ប័ណ្ណសារព័ត៌មាន
2010-10-07
ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌរបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរនៅក្នុងប្រទេសកម្ពុជា នឹងឈានដល់ថ្ងៃបញ្ចប់ គឺនៅថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំខាល ទោស័ក ព.ស ២៥៥៤ ដែលត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១០។
2010-10-06
ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានងារថា ជាបុរសខ្លាំង បានតែងតាំងកូនប្រុសរបស់ខ្លួនឈ្មោះ ហ៊ុន ម៉ាណែត ជាមេបញ្ជាការរងនៃកងអង្គរក្ស។
2010-10-04
នៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា រវាងប៉ុន្មានជាងមួយអាទិត្យកន្លងមកនេះ គេបាននាំគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិទាំងប្រាំពីរសន្ដានរបស់គេដែលបានចែកស្ថានទៅកាន់លោកខាងមុខ។
2010-10-03
ប្រជាពលរដ្ឋដែលត្រូវក្រុមនគរបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរីចាប់ដុតរទេះគោចំនួន ៥គ្រឿង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅនោះ បានស្នើសុំដល់អាជ្ញាធរសារជាថ្មីម្ដងទៀត នៅថ្ងៃទី៣ ខែតុលា ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់។
2010-10-03
មុនពេលរៀបចំការបោះឆ្នោតសម្រាប់អាណត្តិទី៥ ឆ្នាំ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ. ប.) បានធ្វើការសម្រិតសម្រាំងបន្ថែមទៀត ដោយរៀបចំឲ្យមានយុទ្ធនាការបំផុសឲ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានខេត្ត-ក្រុង ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឡើងវិញ។
2010-10-03
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានអសន្តិសុខផ្នែកស្បៀងអាហារ ហើយជាប្រទេសដែលមានគ្រោះទុរភិក្សដ៏អាក្រក់បំផុតស្ថិតក្នុងកម្រិតប្រកាសអាសន្ន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា ចាប់តាំងពីឆ្នាំ២០០៤ មក អត្រានៃភាពអត់ឃ្លាននៅកម្ពុជាមានការថយចុះ។
2010-10-02
បញ្ហាជម្លោះជាបញ្ហាមួយដែលតែងតែកើតមាននៅក្នុងសហគមន៍នីមួយៗ គ្រប់ខែត្រក្រុង ប៉ុន្តែនៅពេលកើតមានបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋ គឺពួកគេទៅរកអាជ្ញាធរនៅមូលដ្ឋានជាអ្នករកខុសត្រូវឲ្យនៅដំណាក់កាលដំបូង ដើម្បីដោះស្រាយបញ្ហា។
2010-10-01
មន្ត្រីរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប បានឲ្យដឹងថាគេបានដាក់ឯកសារគម្រោងខ្ចីលុយពីអង្គការចៃកា (JICA) របស់ជប៉ុន ប្រមាណជាង ៨០លានដុល្លារសហរដ្ឋអាមេរិក យកមករៀបចំបណ្ដាញផលិតទឹកស្អាតចេញពីប្រភពបឹងទន្លេសាប និងចែកចាយឲ្យសណ្ឋាគារ និងប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងសៀមរាប ជិត២សែននាក់បានប្រើប្រាស់ ដើម្បីកាត់បន្ថយការបូមទឹកអណ្ដូងពីក្រោមដីយក ដែលអាចធ្វើឲ្យប្រភពទឹកក្រោមដីរីងស្ងួត ហើយឈានទៅរកការគំរាមកំហែង នៃភាពបាក់ស្រុតគំរាមកំហែងដល់ប្រាសាទបូរាណនានា និងបរិស្ថានធម្មជាតិផងនោះ។
2010-09-29
អស់រយៈពេល ១៣មកហើយដែលវិទ្យុអាស៊ីសេរីផ្នែកខេមរៈភាសា បានចាប់បដិសន្ធិក្នុងរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានពិត និងព្រឹត្តិការណ៍ផ្សេងៗអំពីប្រទេសកម្ពុជា។
2010-09-27
ការកាប់បំផ្លាញព្រៃឈើដែលមកដល់បច្ចុប្បន្ននេះ កំពុងក្លាយជាប្រធានបទក្ដៅគគុក និងបណ្ដាលឲ្យប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា បាននាំព្រះសង្ឃមួយអង្គ ព្រះនាម ប៊ុន សាលួត ផ្ដោតព្រះទ័យទុកដាក់ប្ដូរផ្ដាច់បំផុត ក្នុងការដឹកនាំព្រះសង្ឃខ្មែរ នៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីថែរក្សាព្រៃឈើនៅតំបន់នោះ រហូតទាល់តែពិភពលោកទទួលស្គាល់ស្នាព្រះហស្តរបស់ព្រះអង្គ។
2010-09-27
កង្វះប្រព័ន្ធគមនាគមន៍នៅតាមស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង កំពុងក្លាយជាឧបសគ្គ និងបង្កឲ្យមានការខូចខាតដល់កសិផលរបស់អ្នកភូមិ។ ជាក់ស្ដែងបញ្ហានេះបានកើតមានទៅលើផលដំណាំពោតរបស់អ្នកស្រុកសំពៅលូន។ ទន្ទឹមពេលនេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្រកាសផ្ដល់ប្រាក់កម្ចីដល់កម្ពុជាចំនួន ៣៥លានដុល្លារ ដើម្បីសាងសង់ផ្លូវគមនាគមន៍តាមជនបទ នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ដើម្បីជួយសម្រួលការតភ្ជាប់នៃជីវភាពអ្នកជនបទ ទៅទីក្រុងឲ្យបានប្រសើរជាងមុន។
2010-09-26
ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការអភិវឌ្ឍនាពេលកន្លងមក គឺភាគច្រើនពឹងផ្អែកលើប្រាក់ជំនួយ និងប្រាក់កម្ចីពីបរទេស ដើម្បីអភិវឌ្ឍប្រទេសនេះបាន ដូចជាការធ្វើប្រព័ន្ធធារាសាស្ត្រ ស្ពាន ផ្លូវ និងបញ្ហាផ្សេងៗទៀត។
2010-09-26
ការចុះទៅកំណត់ព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្តល់ជូនទៅក្រុមហ៊ុនភាពីម៉ិច (Pheapimex) ដែលវាស់វែងដីដោយមន្ត្រីក្រុមហ៊ុននេះ បានបង្កឲ្យមានប្រតិកម្មតវ៉ាយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
2010-09-07
យុវតីម្នាក់បានប្រឡងជាប់ ហើយទទួលបានពិន្ទុល្អជាងគេទាំងអស់នៅក្នុងចំណោមសិស្សជាង ៨ម៉ឺននាក់ ដែលបានប្រឡងកម្រិតមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅក្នុងឆ្នាំនេះ។
2010-08-30
សហគមន៍អេកូទេសចរណ៍ឃុំជីផាត ស្ថិតនៅចំកណ្ដាលព្រៃស្រោងនៃតំបន់ជួរភ្នំក្រវាញ ស្រុកថ្មបាំង ខេត្តកោះកុង។