ប័ណ្ណសារព័ត៌មាន
2010-11-27
អស់រយៈពេលប្រហែលជាង ២០ឆ្នាំមកហើយ ដែលប្រទេសកម្ពុជាបានរៀបចំពិធីបុណ្យអុំទូកឡើង ហើយមិនដែលមានគ្រោះថ្នាក់ស្លាប់មនុស្សរាប់រយនាក់ដូចឆ្នាំនេះទេ។
2010-11-27
បន្ទាប់ពីប្រទេសកម្ពុជា បានជួបឧបទ្ទវហេតុស្លាប់មនុស្សជាង ៣៤០នាក់ និងរបួសជិត ៤០០នាក់ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា នៅស្ពានកោះពេជ្រ ប្រជាពលរដ្ឋខ្មែរនៅស្ទើរគ្រប់ខេត្តក្រុង រាជធានី នៅទូទាំងប្រទេស បានធ្វើពិធីបួងសួងទៅតាមជំនឿរៀងៗខ្លួន ដើម្បីសុំសេចក្ដីសុខសប្បាយ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។
2010-11-17
ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរណ៍បរទេសដែលបានចូលមកលេងក្នុងប្រទេសកម្ពុជា បានកើនឡើងជិត ១៥% នៃរយៈពេល ៩ខែចុងក្រោយនេះ ក្នុងឆ្នាំ២០១០ បើប្រៀបធៀបទៅនឹងរយៈពេលដដែល កាលពីឆ្នាំ២០០៩ កន្លងទៅ។
2010-11-16
ពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ គឺជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរមួយ ត្រូវបានគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីបុរាណកាល ហើយនិងបានបន្តរហូតដល់សព្វថ្ងៃ។
2010-11-15
វិស័យសិក្សាអប់រំនៅកម្ពុជាសព្វថ្ងៃ បើទោះបីជាកន្លងមករាជរដ្ឋាភិបាល និងអង្គការជាដៃគូរអភិវឌ្ឍន៍ផ្នែកនេះបានធ្វើការផ្ដល់អាហារូបករណ៍ដើម្បីផ្ដល់ឱកាសឲ្យសិស្សានុសិស្សបានបន្តការរៀនសូត្រក៏ដោយ ប៉ុន្តែមកដល់ពេលនេះគេឃើញយុវជនយុវតីខ្មែរមួយចំនួននៅតាមជនបទ ស្រុកស្រែចម្ការ ដែលក្រីក្រដូចជានោះឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលជាដើម បានត្អូញត្អែរថា មិនអាចបន្តការសិក្សាបានទេ បន្ទាប់ពីគេបានប្រឡងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឬមួយក៏ធ្លាក់បាក់ឌុប។
2010-11-12
រដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូអភិវឌ្ឍនានានៅក្នុងប្រទេស កំពុងប្រឹងប្រែងលើកកម្ពស់ការរក្សាអនាម័យ នៅតាមជនបទ ឲ្យបានប្រសើរជាងសព្វថ្ងៃ ដើម្បីកាត់បន្ថយជំងឺឆ្លង និងអត្រាប្រជាពលរដ្ឋស្លាប់។ ការងារនេះត្រូវបានរដ្ឋាភិបាលដាក់ផែនការងារក្នុងរយៈពេលពីរដំណាក់កាល គឺដំណាក់កាលទីមួយ ចាប់ពីឆ្នាំ២០១០ ដល់ ២០១៥ និងដំណាក់កាលទី២ ចាប់ពី ឆ្នាំ២០១៥ ដល់២០២០ ក្នុងទិសដៅសម្រេចជោគជ័យឲ្យបានមួយរយភាគរយ។
2010-11-10
មហាចេតិយព្រះពុទ្ធសាសនាដ៏ធំមួយ ត្រូវបានគេសាងសង់នៅភាគខាងជើងកោះសូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី (Indonesia) ហើយថ្មីៗនេះមហាចេតិយនោះ ត្រូវបានគេសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការចូលរួមយ៉ាងកុះករពីព្រះសង្ឃ និងពុទ្ធបរិស័ទនៅជុំវិញពិភពលោក។
2010-11-10
ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់របបនយោបាយជាច្រើនជំនាន់ ដោយក្នុងរបបគ្រងប្រទេសនីមួយៗ ក៏មានការផ្លាស់ប្ដូរមេដឹកនាំផងដែរ ពិសេសទៅទៀត កម្ពុជាក៏ធ្លាប់ស្ថិតនៅក្រោមការត្រួតត្រានៃអាណានិគមបារាំង ប៉ុន្តែដោយមានការទាមទារពីអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះ នរោត្តម សីហនុ កម្ពុជាទទួលបានឯករាជ្យពីបារាំងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
2010-11-08
បញ្ហាកាត់ប្រាក់កម្រៃរបស់គ្រូបង្រៀនកើតមានស្ទើរគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ នៅខេត្តរតនគិរី ដែលជាតំបន់់ជនបទដាច់ស្រយាល ក៏មានសេចក្ដីរាយការណ៍បន្ថែមថ្មីៗនេះថា គ្រួបឋមសិក្សាជាង ១០០នាក់ កំពុងជួបប្រទះការកាត់ប្រាក់បំប៉នជីវភាពគ្រូនេះដែរ។
2010-11-04
ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទលើកទី៦ របស់ភាគីអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលកំពុងចាប់ផ្ដើមរយៈពេល ២ថ្ងៃនៅខេត្តសៀមរាប។
2010-11-02
ខ្សែភាពយន្តឯកសារក្រោមចំណងជើងជាភាសាអង់គ្លេសថា «The Rice Field of Dreams» ផលិតដោយពលរដ្ឋខ្មែរ-អាមេរិកាំងមួយរូប ដែលបានរស់រានមានជីវិតឆ្លងកាត់សម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម គ្រោងនឹងដាក់បញ្ចាំងជូនសាធារណជននៅពេលឆាប់ៗនេះ។