កម្ពុជាគ្រោងសង់កំពែងស៊ីម៉ង់ត៍តាមតំបន់ព្រំដែនដែលមានបញ្ហាជាមួយថៃ
ដោយ សាន សុវិទ្យ
2008.08.25
2008.08.25
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួផ្សាយថា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ភាគីខ្មែរនិងថៃនឹងត្រូវចាប់ផ្តើមកិច្ចចរចាបោះបង្គោលឡាក់ព្រំដែន ពីតំបន់ព្រំដែនដែលគ្មានជម្លោះឆ្ពោះទៅកាន់ទីដែលមានបញ្ហាស្មុគស្មាញ ហើយនៅទីដែលមានបញ្ហាខ្លះនឹងមានបោះបង្គោលរបងព្រំដែន ឬសាងជាកំពែងស៊ីម៉ង់ត៍តែម្តង ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ឲ្យដឹងទៀតថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនបណ្តាក់ទុន ដំឡើងខ្សែកាបសម្រាប់ទាញទោងឡើងទៅកាន់ប្រាសាទព្រះវិហារពីខាងទឹកដីខ្មែរ ដើម្បីដឹកជញ្ជូនទេសចរទៅទស្សនាប្រាសាទបូរាណនេះ ។ ក្រៅពីនេះរដ្ឋាភិបាលក៏នឹងព្យាយាមកសាងផ្លូវថ្នល់ឡើងទៅកាន់ប្រាសាទនេះផងដែរ ៕