ប័ណ្ណសារព័ត៌មាន
2010-06-30
ទឹកដមសំឡេងពីរោះរណ្ដំ ភាពលន្លង់លន្លោច បានអូសទាញអន្ទងព្រលឹងអ្នកស្ដាប់ឲ្យអណ្ដែតត្រសែត រំភើបញាប់ញ័រ តាមរយៈស្នាដៃរបស់កវីនិពន្ធជើងចាស់ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ មកដល់ទសវត្សរ៍ឆ្នាំ១៩៧០។
2010-06-25
អង្គការអភិរក្សសត្វស្លាបនៅកម្ពុជា បានឲ្យដឹងថា សត្វក្រៀលក្បាលក្រហមដែលគេប្រទះឃើញមាននៅតែប្រទេសភូមា និងប្រទេសខ្មែរតែប៉ុណ្ណោះនោះ គឺកំពុងមានចំនួនកើនឡើងនៅតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
2010-06-24
ខ្សែភាពយន្តឯកសារស្ដីពីស្ថានភាពជួញដូរផ្លូវភេទកុមារនៅប្រទេសកម្ពុជា ក្រោមចំណងជើងថា «Red Light» ដែលប្រើរយៈពេល ៤ឆ្នាំក្នុងការផលិត បានត្រូវសម្ពោធដាក់បញ្ចាំងជូនសាធារណជនទស្សនាជាលើកដំបូងបង្អស់ នៅឯបុរីញូវយ៉ក សហរដ្ឋអាមេរិក។
2010-06-19
អង្គការដៃគូផ្ដល់មេត្តា បានបង្កើតមណ្ឌលមួយឈ្មោះ មណ្ឌលវត្តអូរព័ទ្ធ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ដោយធ្វើសកម្មភាពមើលថែអ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍។
2010-06-19
ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ជាពិសេសជនជាតិភាគតិចដែលមានការឈឺចាប់បាននាំគ្នាតែងទំនុកច្រៀង និងច្រៀងដោយខ្លួនឯងផ្ទាល់ ដើម្បីថ្លែងរៀបរាប់អំពីទុក្ខសោករបស់ពួកគេ ដែលបានរងនូវការបាត់បង់ដីស្រែចម្ការ និងផលដំណាំ។
2010-06-18
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១០ គឺជាទិវាចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ សម្ដេចម៉ែ ក្នុងព្រះជន្មគម្រប់ ៧៤ យាងចូល ៧៥ព្រះវស្សា។
2010-06-16
លោក លាង ស៊ីកន ដែលបានបញ្ចប់ការសិក្សានៅសាលាវិចិត្រសិល្បៈប្រទេសកម្ពុជា កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងពិភពលោក តាមរយៈស្នាដៃគំនូរច្នៃប្រឌិត ដែលមានទេពកោសល្យយ៉ាងខ្ពស់។
2010-06-16
បញ្ហាការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ គឺជាបញ្ហាសាកល ដែលកើតមានឡើងនៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក។
2010-06-15
ព្រះវិហារជាប្រាសាទមួយដែលសាងនៅលើភ្នំដងរែក ក្បែរព្រំដែនខ្មែរថៃ។ ការកសាងប្រាសាទនៅក្បែរព្រំដែនបែបនេះ ធ្វើឲ្យមានចម្ងល់មួយចោទឡើងថា ការកសាងនេះជាការកំណត់ព្រំដែនរវាងខ្មែរ និងថៃ ឬបែបណា?
2010-06-06
ទន្លេមេគង្គជាទន្លេវែងជាគេបំផុតក្នុងចំណោមទន្លេដទៃនៅតំបន់អាស៊ី ត្រូវអ្នកការពារបរិស្ថាន និងសកម្មជនការពារទន្លេប្រមើលឃើញថា អាចនឹងមានគ្រោះថ្នាក់ ដោយសារតែមនុស្សទាញយកធនធានច្រើនហួសហេតុ ទាំងនៅផ្នែកខ្សែទឹកខាងលើ និងទាំងផ្នែកខ្សែទឹកខាងក្រោម។