អភិវឌ្ឍ​តំបន់​ទឹក​ធ្លាក់​ធម្មជាតិ​នៅ​ព្រះវិហារ

មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា គេ​នឹង​ជួយ​ជ្រោមជ្រែង​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទឹក​ធ្លាក់​ធម្មជាតិ​មួយ​កន្លែង។

2011-04-21
Share

មន្ត្រី​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា គេ​កំពុង​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា ឲ្យ​តំបន់​ព្រៃ​ភ្នំ​ដែល​មាន​ទឹក​ធ្លាក់​ធម្មជាតិ​មួយ​កន្លែង ដែល​នៅ​ក្នុង​ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ដែល​ធ្លាប់​តែ​ស្ងាត់​ជ្រងំ ឲ្យ​អាច​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ដ៏​មាន​សក្ដានុពល​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូល​ទៅ​ទស្សនា និង​បាន​កម្រៃ​ខ្លះ​ទៅ​ដល់​សហគមន៍​ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ទាំង​នោះ​ផង។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា តំបន់​ទឹក​ធ្លាក់​ធម្មជាតិ​នោះ គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចាប់​ផ្ដើម​ទៅ​លេង​កម្សាន្ត ចាប់​តាំង​តែ​ពី​មាន​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ ដើម្បី​ឲ្យ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ ហើយ​មន្ទីរ​ទេសចរណ៍​មាន​គម្រោង​នឹង​ធ្វើ​ផ្លូវ​ឲ្យ​កាន់​តែ​ល្អ​ស្អាត​ថែម​ទៀ​ត ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​គ្មាន​ឧបសគ្គ​ទាំង​រដូវ​ប្រាំង និង​រដូវវស្សា។

លោក ហង្ស សាវយុត រាយការណ៍៖

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល