​ចាស់ មាន​ម៉ាញ៉េ​អីៗ​ទៅ អ៊ីចឹង​គេ​វាយ​តម្លៃ​ទៅ ខ្ញុំ​ត្រូវ​ធ្លាក់​អត់​បាន​អំណោយ​ហ្នឹង​ទេ អ៊ីចឹង​ខ្ញុំ​រង​គ្រោះ​រហូត។ ចំណែក​កូនៗ ដូច​ថា គ្នា​អត់​មាន​កម្លាំង​ចិត្ត​នឹង​រៀន​ទេ ពីព្រោះ​អី​ឃើញ​ម្តាយ​ផ្ទុក​មេរោគ​អេដស៍​អ៊ីចឹង ហើយ​រង​គំនាប​អ៊ីចឹង​ទៀត គ្នា​តើ​មាន​ចិត្ត​ទេ? ឯ​កូន​ទី​២ រាល់​ថ្ងៃ​នេះ​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ថ្នាក់​ទី​១១ ពេល​យប់​ទៅ​ធ្វើ​កម្មករ​គេ គេ​ឲ្យ​លុយ​១​ថ្ងៃ​៨​ពាន់​រៀល យក​លុយ​នោះ​ទៅ​រៀន ជួន​កាល​អត់​បាន​ចាយ​ទេ ទិញ​ក្រដាស ទិញ​អី​គ្រូ​អស់»

ពេល​ផ្តល់​សំណួរ​ថា តើ​កូន​ទាំង​នោះ​មាន​ឆ្លង​មេរោគ​អេដស៍​ទេ? គាត់​ឆ្លើយ​ប្រាប់​ថា កូន​ទាំង​៤​នាក់​បាន​រួច​ផុត​ពី​មេរោគ​សាហាវ​នោះ​ទាំង​អស់ ប៉ុន្តែ​ការ​សិក្សា​និង​ជីវជាតិ​អាហារ​បំប៉ន​កុមារ​មិន​គ្រប់​គ្រាន់ និង​មិន​បាន​សម្រេច​បំណង​កូនៗ​ដែល​ចង់​រៀន​នោះ​ទេ។

អ្នកគ្រូ​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​និង​កាកបាទ​ក្រហម ជួយ​ផ្តល់​ជំនួយ​ដល់​គ្រួសារ​គាត់​ដែល​ជា​មន្រ្តី​រាជការ​មាន​ប្រាក់​ខែ​ទាប ហើយ​ផ្ទុក​មរោគ​អេដស៍​មិន​អាច​រក​ចំណូល​បង្កើន​ជីវភាព​បាន​ប្រសើរ និង​សុំ​ឲ្យ​ជួយ​ផ្តល់​ការ​សិក្សា​ថ្នាក់​ឧត្តម​ដល់​កូន​ប្រុស​ច្បង​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​គ្មាន​ប្រាក់​ចូល​រៀន​នៅ​មហាវិទ្យាល័យ ឬ​អាច​ផ្តល់​ការងារ​ឲ្យ​គ្នា​បាន​ចូល​ធ្វើការ និង​សុំ​កុំ​រើស​អើង​គាត់​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍ ដោយ​ហាម​កូន ឬ​សិស្ស​មិន​ឲ្យ​រៀន​ជាមួយ​គាត់ ហើយ​បន្ថយ​ម៉ោង​បង្រៀន ធ្វើ​ឲ្យ​គាត់​បាត់​បង់​ប្រាក់​ម៉ោង​ជាដើម៕

ព័ត៌មាន (12)

មើល​មតិ​ទាំង​អស់.

Anonymous says:
Dec 07, 2009 05:48 AM

there is not her mistake,and she was not intentionally carried this cruel disease either. i always hear that some high class people usually calling for donation to help those women like her, why don't they take this time to assist her ......they are not people in your family, so you never know how difficult is it for Aid widow survive with four children...

Anonymous says:
Dec 09, 2009 10:43 AM

Dear, RFA please, provide her (That teacher) contact information I would like to donate her and her kids.

Anonymous says:
Dec 05, 2009 12:35 AM

Dear RFA,

I heard about this story, I feel very shock and I am very kin to help the children so much.

Could I have their contact? so that I can provide some support to the children for their study.

I can be contacted via 098779858
email: limkimlay@gmail.com

Kind Regards
Kimlay

Anonymous says:
Dec 07, 2009 12:34 PM

Pls everybody help her and her family
esp school director ...
and follow Leonine idea...

Anonymous says:
Dec 07, 2009 06:03 AM

there is not her mistake, and she was not intentionally carried this cruel disease either. i have usually heard that some high class women alwyas calling for donation to help those women like her. Now this is their good time to show everyone that you are satisfied to help them.You people never know how hard the Poor aid widow survive with ther four children.

Anonymous says:
Dec 04, 2009 09:52 PM

i want to hape this women that she have sida .my e.maile vichanaguy@hotmail.com

Anonymous says:
Dec 06, 2009 06:01 AM

why don't that laday go to see, sister bun rany, for help or H.E Sandra who taking care of female gender jobs in cambodia. i had seen a lot to high class wonmen that dressed up, and show up in any TV channel, for thier jobs that concerned to that kind of problem. i don't tell me, those ladies just tried to cheat their job and had no feeling to help to those trouble ladies.

Anonymous says:
Dec 07, 2009 07:22 AM

Dear RFA in P-penh
This is a Sad story of one khmer woman with 4 kids.Please give a Phone number of them when your posted this voices like her and one girl name BOPHA.
Thanks
savuth [u.s.a]

Anonymous says:
Dec 05, 2009 09:09 PM

Please give her phone number.

Anonymous says:
Dec 04, 2009 10:23 PM

When I heard her life, I think that there are many things that goverment should take action to help. The supporter of rulling party should open your eye bigger and dare to say the truth. Nowaday there are many people in Cambodia living under living standard. Even she is goverment official, she still live in difficulty, and how about other? Please open your eye to see the tear of the poor and open your ear to listen the crying of the poor.

Anonymous says:
Dec 07, 2009 06:45 PM

Cambodia has a law on anti-HIV/AIDS to prevent the mentioned discrimination of the woman's case. The discriminator is not only discriminated against the woman, but against the whole family members. By doing so, the discriminator intended to kill the whole family as her teaching classes and times were shrinkaged into the lowest level. I think the woman should file a complaint to Cambodian national AIDS Authority to seek the justice or she can ask the assistance from UNAIDS in Cambodia how to deal with her case. It is really pity for her children who strive for their bright future by working and studying at the same time becasue the discrimination. As of 10 December, 2009 is a celebration of human rights day and the United Nations worldwide mainly forcused on the embrace to diversity and end to the discrimination, it is a time to act against the discrimination in Cambodia.

Anonymous says:
Dec 07, 2009 01:27 PM

The schoold should give the class back to her. according to the AIDS law, People who live with AIDS and HIV have full rights to work and get the same payment as the other or ordinary people. she live with HIV/AIDS but she can do her job. I would say this kind of activities is a form of discrimination a and violate the law

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល