រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​ជួប​ប្រជុំ​គ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ

កិច្ចប្រជុំ​កម្រិត​ខ្ពស់​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ គឺ​បាន​ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ឯ​ទីក្រុង​សៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រក​ការដោះស្រាយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​បា្រសាទ​ព្រះវិហារ​នោះ ។
ដោយ ហ៊ុយ វណ្ណៈ
2008-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ខែត្រ​សៀមរាប​ដើម្បី​រក​ដំណោះស្រាយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​បា្រសាទ​ព្រះវិហារ ។
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ខែត្រ​សៀមរាប​ដើម្បី​រក​ដំណោះស្រាយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​បា្រសាទ​ព្រះវិហារ ។
RFA Photo/Uy Sophea

តំណាង​ភាគី​កម្ពុជា​គឺ​មាន​មន្ត្រី​ចំនួន​១៧​រូប ដែល​ដឹកនាំ​ដោយ​លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស ។ ចំណែក​ឯ​សមភាគី​ថៃ​មាន​មន្ត្រី​ចំនួន​១៦​រូប ដែល​ដឹកនាំ​ដោយ​លោក ទេព ប៊ុនណាក ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ទើប​ឡើង​កាន់​តំណែង​ថ្មី ។

សេចក្តី​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពី​កិច្ចប្រជុំ​នៅ​ឯ​ខេត្ត​សៀមរាប​នោះ គឺ​លោក ម៉ាយ៉ារិទ្ធិ បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​នេះ​ភាគី​កម្ពុជា​បាន​លើក​យក​បញ្ហា​ដែល​ថៃ​បាន​រំលោភ​អធិបតេយ្យ​កម្ពុជា ចំណែក​ឯ​ថៃ​វិញ​បាន​លើក​យក​ចំណុច​តំបន់​ត្រួត​ស៊ី​គ្នា​នៅ​ព្រំដែន​ថៃ​-​កម្ពុជា ។

សូម​ជម្រាប​ថា​កិច្ច​ពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ជំនួប​ប្រជុំ​មួយ​រវាង​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា​-​ថៃ​បាន​បរាជ័យ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​មុន ។ ហើយ​កិច្ចប្រជុំ​ថ្ងៃ​នេះ​ដែរ​ក៏​បាន​ធ្វើឡើង​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ គឺ​លោក ហ៊ុន សែន និង​លោក សាម៉ាក់ ស៊ុនថរាវ៉េទ បាន​ពិភាក្សា​ជាមួយ​គ្នា​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នោះ​ដែរ ។

រហូត​មក​ទល់​ម៉ោង ៧:៣០​នាទី​ថ្ងៃ​ដដែល​នេះ កិច្ចពិភាក្សា​គឺ​នៅ​មិន​ទាន់​បាន​ដឹង​លទ្ធផល​នៅ​ឡើយ​ទេ ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល