ថ្ងៃ ៧ មករា បំភ្លេច​វីរភាព បន្ត​ការ​លាប​ពណ៌​ខ្មែរ​ក្រោម

ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​សហគមន៍​ខ្មែរ​ក្រោម​នៅ​ឯ​នាយ​សមុទ្រ បាន​ចាត់​ទុក​ថា ថ្ងៃ​រំដោះ ៧ មករា គឺ​ជា​ថ្ងៃ​ឈ្លាន​របស់​កង​ទ័ព​វៀតណាម​មក​លើ​ទឹក​ដី​កម្ពុជា​ពិត​ប្រាកដ ព្រម​ទាំង​ចោទ​ថា កង​ទ័ព​ខ្មែរ​ក្រោម​ជា​ច្រើន​បាន​បាត់​បង់​ជីវិត​លើ​ទឹក​ដី​ខ្មែរ​នា​ពេល​នោះ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​រំលឹក​ដល់​បញ្ហា​នេះ។
ដោយ តាំង សារ៉ាដា
2012-01-07
Share
សង្ឃខ្មែរក្រោម៣០៥ ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
RFA/Quoc Viet

ផ្ទុយ​ទៅ​វិញ ក្រុម​មេ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​ថា អ្នក​ដែល​បន្ទោស​ថ្ងៃ ៧ មករា គឺ​ជា​អ្នក​ដែល​បន្ទោស​លើ​ខ្លួន​ឯង​ប៉ុណ្ណោះ។

រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា តែង​រំលឹក​ដល់​គុណ​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ថា​ជា​អ្នក​ជួយ​សង្គ្រោះ​ពល​រដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​វាយ​សម្រុក​របស់​កង​ទ័ព​វៀតណាម​មក​លើ​កម្ពុជា គឺ​ជា​ការ​ឆក់​យក​ឱកាស​ដាក់​នឹម​ត្រួតត្រា​អាណានិគម​មក​លើ​ពល​រដ្ឋ​ខ្មែរ និង​ដើម្បី​ឆក់​យក​ធន​ធាន​ធម្មជាតិ រួម​ទាំង​ដី​ខ្មែរ​នៅ​ព្រំដែន​តែ​ប៉ុណ្ណោះ។

ចំណែក​លោក ថាច់ ង៉ុក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Camden រដ្ឋ New Jersey មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​រំលឹក​ដល់​គុណ​របស់​វៀតណាម​នោះ គេ​គួរ​រំលឹក​គុណ​ដល់​កង​ទ័ព​ខ្មែរ​ក្រោម​រាប់​ម៉ឺន​នាក់ ដែល​ដឹក​នាំ​ដោយ​កង​ពល «K» វាយ​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​មុន​គេ នៅ​ចុង​ឆ្នាំ​១៩៧៨។

លោក​បន្ត​ថា នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៧៥ រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​ចាប់​ផ្ដើម​ហ្វឹកហ្វឺន​កង​ទ័ព​ខ្មែរ​ក្រោម​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​វាយ​សម្រុក​ចូល​ទឹក​ដី​កម្ពុជា​នៅ​ពេល​មាន​ឱកាស។ លោក​ថ្លែង​ថា វៀតណាម​បាន​ប្រើ​យុទ្ធ​សាស្ត្រ​យក​ខ្មែរ​សម្លាប់​ខ្មែរ​ជា​មុន ទើប​កង​ទ័ព​វៀតណាម​ចូល​តាម​ក្រោយ។

ពល​រដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កង​ទ័ព​វៀតណាម​ដក​ចេញ​ពី​កម្ពុជា នៅ​ឆ្នាំ​១៩៨៩ បាន​បន្សល់​ទុក​នៅ​មន្ត្រី​ខ្មែរ​ក្រោម​មួយ​ចំនួន ដែល​កំពុង​កាន់​កាប់​កិច្ច​ការ​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល​រហូត​មក​ទល់​សព្វ​ថ្ងៃ រួម​មាន​លោក ឃឹម ប៉ុន មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា លោក ដៀង សារ៉ុន ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៃ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន លោក ថាច់ ផែន នៅ​ក្រសួង​ឃោសនាការ លោក ដាវ សាវី លោក ដួង រតនា ក៏​ដូច​ជា​លោក សេរី ថុន សុទ្ធ​សឹង​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

លោក ថាច់ ង៉ុក ថាច់ មាន​ប្រសាសន៍​បន្ត​ថា ប្រសិន​បើ​វៀតណាម​មាន​គោល​បំណង​ជួយ​កម្ពុជា​ដោយ​ស្មោះ​មែន​នោះ វៀតណាម​មិន​ត្រូវ​ប្រើ​វិធី​កេង​យក​ទឹក​ដី​របស់​ខ្មែរ​តាម​រូបភាព​ចុះ​សន្ធិសញ្ញា អនុសញ្ញា ឬ​កិច្ច​ព្រមព្រៀង​នានា នៅ​ឆ្នាំ​១៩៨២ ១៩៨៣ និង​ឆ្នាំ​១៩៨៥ នោះ​ឡើយ។

សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ផ្ទុយ​ពី​លោក ថាច់ ង៉ុក ថាច់ ថា​កង​ទ័ព​ដែល​វាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដំបូង គឺ​ជា​កង​ទ័ព​វៀតណាម​សុទ្ធ​សាធ ដែល​វាយ​សម្រុក​ពី​តាម​ខេត្ត​ក្រចេះ ដឹក​នាំ​ដោយ​កង​ពល ០៩។

លោក​មាន​ប្រសាសន៍​បន្ត​ថា ក្រុម​អ្នក​តស៊ូ​វាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នោះ ចែក​ចេញ​ជា​៤ ទី​មួយ​គឺ​ក្រុម​មក​ពី​ហាណូយ ដឹក​នាំ​ដោយ​លោក ប៉ែន សុវណ្ណ ចាន់ ស៊ី រស់ សម័យ និង ជា សុទ្ធ ក្រុម​ទី​២ មាន​លោក ហេង សំរិន លោក ជា ស៊ីម និង លោក ហ៊ុន សែន ក្រុម​ទី​៣ គឺ​ជា​ក្រុម​ដែល​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ មាន លោក សាយ ផូថង ទៀ បាញ់ ចំណែក​ក្រុម​ទី​៤ គឺ​ក្រុម​ជន​ភាគ​តិច មាន​លោក ប៊ូ ថង និង មាត់ លី។ លោក​បន្ត​ថា ក្រុម​ទាំង​នេះ​បាន​ចុះ​ចូល​ជា​មួយ​វៀតណាម ដែល​អាច​ធ្វើ​ឲ្យ​កង​ទ័ព​វៀតណាម​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចូល​ប្រទេស​កម្ពុជា ដោយ​សារ​ក្រុម​ទាំង​នេះ​ស្គាល់​ពី​ទីតាំង​ភូមិ​សាស្ត្រ​របស់​កម្ពុជា​ច្បាស់។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ទ្រឹង មាណារិន នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​វៀតណាម​បាន​កែន​យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​ឲ្យ​ទៅ​ធ្វើ​ជា​ទាហាន តាម​រយៈ​ការ​គំរាម​កំហែង​ចាប់​ឪពុក​ម្ដាយ​ដាក់​គុក ឬ​កាត់​របប​អាហារ​ប្រចាំ​ថ្ងៃ​ជា​ដើម។

លោក​មាន​ប្រសាសន៍​បន្ត​ថា វត្តមាន​របស់​កង​ទ័ព​វៀតណាម​នៅ​កម្ពុជា គឺ​ជា​រូបភាព​ដាក់​អាណានិគម​សុទ្ធសាធ តាម​រយៈ​ការ​រៀបចំ​រដ្ឋបាល​មួយ​ពេញ​ទៅ​ដោយ​ជន​ជាតិ​វៀតណាម និង​មន្ត្រី​ខ្មែរ​ដែល​មាន​ភក្ដីភាព​ជា​មួយ​វៀតណាម។

ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្ត្រ​ចាស់​វស្សា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា មាន​ប្រសាសន៍​ថា ចំពោះ​វត្តមាន​របស់​វៀតណាម​នៅ​លើ​ទឹក​កម្ពុជា​យូរ​នោះ មិន​មែន​ជា​កំហុស​របស់​វៀតណាម​នោះ​ទេ ពី​ព្រោះ​ពេល​នោះ កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​វៀតណាម​ជួយ​ពង្រឹង​ប្រព័ន្ធ​រដ្ឋបាល​របស់​កម្ពុជា។

ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​បាន​រិះគន់​ថា ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម​នា​សម័យ​នោះ​ជួយ​ពង្រឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​មែន ចុះ​ហេតុ​អ្វី​បាន​ជា​វៀតណាម​ចុះ​សន្ធិសញ្ញា​លេប​យក​ព្រំដែន​គោក និង​ព្រំដែន​ទឹក ព្រម​ទាំង​កិច្ច​ព្រមព្រៀង​ឲ្យ​ពល​រដ្ឋ​វៀតណាម​ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ទៅ​វិញ?

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ លប់​ចោល​នូវ​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ កាល​ពេល​វៀតណាម​កំពុង​ត្រួត​ត្រា​កម្ពុជា នា​ទសវត្ស​ឆ្នាំ​១៩៨០ នោះ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា បើ​ទោះ​បី​ជា​មាន​ក្រុម​អ្នក​រិះគន់ និង​មិន​ទទួល​ស្គាល់​ថ្ងៃ​៧ មករា ក៏​ដោយ ក៏​លោក​នៅ​តែ​អរគុណ​ថ្ងៃ​នេះ​ដដែល ដែល​បាន​ជួយ​ពល​រដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Norway លោក មែន ណាត មាន​ប្រសាសន៍​ថា ក្រៅ​ពី​កម្ពុជា​បាន​បាត់​ព្រំប្រទល់​របស់​ខ្លួន​តាម​រយៈ​សន្ធិសញ្ញា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ កម្ពុជា​ក៏​កំពុង​បាត់​ទឹក​ដី​របស់​ខ្លួន​ជា​បណ្ដើរ​ៗ ទៅ​ក្រុមហ៊ុន​សម្បទាន​ជា​ច្រើន និង​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ពល​រដ្ឋ​វៀតណាម ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ ដែល​លោក​ព្រួយ​បារម្ភ​ថា ជន​ជាតិ​ខ្មែរ​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​លើ​ទឹក​ដី​របស់​ខ្លួន ដូច​គេ​បាន​ធ្វើ​មក​លើ​កម្ពុជា​ក្រោម​នោះ​ដែរ។

លោក សម រង្ស៊ី មេ​ដឹក​នាំ​គណ​បក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៦ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពាវនាវ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ចង​ចាំ​ថា កង​ទ័ព​កុម្មុយនិស្ត​វៀតណាម​បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ដោយ​យក​លេស​ថា មក​រំដោះ​ប្រជា​ជន​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម។

សេចក្ដី​ថ្លែង​ការណ៍​នោះ​ក៏​បាន​សរសេរ​ផង​ដែរ​ថា យុទ្ធ​សាស្ត្រ​របស់​វៀតណាម គឺ​ខ្ចី​ដៃ​ខ្មែរ​សម្លាប់​ខ្មែរ​តាម​គ្រប់​រូបភាព ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ នេះ តាម​រូបភាព​សេដ្ឋកិច្ច និង​សម្បទាន​ដីធ្លី ដោយ​លួច​ប្លន់ និង​រឹបអូស​ដី​របស់​ប្រជារាស្ត្រ​ខ្មែរ យក​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស​ជា​ដើម។

ប៉ុន្តែ​លោក ជាម យៀប មាន​ប្រសាសន៍​ថា អ្នក​ដែល​រិះគន់​ថ្ងៃ​៧ មករា គឺ​សុទ្ធ​សឹង​តែ​ជា​ក្រុម​មនុស្ស​ដែល​មាន​និន្នាការ​កាន់​ជើង​របប​ខ្មែរ​ក្រហម​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង៖

-ខ្មែរ​ក្រោម​នៅ​តែ​ជា​ជន​រងគ្រោះ​នៃ​ការ​លាប​ពណ៌

ព័ត៌មាន (26)

មើល​មតិ​ទាំង​អស់.

Anonymous says:
Jan 07, 2012 02:06 AM

មតិអ្នកស្នេហាជាតិទាំងអស់ដែលមានចិត្តស្រឡាញ់ខ្មែរពិតៗទាំងប៉ុន្មានខ្ញុំយល់ស្របទាំងស្រុងគឺ
១០០%តែ។ ថ្ងៃ ៧ មករា គឺជាថ្ងៃដែលពួកអាក្បត់ជាតិទាំងអស់ខាងនេះលក់ទឹកដីអោយទៅអាយួន
មានដូចជាះ អាចោរ ហ៊ុន សែននិងមួយពូជវាព្រមទាំងបរិវារក្បត់របស់វាមានះ អាចៀម យ៉ាប់
អាងួន ញ៉ុន អា ផៃ ស៊ី ផោម អាហេង សំ អុយ អាសុខ អាញ់ អាខៀវ កាញ់ារុកអាមេឃាតករ
របស់អាសែនមាន អាសយ សុខាអាហ៊ីង ប៊ុន ហៀងអា ម៉ុល រឿប យើងនឹងដាក់បន្តាសារ អោយ
ស្លាប់តាយហ៊ោងនៅថ្ងៃណាមួយនិងមកដល់ឆាប់ៗខាងមុខនេះ បរាជ័យ ពួកអាលក់ជាតិ៧មករា។

Anonymous says:
Jan 06, 2012 06:19 PM

Be patient my brothers I would like to solve the puzzle Jan 07 1979 become King Jay 07.I alway come up deferance ideas,and am not a dreamer,when you look up to the sky there dark cloulde forming above pacifice ocean between 2016.

Anonymous says:
Jan 06, 2012 09:07 PM

April 17, 1975 the Viet Cong sent the Khmer Rouge to kill all Khmer intellectuals and to cause total destruction to the already weak-war torn Cambodia. And to soften potential threats for the long time plan to invade Cambodia. So January 7th is the victory of Hochimin's plan to take over Cambodia. And why we celebrate the lost of our country to our enemy?

Anonymous says:
Jan 07, 2012 08:19 PM

អ្នកស្នេហាជាតិទាំងឡាយ កុំស្រឡាញជាតិខ្លាំងពេក ប្រយ័ត្នដូចកាលទស្សវត្តន៍៧០
នាំគ្នាធ្វើរដ្ធប្រហារ ព្រះកុរណា នាំសង្រាមចូលស្រុក ហើយរត់ចាល សុខចិត្តលក់ខ្លួន
បំរើបរទេស លក់ទាំងសញ្ជាតិខ្លួខការពារមិនបានផង ហើយស្រែកថាស្រឡាញ់ប្រទេសជាតិណាស់។ ខ្មែរក្នុងស្រុកយល់ច្បាស់ណាស់ថ្ងែ៧មករា កុំថាខ្នែរក្នុងស្រុកចាញ់បោកឋងម្តងទៀតអាវា ។

Anonymous says:
Jan 06, 2012 03:52 PM

It's very good analysis which you, Sarada have quoted some idea from Govt, Opposition and NGOs. I think Jan 07 anniversay of CPP cheating our people.

Anonymous says:
Jan 06, 2012 09:51 PM

លោកហ៊ុនជាអ្នកក្ររកលេខដាក់គ្មានពាក់អាវមិនដែលដោះមិនដែលងូតទឹកគាត់សប្បាយចិត្តនឹងទង្វើដូច្នេះ

Anonymous says:
Jan 08, 2012 11:10 PM

IF we say about what the Khmer people doing now it is very strange.....They love other than themselves....They love Thai bath...US dollar....Vietnamese Dong....Korean Style....Korean Song....Try to recreate what we belong...That why no one believe Khmer Can Build Angkor Wat because of these things......So the recommendation....Please take care your own things....Oh fantastic Khmer leadership.....

Anonymous says:
Jan 06, 2012 05:08 PM

ជាម​ យៀប​ឯងពូកែលាបពណ៏គេណាស់​ ជាអាយ៉ងយួន​ កពា្ជះយួនហើយវ៉ូយ

Anonymous says:
Jan 07, 2012 01:58 PM

Hi, All khmer that blame to vietnam ,and say the vietnamese come to live in Cambodia and say Jan. 07 1979 is khmer lose land, but all of you think if don't have the Jan.07 1979, how many more khmer people have killed,may be 7 million or more,and now may be no Cambodia any more, is it right? the past is passed, need to do is now , khmer do for khmer. you hear the former khmer rouge that in the court room siad they never killed khmer,they blame to VN too,so they were all stupid minister on that time. I just came back from Cambodia last 2 months, I went to Khmer-Thai border and I stayed in hotel that have casino ,inside don't have khmer letter a word but only Thai letter on the wall ,no take khmer money , only take Thai and US dollars, I asked one of the worker, is it khmer's land or Thai's land he said that khmer's land. how you think ? is it khmer stupid?

Anonymous says:
Jan 06, 2012 10:02 PM

ហ៊ុន សែនជាមនុស្សក្បត់ជាតិ ។ ខ្ញុំបានស្រាវជ្រាវឃើញថា តំបន់សមុទ្រត្រួតស៊ីគ្នារវាងខ្មែរ និងថៃឬសៀមនេះ គឺជាសមុទ្រកម្ពុជាទេ ។ ក្នុងឆ្នាំ ១៩៩៧ សៀមជាអ្នកយក ។ តាមផែនទីក្នុងឆ្នាំ ១៩០២-១៩០៧ បន្តរហូត ១៩៧២-៧៥ សមុទ្រកម្ពុជាមានផ្ទៃក្រឡា 95000 square killometter ។ គាត់អីក៏ល្ងង់ម្លេះ ។ ធ្វើឆ្កែក្តោបអាចម៌យួន រណបសៀម កញ្ជះយួន ។

Anonymous says:
Jan 06, 2012 07:37 PM

អរគុណ! ថ្ងៃ ៧មករា បើគ្មានថ្ងៃនេះទេ ខ្ញុំក៏មិនបានក្លាយជានាយករដ្ឋមន្ត្រីដែរ!
លក់ដីឲ្យយួន ដូរដំណែងគឺល្អសម្រាប់ខ្ញុំ!

Anonymous says:
Jan 06, 2012 03:38 PM

នយោបាយរបស់ ហ៊ុន សែន និងគណបក្សប្រជាជន នៅតែគាំទ្រ និងអរគុណវៀតណាម។ ពួកនេះ ពូកែបន្លំប្រវត្តិសាស្រ្ត ដើម្បីបន្តធ្វើកញ្ជះវៀតណាម។

Anonymous says:
Jan 07, 2012 01:07 PM

សង្ឃឹមថាថ្ងៃ ៧ មករា នាំមកនូវបរាជ័យ នៃការដឹកនាំដែល
ខ្វះសមត្ថភាពរបស់រដ្ឋាភិបាលភ្នំពេញ ហើយចោរយួន
ហាណូយឈ្លានពាន ក៏ត្រូវធ្លាក់ទឹកផងដែរ ដោយការភ្ញាក់
រលឹករបស់បងប្អូនជនរួមជាតិ។
ជយោខ្មែរអមត បរាជ័យបនឈ្លានពាន វង្វែងធាតុ៕

Anonymous says:
Jan 06, 2012 04:05 PM

KHMER PLUR NOV TE PLUR....YOUN ALWAYS STICK TOGETHER NO MATTER WHAT.NOW I KNOW THAT WAS HOW KKHMER KROM BECAME VIETNAM.KHMER EUY BER PLUR YANG NISS ROS NOV TVER SA'EY. YIM YEAB IS YOUN.. SO HE MUST ON VIETNAMESE SIDE..POOR KHMER YOUR LEADERS ARE SO GENIUS

Anonymous says:
Jan 06, 2012 05:28 PM

Neo Khmer Rouge កំពុងកើតមាននៅកម្ពុជាយើងហើយ​ បើនៅតែដូចនេះប្រជាជននៅតែរងទុកខ្លោចផ្សាដដែលជាដែល។ សន្តិភាពមិនយូរអងែ្វងឡើយបើហ៊ុន សែននៅតែគិតថាស្រុកខែ្មរមានតែខ្លួនទើបអាចគ្រប់គ្រងបាន។

Anonymous says:
Jan 06, 2012 09:07 PM

មិនមែន​ថា​​ជៀម​ យាប​​មិនដឹងទេ ថាខ្មែរបាត់ទឹកដី តែជៀម យាប និយាយធ្វើដូចជាមិនដឹង ឬធ្វើជាខ្វាក់ ។
ប្រជាពលរដ្តនៅតាមជនបត់ គាត់មិនបានដឹង អំពីប្រវត្តិសាស្រ្តថាយ៉ងម៉េចទេ គាត់ដឹងតាមតែលោក ហ៊ុនសែន គាត់ថាថៃ្ង៧មករា ជាថៃ្ងដែលរួចផុតកាកាប់សំលាប់តែប៉ុន្នោះ គាត់មិនដឹងថា អក្នណាជាអក្ននៅពីក្រោយនៃកាសំលាប់នោះទេ។

Anonymous says:
Jan 06, 2012 09:15 PM

April 17, 1975, we lost over two millions but January 7th we lost the entire nation and race!

Anonymous says:
Jan 06, 2012 06:39 PM

សំរែខ្ញុំបាទថ្វីបើគ្មានតម្រិះវិជ្ជាជ្រៅជ្រះតែស្គាល់គុណទោស
ច្បាស់ណាស់ ដាច់ជោរសេនអរគុណថ្ងៃ៧មករា ចំណែក
ជៀមយាបប្រសាសន៍រាងធ្ងន់បន្ដិចថា៖អ្នកណាដែលរិះគន់
ថ្ងៃ៧មករាជាមនុស្សរមិលគុណ តើជាការត្រឹមត្រូវទេដែល
ដាច់ជោរសេនយល់ព្រមអោយយួនបង្ខិតព្រំដែនយកដី,យក
កោះនិងបណ្ដោយអោយនិគមយួនហូរចូលស្រេចនិងចិត្ដទុក
ជាការសងគុណដូច្នេះ?ការដឹងគុណមិនមែនមានន័យថា
កាត់ដីចែកកោះអោយយួនផ្ទុយនិងច្បាប់បែបនេះទេ ទង្វើ់
ណាដែលធ្វើខុសច្បាប់ដូចប្រសាសន៍លោកស៊ាន ប៉េងសែ
រាប់ថាជាចោរដែរហើយ រីអែទោសនោះគឺទោសក្បត់ជាតិ
ពេញទីណាព្រះស្ដែង,ល្មមដល់ពេលកាត់សិរសីហើយ។

Anonymous says:
Jan 07, 2012 07:17 PM

សូមកុំបន្ទោសយួនឈ្លៀនពានដាក់អាណានិគមលើខ្មែរ សូមពិនិត្យមើលគំនិតជាតិនិយមជ្រុលរបស់ខ្មែរមួយចំនួនដោយចោទប្រកាន់ដោយគ្មានភស្ត័តាងថា ខ្មែរក្បត់ជាតិដោយសំអាងលើពាក្យថាក្បត់ជាតិរួចចាប់ខ្មែរដែលពួកគេសង្ស័យយកទៅសម្លាប់ទើបជាមូលហេតុនាំឲ្យយួនអាចចូលឈ្លៀនពានបាន។សូមពិនិត្យទង្វើរបស់ខ្លួនជាមុនមុននិងចោទប្រកាន់អ្នកដ៏ទៃ ចារឹកខ្មែរដែលមិនស្គាល់កំហុសខ្លួននិងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននេះហើយទើបខ្មែររលាយជិតផុតពូជ។

Anonymous says:
Jan 07, 2012 05:27 AM

អនិច្ចាខ្មែរ!តើបាបកម្មអ្វីហ្ន?ខ្ញុំគ្មានពាក្យនិយាយ។ណ្ហើយចុះខ្ញុំនៅស្ងៀម៕

Anonymous says:
Jan 07, 2012 01:44 PM

Whenever it is overthrewn the government of Hun Sen, Hun Sen himself must be hanged and his subordinates must be done also.

Anonymous says:
Jan 06, 2012 05:09 PM

Hun Sen and his political party should stop using the so-called January 7 as a tool to fool Khmers while he allows thousands of illegal Vietnamese to settle freely in Cambodia. At Tonley Sap lake, the Vietnamese fishermen are feared because Khmers know they are the liberators that allow Hun Sen to be a prime minister as of today.

Anonymous says:
Jan 07, 2012 03:12 AM

៧ មករា គឺជាថ្ងៃដែលខ្មោច អាហូ ជី ម៉ិញ វាបានដៅទុកដូចក្រឡាអុកអញ្ចឹងគឺអុកមួយក្តាអោយខ្មែរ
យើងស្លាប់រកដីកប់គ្មាន។អុក១ក្តា អោយខ្មែរយើងនឹកគុណវាអស់មួយជីវិត អោយខ្មែរសម្លាប់គ្នាអែង
អោយខ្មែរយើងយកសត្រូវជាមិត្ត យកចោរជាម្តាយ តាមការពិត អាចោរយួនមានល្បិចកល់នេះចាប់
តាំងពីចប់សង្រ្គាមលោកលើកទី២មកម៉្លេះ។គំនិតយកស្រុកខ្មែរនិងលាវគឺអាបារាំងសែស្សវាជួយអា
ខ្មោច ហូ អោយដើរផ្លូវនេះ។សព្វថ្ងៃនៅក្រុងឡូវ៉ែលយួនចេញលក់ អង្ករក្រមុំបីគឺមីស្រីស្រកីយួន,ឡាវ
និងរូបស្រីខ្មែរ ត្រង់នេះសូមបងប្អូនខ្មែរគិតដល់អាបារាំងប្រើប្រាក់ចាយបានបីស្រុកគឺយួន,ឡាវ,ខ្មែរទេ?

Anonymous says:
Jan 07, 2012 09:39 AM

៧ មករា គឺជាយុទ្ធដ៏មានប្រសិទ្ធភាពរបស់យួនសម្រាប់លេប ត្របាក់យកទឹកដីកម្ពុជាដោយធ្វើការលាបពណ៌ខ្មែរក្រហម តែការពិតអ្នកដែលសម្លាប់ខ្មែរនោះគឺយួន ព្រោះវាបញ្ជាហ៊ុន សែនតែម្នាក់គត់អាច កំចាត់ខ្មែរស្នេហាជាតិបានទូទាំងប្រទេស។

Anonymous says:
Jan 07, 2012 09:18 PM

ប្រជាជនកម្ពុជា មិនមែនល្ងង់មិនយលអ្វីនោះទេ គេមើលឃើញ៧មករា៧៩
ផ្ទាល់ភ្នែក ប្រជាជាជននានឆ្លងកាត់ និងស្គល់វៀតណាមច្បាស់ គឹមិនដូចអ្នកលក់ជាតិ
លក់ទឺកដីឲ អាមេរិច បារាំងនោះទេ ។ ព្រោះអ្នកមិនស្គាល់ការលំបាក របស់ប្រជាជន
ដែលអ្នកបានធ្វើខុស ហើយរត់ចោលយើង នោះទេ ។
កាលឆ្នាំ៧៥ដល់៧៩អ្នករត់ចោល ប្រជាជនទៅណា ? ចុះឥឡូវក៍ខ្លាំងៗម្លេះ ។
ប្ញអ្នកចង់សើចពេលឃើញប្រជាជនក្នុងប្រទេស វេទនាដូចមុនទើបអ្នកស្ងប់ចិត
ដេកលក់ ។

Anonymous says:
Jan 07, 2012 03:05 AM

If all Khmer's political do not kill the big germ of colorspreader that Khmers no way for alive on theirland.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល