ទាហាន​ថៃ​១៥​នាក់​ឆ្លង​ដែន​រំលោភ​ចូល​ដី​ខ្មែរ

ប្រភព​ពី​អ្នក​ភូមិ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ថៃ​​១៥​នាក់​ត្រូវ​បាន​កង​ការពារ​ព្រំដែន​​ខ្មែរ​បណ្តេញ​ឲ្យ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​វិញ បន្ទាប់​ពី​ពល​ទាហាន​ថៃ​ទាំង​នោះ​បាន​ឆ្លង​ដែន​រំលោភ​ចូល​ទឹក​ដី​ខ្មែរ​ស្ថិត​នៅ​ចំណុច​មួយ​ក្នុង​ភូមិ​សុខសាន្ត ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី
2010-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​១៩ កក្កដា ២០០៨។
ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​១៩ កក្កដា ២០០៨។
RFA file photo/Savyuth

លោក សុខ កុយ មេ​ភូមិ​ទួលប្រាសាទ បាន​មាន​ប្រសាសន៍​ថា កាល​ពី​វេលា​ម៉ោង ៩:៣០​នាទី ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មករា ពល​ទាហាន​ថៃ​ចំនួន ១៥​នាក់​បាន​ធ្វើ​ដំណើរ​រំលោភ​ចូល​ក្នុង​ទឹក​ដី​ខ្មែរ តែ​ត្រូវ​កង​ការពារ​ព្រំដែន​របស់​រដ្ឋាភិបាល​ខ្មែរ​បណ្តេញ​ឲ្យ​ចាក​ចេញ​ទៅ​វិញ។

លោក សុខ កុយ បាន​បញ្ជាក់​ថា ៖ «វា​ចូល​មក ១៥​នាក់ ក្នុង​លក្ខណៈ​វា​ចូល​មក​ហ្នឹង​គឺ​វា​ចង់​ទំនាក់​ទំនង​ជាមួយ​ទ័ព​ឈរ​ជើង​យើង​ហ្នឹង។ វា​ថា សុំ​ធ្វើ បេសកកម្ម​រួម​គ្នា ប៉ុន្តែ​វា​ធ្វើ​ហ្នឹង វា​ចង់​ធ្វើ​នៅ​ដី​យើង»

លោក ឈូក អាង មេ​បញ្ជាការ​វរសេនា​តូច​ការពារ​ព្រំដែន ៩១១ បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ថៃ​ទាំង​នោះ​ត្រូវ​បាន​កម្លាំង​ការពារ​ព្រំដែន​របស់​លោក​បណ្តេញ​ឲ្យ​ត្រឡប់​ចូល​ទឹក​ដី​ថៃ​វិញ។

លោក ឈូក អាង បាន​បញ្ជាក់​ថា ទាហាន​ថៃ​ទាំង​នោះ​បាន​ឆ្លង​រំលោភ​ចូល​ទឹក​ដី​ខ្មែរ​ក្នុង​គោល​បំណង​ដើរ​ល្បាត​តាម​ព្រំដែន​ក្នុង​ទឹក​ដី​ខ្មែរ​ទៅ​ពិនិត្យ​មើល​បង្គោល​សីមា​លេខ​៤៨។

លោក ឈូក អាង បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​ទ័ព​គេ​ហ្នឹង គេ​ប្រុង​ទៅ​មើល​បង្គោល​សីមា​លេខ​៤៨ ប៉ុន្តែ​យើង​មិន​ឲ្យ​ទៅ យើង​ឲ្យ​វា​ទៅ​ក្រោយ​វិញ​ទៅ។ ខាង​យើង យើង​មិន​អនុញ្ញាត​ឲ្យ​ចូល ឲ្យ​ទៅ​វិញ​ទៅ!»

ក្រុម​អ្នក​ភូមិ​ខ្មែរ​បាន​ថ្លែង​ថា ភាគី​ថៃ​ម្តង​ហើយ​ម្តង​ទៀត​បាន​ធ្វើ​សកម្មភាព​រំលោភ​ចូល​ក្នុង​ទឹក​ដី​ខ្មែរ ដូច​ជា​ការ​បញ្ជា​យន្តហោះ​ហោះ​រំលោភ​ចូល​ទឹក​ដី​ខ្មែរ​ឈ្លប​យក​ការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ជា​ច្រើន​លើក​ច្រើន​សា។

លោក​ឧត្តមសេនីយ៍​ត្រី ប៉ុល ស៊ីនួន នាយ​រង​ទី​ចាត់ការ​ការពារ​ព្រំដែន និង​ជា​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ថៃ​ធ្វើ​ដូច្នេះ​គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​ចោទ​ថា ថៃ​កំពុង​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ដែល​ធ្លាប់​មាន​ជាមួយ​កម្ពុជា​នា​ពេល​កន្លង​មក។

លោក​ឧត្តមសេនីយ៍​ត្រី ប៉ុល ស៊ីនួន បាន​ថ្លែង​ថា ៖ «តាម​ធម្មតា​ល្បាត​យើង​ត្រូវ​ដើរ​ម្ខាង​ម្នាក់​ទេ... ថៃ​គេ​ដើរ​ល្បាត​ខាង​ថៃ ខ្មែរ​គេ​ដើរ​ល្បាត​ខាង​ខ្មែរ មាន​ពេល​វេលា​កំណត់ កម្លាំង​ប៉ុន្មាន ខាង​ថៃ​ប៉ុន្មាន ខ្មែរ​ប៉ុន្មាន ខាង​ណោះ​មាន​អាវុធ​ប៉ុន្មាន​ដើម ខាង​ណេះ​មាន​អាវុធ​ប៉ុន្មាន​ដើម។ ល្បាត​រួម​គ្នា មិន​មែន​មក​ល្បាត​ក្នុង​ដី​ខ្មែរ​ទេ!»

លោក​បន្ត​ថា ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​-​ថៃ​កំពុង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ជាមួយ​ភាគី​ថៃ​ចំពោះ​ការ​ដែល​ទាហាន​ថៃ​ទាំង ១៥​នាក់​ប្រដាប់​ដោយ​អាវុធ​ឆ្លង​ដែន​រំលោភ​ចូល​ដី​ខ្មែរ​នេះ។

ក្រោយ​ពី​មាន​ការ​រំលោភ​ឈ្លានពាន​ពី​សំណាក់​កង​ទ័ព​ថៃ​ចូល​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​ដល់​មាន​ការ​ផ្ទុះ​អាវុធ​រួច​មក គេ​សង្កេត​ឃើញ​ថា ភាគី​ថៃ​នៅ​បន្ត​ធ្វើ​សកម្មភាព​រំលោភ​ចូល​ទឹក​ដី​ខ្មែរ​ជា​បន្ត​បន្ទាប់ ដូច​ជា​នៅ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ប៉ៃលិន និង​បាត់ដំបង៕

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

Cambodian soldiers do the right thing to show the world that Cambodian people want peace and hate war.

Jan 19, 2010 03:36 PM

អ្នក​អាន​អនាមិក

Thai troops are not scare of combodian troops . They look down on us. They want enter into cambodia land anytime they want.But if cambodia troops come into thai land, they will shoot our troops right away. For example, cambodia people were killed by thai troops they crossed the border .This is not right. When thai troops come into our land we do nothing. why? we should do something to them.

Jan 19, 2010 03:04 AM

អ្នក​អាន​អនាមិក

ចោរ នៅតែជាចោរ មិនចោលពុតនោះទេ។

Jan 19, 2010 01:25 AM

អ្នក​អាន​អនាមិក

Thai government must respect the law of thailand ,do not enter or invade cambodia.

Jan 19, 2010 12:05 AM

អ្នក​អាន​អនាមិក

Everytime our poor people cross their boder just trying to make a living, they shoot to kill, but when they cross our border with arms times after times, we only tell them to go back nicely? How fair is this for those Khmers who unjustly killed by those uncivilized soldiers.

Jan 18, 2010 02:18 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល