ចំនួន​ទេសចរ​ចិន​នឹង​អាច​កើន​ឡើង​២​ដង​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ

ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​នឹង​អាច​កើន​ចំនួន​ពីរ​ដង​ក្នុង​អំឡុង​ពេល​២​ឆ្នាំ​ខាង​មុខ​នេះ។
ដោយ ម៉ៅ សុធានី
2008-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ទេសចរ​បរទេស មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខែត្រ​សៀមរាប ។
ក្រុម​ទេសចរ​បរទេស មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខែត្រ​សៀមរាប ។
AFP Photo

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ប្រាប់​កាសែត​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា កម្ពុជា​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ឲ្យ​កើន​ចំនួន​២​ដង​ក្នុង​ឆ្នាំ​២០០៩​ខាង​មុខ​នេះ​នៅ​ទន្ទឹម​ដែល​ស្ថានការណ៍​នយោបាយ​តឹងតែង​នៅ​ក្នុង​ប្រទេស​ថៃ និង​បញ្ហា​ការថយចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ពី​បណ្តា​ប្រទេស​ខាង​លិច​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ថោង ខុន មាន​ប្រសាសន៍​បន្ត​ថា ក្នុង​អំឡុងពេល​១០​ខែ​ក្នុង​ឆ្នាំ​២០០៨​នេះ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​៥ បន្ទាប់ពី​កូរ៉េ វៀតណាម ជប៉ុន និង​សហរដ្ឋ​អាមេរិក។

សូម​ជម្រាប​ជូន​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​២.០១៥.១២៨​នាក់​ដែល​មក​ទស្សនា​កម្ពុជា​អំឡុង​ឆ្នាំ​២០០៧​មាន​ភ្ញៀវ​ទេសចរណ៍​ចិន​ចំនួន​៩៤.៣៧៤​នាក់។

ប្រភព​ដដែល​បន្ត​ថា យោង​តាម​ការវាយ​តម្លៃ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ រហូត​ដល់​ឆ្នាំ​២០២០​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​ចិន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ប្រមាណ​ជា​១០០​លាន​នាក់ ហើយ​ជាមួយ​គ្នា​នេះ​ប្រទេស​ចិន​ក៏​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​មក​ទស្សនា​ប្រទេស​ខ្លួន​ប្រមាណ​ជា​១០០​លាន​នាក់​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល