មន្ត្រី​​ប្រឆាំង​អំពើ​ពុក​រលួយ​១៤​នាក់​ស្បថ​ចូល​កាន់​តំណែង​ជា​នគរបាល​យុត្តិធម៌

មន្ត្រី​ស៊ើប​អង្កេត ១៤​នាក់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​៣១ សីហា បាន​ចូល​ស្បថ និង​ធ្វើ​សច្ចាប្រណិធាន​រួម​គ្នា នៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ធ្វើ​ឲ្យ​មាន​នីតិសម្បទា​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំរឿង​អំពើ​ពុក​រលួយ និង​ចាប់​ខ្លួន​ជន​សង្ស័យ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ក្នុង​ឋានៈ​ជា​នគរបាល​យុត្តិធម៌។
ដោយ សុខ សេរី
2010-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣១-សីហា-២០១០: មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អង្គុយ​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ ក្នុង​សាលា​ឧទ្ធរណ៍ មុន​ពេល​ធ្វើ​សច្ចា​ប្រណិធាន។
៣១-សីហា-២០១០: មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អង្គុយ​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ ក្នុង​សាលា​ឧទ្ធរណ៍ មុន​ពេល​ធ្វើ​សច្ចា​ប្រណិធាន។
RFA/Sok Serey

ដំណើរ​ស៊ើប​អង្កេត​នោះ នឹង​ចាប់ផ្ដើម​នៅ​ពេល​ណា​អង្គភាព​នេះ បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រភព​នានា ហើយ​ដំណើរ​ស៊ើប​អង្កេត​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​ឯករាជ្យ ប៉ុន្តែ​ក្រោម​ការ​ត្រួត​ពិនិត្យ​លើ​នីតិ​វិធី ដោយ​អគ្គ​ព្រះរាជអាជ្ញា​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ លោក អ៊ុក សាវុធ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង និង​ជា​ទេស​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ពិធី​សច្ចាប្រណិធាន​នោះ​ថា លោក​ប្រើប្រាស់​កម្លាំង​ចារកម្ម ដើម្បី​ស៊ើប​ការណ៍​សម្ងាត់ ប្រមូល​ព័ត៌មាន និង​ភស្តុតាង​នានា នៅ​ពេល​ណា​បាន​ទទួល​ពាក្យ​បណ្ដឹង។

លោក ឱម យ៉ិនទៀង បាន​បញ្ជាក់​ថា ៖ «ទី​១ គឺ​យើង​អាច​ចាប់ផ្ដើម​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្ដឹង ទី​២ យើង​ធ្វើ​ការ​ស៊ើប​អង្កេត ដោយ​ការ​ស្វែង​យល់​របស់​ខ្លួន​យើង ពីព្រោះ​គេ​បាន​អនុញ្ញាត​ឲ្យ​យើង​មាន​ផ្នែក​ចារកម្ម ប្រមូល​ព័ត៌មាន​សម្ងាត់​ដែរ ឯ​ទី​៣ គឺ​ជា​ការ​សហប្រតិបត្តិការ​ផ្សេង​ៗ ដែល​គេ​អាច​ឲ្យ​យើង​ខ្ញុំ​ដឹង​ដែរ»

៣១-សីហា-២០១០: ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង (ស្ដាំ) ផ្ដល់​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន នៅ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។ (RFA/Sok Serey)
៣១-សីហា-២០១០: ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង (ស្ដាំ) ផ្ដល់​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន នៅ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។ RFA/Sok Serey

ការ​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​ខាង​លើ​នេះ គឺ​នៅ​ស្រប​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ចំនួន ៨០​ចំណុច​ក្នុង​ការ​អប់រំ បង្ការ និង​បង្ក្រាប​អំពើ​ពុក​រលួយ​នោះ។

អគ្គ​ព្រះរាជអាជ្ញា​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ លោក អ៊ុក សាវុធ ដែល​មាន​តួនាទី​ក្នុង​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ បាន​មាន​ប្រសាសន៍​ថា ក្នុង​ឋានៈ​ជា​នគរបាល​យុត្តិធម៌​ប្រឆាំង​អំពើ​ពុក​រលួយ គេ​មិន​ត្រូវ​មាន​ការ​រើសអើង​បក្ស​ពួក ឬ​ធ្វើ​ដោយ​ការ​ស្អប់ខ្ពើម មាន​គំនុំ ឬ​ក្រោម​ការ​ញុះញង់​នោះ​ទេ។

ពិធី​ធ្វើ​សច្ចា​ប្រណិធាន​នោះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​របស់​លោក ជួន ស៊ុនទ្បេង ជា​ចៅក្រម និង​ជា​អនុ​ប្រធាន​របស់​តុលាការ​សាលា​ឧទ្ធរណ៍ ព្រម​ទាំង​ចៅក្រម​ប្រឹក្សា ២​នាក់​ទៀត មាន​លោក សំរិទ្ធ សុផល និង​លោក សេង ស៊ីវុត្ថា។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​អាន​លិខិត​សម្បថ​ថា ៖ «បើ​យើង​ខ្ញុំ​ប្រព្រឹត្ត​លម្អៀង ឃ្លាត​ចាក​ច្បាប់ មិន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​មាន​ចេតនា​ទុច្ចរិត សូម​អស់​ទេវរៈ អារុក្ខអារក្ខ អ្នកតា យាយ​ទេព និង​បារមី​ដ៏​ស័ក្ដិសិទ្ធិ​ទាំង​អស់ បំផ្លាញ​យើង​ខ្ញុំ​ឲ្យ​វិនាស ឲ្យ​ស្លាប់​តៃហោង​យ៉ាង​វេទនា ដោយ​គ្រាប់​កាំភ្លើង រន្ទះ​បាញ់ ឡាន​ម៉ូតូ​បុក ខ្លា​ខាំ​នៅ​ទី​ជិត។ លុះ​អនាគត​ជាតិ ឲ្យ​ព្រាត់ប្រាស និរាស​ឪពុក​ម្ដាយ បង​ប្អូន កូន​ចៅ ឲ្យ​ក្រ​រហេម​រហាម ខ្ចាត់​ព្រាត់ រង​ទុក្ខ​វេទនា​អស់ ៥០០​ជាតិ»

សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​ចម្រូង​ចម្រាស ដែល​មាន ៥៧​មាត្រា និង ៩​ជំពូក ត្រូវ​បាន​សភា​ជាតិ​កម្ពុជា​បាន​អនុម័ត​កាល​ពី​ថៃ្ង​ទី​១០ និង ១១ ខែ​មីនា​កន្លង​ទៅ​នេះ។ ច្បាប់​នេះ​បាន​ចែង​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​រវាង ៧​ថ្ងៃ ដល់ ៥​ឆ្នាំ ចំពោះ​អំពើ​ពុក​រលួយ​កម្រិត​ទាប និង​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​រវាង ៥​ឆ្នាំ ដល់ ១៧​ឆ្នាំ ឬ​មួយ​ជីវិត ចំពោះ​អំពើ​ពុក​រលួយ​កម្រិត​ធ្ងន់ធ្ងរ។

លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ថា អង្គភាព​របស់​លោក​បាន​ត្រៀម​ឯកសារ​រួចរាល់​ហើយ ដើម្បី​តម្រូវ​ឲ្យ​មុខសញ្ញា​មន្ត្រី​រាជការ និង​ប្រធាន​អង្គភាព​នានា​ចំនួន​ជាង ១០​ម៉ឺន​នាក់ ប្រកាស​ទ្រព្យ​សម្បត្តិ ចាប់​ពី​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ត​ទៅ តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កំណត់។

គណបក្ស​ប្រឆាំង និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស កន្លងមក​បាន​ទាមទារ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ធ្វើ​ដោយ​ចំហ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ដឹង​ឮ និង​ចូលរួម​តាមដាន​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

I don't think this unit can work smooth. This is just show "GOOD TO LOOK BUT NOT GOOD TO EAT". You try to think ALL CIVILIZED COUNTRIES IN THE WORLD DO THEY HAVE THIS UNIT? WY THEY CAN MINIMIZE THE CORRUPTION IN THEIR COUNTRIES?. Do you know?, from Prime Minister to high ranking officers, how much their salary and how much they have in Their Bank Account?. Do you know corruption conduct?. Corruption conducted in secret place not put on the public table and the persons took the bribe are happy and also the persons gave the bribe are happy too, so it difficult to find corruption unles they have willing to do so. This unit will punish only the persons who have no partism. I am not a oposition party,just in my name as a real Khmer love Khmer. We have to think about our poor people sucking blood by the leaders. I wish the unit can improve this most corrupted county.

Aug 31, 2010 04:17 PM

អ្នក​អាន​អនាមិក

i am very happy to hear that the law of anti- corruption will be promulgated soon.and i would like this unit to practic this law with transparency that to be reasonable. and i hope that this unit will block the corruption in the country and on the other hand , this law will arrest the corruptionists and then bring them to the jial. this action will cut down the corruption.and the national revenue will increase if the government eliminate completly the corruption.

Aug 31, 2010 06:25 AM

គេហទំព័រ​ទាំងមូល