ទាហាន​ថៃ​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ក្បែរ​ព្រំដែន​ខ្មែរ

នាយ​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​នៅ​ទល់​មុខ​នឹង​ច្រក​ជាំស្រង៉ាំ​នៃ​​ស្រុក​អន្លង់វែង ខែត្រ​ឧត្ដរមានជ័យ គ្រោង​នឹង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ ។
ដោយ ជា មករា
2008-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
RFA Photo/Savyouth

ការគ្រោង​ធ្វើ​សមយុទ្ធ​យោធា​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ការចរចា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​និង​ថៃ បាន​សម្រេច​ថា​នឹង​គ្រោង​ដក​កម្លាំង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​កំពុង​តែ​មាន​ជម្លោះ ។

ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការចរចា​ហើយ​នា​វេលា​យប់​មិញ​នោះ​ដែរ គឺ​នៅ​ម៉ោង​ប្រមាណ​១១:៥០​នាទី​យប់ ឧទ្ធម្ភាគចក្រ​៤​គ្រឿង​របស់​ថៃ​បាន​ហោះ​នៅ​លើ​តំបន់​ក្បែរ​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ទិស​ខាង​លិច​ទៅ​ទិស​ខាង​កើត ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល