តុលាការ​ខេត្ត​ស្វាយរៀង​កោះ​ហៅ​កម្មការិនី​៣​នាក់​ឲ្យ​ចូល​បំភ្លឺ

តុលាការ​ខេត្ត​ស្វាយរៀង បាន​កោះ​ហៅ​កម្មការិនី​រោងចក្រ​កាត់​ដេរ កៅវ៉េ (Kaoway) ចំនួន ៣​រូប​ដើម្បី​សាកសួរ​ទាក់ទង​ទៅ​នឹង​បណ្ដឹង​របស់​ពួកគេ​ដែល​បាន​ប្ដឹង​អតីត​អភិបាល​ក្រុង​បាវិត ពី​បទ​ប៉ុន​ប៉ុង​មនុស្ស​ឃាត។
ដោយ ខែ សុណង
2012.03.29
កម្មករ ស្វាយរៀង ៣០៥ ១-មីនា-២០១២៖ កម្មការិនី​ ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា ដែល​​រង​របួស​ធ្ងន់​​ដោយសារ​ការ​បាញ់​​មក​លើ​ក្រុម​កម្មករ​ពេល​កំពុង​តវ៉ា សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ កាល់ម៉ែត។
RFA/Sochivy

ការ​កោះហៅ​នេះ បន្ទាប់​ពី​ក្រុម​គ្រួសារ​កម្មការិនី​ដែល​រង​របួស​ដោយ​ការ​បាញ់រះ​នៅ​ពេល​ពួកគេ​តវ៉ា​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ថ្លៃ​បាយ។ ជន​រងគ្រោះ​បាន​ប្ដឹង​ទៅ​តុលាការ​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១២ នេះ។ រហូត​មក​ដល់​ពេល​នេះ ជន​ដៃ​ដល់​ បាញ់​ប្រហារ​លើ​កម្មករ​នោះ​សមត្ថកិច្ច​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​តំណាង​រាស្ត្រ ដែល​បាន​ចូល​រួម​ឃ្លាំមើល​កម្មការិនី​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​តុលាការ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៩ មីនា ចំពោះ​ករណី​បាញ់រះ​ទៅ​លើ​ហ្វូង​កម្មករ​រោងចក្រ​កៅវ៉េ បាន​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​កាត់​សេចក្ដី​ឲ្យ​បាន​ឆាប់ និង​ប្រកប​ដោយ​យុត្តិធម៌។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ហៅ​កាត់​ថា CLECលោក មឿន តុលា មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​ស្វាយរៀង បាន​សាកសួរ​ជុំវិញ​បណ្ដឹង​របស់​កម្មការិនី​ដែល​ដើម​បណ្ដឹង​ចំនួន ២​នាក់​ទៅ​តាម​នីតិវិធី។ ប៉ុន្តែ​កម្មការិនី​ម្នាក់​ទៀត ឈ្មោះ នុត សុខន បាន​ខកខាន​ដោយសារ​បញ្ហា​សុខភាព។

លោក​ថា នេះ​គ្រាន់​តែ​ជា​នីតិវិធី​របស់​តុលាការ​ប៉ុណ្ណោះ អ្វី​ដែល​សំខាន់​នេះ​ទៅ​ទៀត​នោះ ទាល់​តែ​ជន​ដៃដល់ ឬ​ក៏​ខ្មាន់​កាំភ្លើង ត្រូវ​បាន​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ទើប​អាច​បញ្ចប់​រឿង​នេះ​បាន៖ «ដរាប​ណា​ជន​ដៃ​ដល់ ឬ​ក៏​យើង​និយាយ​ថា ខ្មាន់​កាំភ្លើង នៅ​ក្រៅ​ឃុំ​នៅ​ឡើយ យើង​ថា​មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ឬ​ក៏​សម្រាប់​កម្មករ​ដែល​បាន​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នោះ​ទេ។ ដោយ​ឡែក​វា​នៅ​តែ​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន​ដែល​ទទួល​រង​ផង​ប៉ះពាល់​ដែរ​ទាំង​កៅវ៉េ និង​ពូម៉ា (Puma) និង​អ្នក​បញ្ជា​ទិញ​ផ្សេងៗ​ទៀត»

កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១២ ក្រុម​គ្រួសារ​កម្មការិនី ដែល​រង​របួស​៣​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​អតីត​អភិបាល​ក្រុង​បាវិត​ គឺ លោក ឈូក បណ្ឌិត ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ពី​បទ​ប៉ុន​ប៉ុង​មនុស្ស​ឃាត ហើយ​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​និង​ប្រាក់​ព្យាបាល​របួស។

ទាក់ទង​បញ្ហា​នេះ អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ដែល​បាន​ឃ្លាំមើល​ដល់​តុលាការ​ខេត្ត​ស្វាយរៀង ថ្លែង​ថា ករណី​បណ្ដឹង​របស់​កម្មករ​នៅ​តុលាការ​នេះ សូម​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​លូក​ដៃ​ពី​អ្នក​មាន​អំណាច និង​រដ្ឋាភិបាល ដើម្បី​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើការ​ប្រកប​ដោយ​យុត្តិធម៌​ដល់​កម្មករ​កម្មការិនី​នេះ។

អ្នកស្រី មូរ សុខហួរ៖ «កម្មករ​ដែល​រងគ្រោះ​ទាំង​បី​រូប ព្រម​ទាំង​ក្រុម​គ្រួសារ​គ្នា​មាន​ការ​ព្រួយ​បារម្ភ និង​មាន​ការ​ឈឺចាប់​ណាស់ ដោយសារ​ឃើញ​ថា ជន​ដៃ​ដល់​ដែល​គ្នា​ឃើញ​នៅ​តែ​មាន​វត្តមាន​ដើរ​ចុះ​ដើរ​ឡើង​នៅ​ឯ​បាវិត រហូត​ដល់​ពេល​នេះ។ យើង​ឃើញ​ថា មាន​ការ​លូក​ដៃ តើ​មាន​ការ​លូក​ដៃ​នៅ​ត្រង់​ណា​ខ្លះ? តើ​នៅ​ពេល​ដែរ​ជន​សង្ស័យ​នេះ​បាន​ដឹង​ខ្លួន​ភ្លាម​តើ​ជន​សង្ស័យ​តើ​ទៅ​លាក់​ខ្លួន​នៅ​ឯណា? អ្នក​ណា​ជា​អ្នក​លាក់​ខ្លួន​ជន​សង្ស័យ​នេះ? រហូត​ដល់​ពេល​នេះ​បាន​ជា​ករណី​ជា​ករណី​ពិសេស​សម្រាប់​តុលាការ? ការ​មន្ទិល​សង្ស័យ​នេះ​ត្រូវ​តែ​តុលាការ​នៅ​ខេត្ត​ស្វាយរៀង បង្ហាញ​ខ្លួន​ឲ្យ​យើង​ជា​ប្រជាពលរដ្ឋ​អស់​ចិត្ត»

ឆ្លើយតប​បញ្ហា​នេះ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ស្វាយរៀង លោក ហ៊ឹង ប៊ុនជា មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​គម្រោង​កោះ​ហៅ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ជា​ថ្មី​ទៀត​នោះ​ទេ។ ហើយ​ថា តុលាការ​មិនទាន់​អាច​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ដែរ៖ «ខ្ញុំ​មិន​ថា លឿន​យ៉ាង​ម៉េច​ណា ពីព្រោះ​ហៅ​មក​សុខភាព​គាត់​ល្អ​អង្គុយ​សួរ​រហូត​ដល់​គាត់​ដេក​ពេទ្យ​ទៀត ហើយ​ឲ្យ​គាត់​សម្រាក​បន្តិច​ទៅ​អត់​បាន។ មេធាវី​ថា ប្រហែល​ជា​មាន​ការ​សាកសួរ​ច្រើន​ពេក ហើយ​ឲ្យ​ខ្ញុំ​ពន្លឿន​យ៉ាង​ម៉េច?»

អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ​ថា បាន​បាញ់​ប្រហារ​លើ​កម្មករ​នោះ បាន​អោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១២។

កម្មការិនី​នៅ​រោង​ចក្រ​កាត់​ដេរ កៅវ៉េ ៣​នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​អោយ​របួស​នៅ​ពេល​ទាម​ទារ​ដំឡើង​ប្រាក់​រង្វាន់​ទៀងទាត់ និង​ប្រាក់​ថ្លៃ​បាយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ កម្មការិនី​ទាំង ៣​នាក់ មាន​ឈ្មោះ ប៊ុន ចិន្តា របួស​ធ្ងន់ ដោយ​ត្រូវ​គ្រាប់​ចំ​ដើមទ្រូង​ធ្លាយ​ទៅ​ក្រោម​ក្លៀក​ខាង​ឆ្វេង កម្មការិនី​ឈ្មោះ កៅ នា រង​របួស​ដៃ​ស្ដាំ និង នុត សុខន របួស​ដៃ​ស្ដាំ និង​ខ្នង។

បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នេះ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដក​តំណែង​អភិបាល​ក្រុង​បាវិត ពី​លោក ឈូក បណ្ឌិត ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 09, 2012 08:28 AM

សុំសួរវិទ្យុអាស៊ីសេរី៖តើលោកឈូក បណ្ឌិតជាជនជាប់
ចោទក្នុងរឿងឃាតកម្មសព្វថ្ងៃនេះបានទទួលដំណែងអ្វី
ថ្មីទៀតហើយ?

Anonymous
Mar 28, 2012 08:44 PM

WHEN SHOULD ARREST MR.CHHUK BONDET?

Anonymous
Mar 29, 2012 10:22 AM

សូមសួរលោក ហ៊ឹង ប៊ុនជាថាហេតុអ្វីបានជាលោកមិនទាន់
កំណត់ថ្ងៃសវនការចំពោះរឿងនេះ?ឬមួយលោកចាំសារពី
លោកនាយកហ៊ុន សែនសិនទើបមានដំណើរការ?។

Anonymous
Mar 29, 2012 01:43 PM

Why did the court summon the victims?
Have the polices not filed any report?

Anonymous
Mar 28, 2012 11:47 PM

I don't believe the Svay Rieng provincial court will bring Mr. Chhouk Bundith to trial under the Cambodian law. Chhouk Bundit is now being protected by Hun Sen's elder brother Hun Neng, governor of Kampong Cham and Deputy Prime Minister Men Sam An. The two officials protect him because he is the strong CPP activist and helped the CPP won every election in the province. I would like RFA to continue cover the story at least once week and does not forget the case.

Anonymous
Mar 28, 2012 09:40 PM

សង្ឃឹមថាតុលាកាបច្ចុប្បន្ននិងប្រើអំណាចខ្លួន ចាប់ជនឧក្រិតដាក់ទោស រកយុទ្ធធម៏ជូនរងគ្រោះ។ បើអូសបណ្លាលឧក្រិតជនអាចគំរាម ឬប្រើលុយបញ្ចុះបញ្ចូលជនរងគ្រោះនិងក្រុមគ្រូសា។

Anonymous
Mar 29, 2012 03:09 PM

If Chhuk Bondet is a simple person or poor people he will be in jail since long time. But he is not and Svay Rieng seem afraid to arrest this bad man because of power.... not justice....

Anonymous
Mar 28, 2012 11:39 PM

តុលាការត្រូវតែកាត់សេចក្តីដោយយុត្តិធម៌។

Anonymous
Mar 29, 2012 03:56 PM

តុលាឡាកាខេត្តគួតែចាត់ការរឿងអោយបានឆាប់ៗនិងយុត្តិធម៌​​​​​​ ហើយប្រកបដោយវិជ្ជាជីវត្រមត្រូវ