ថាក់ស៊ីន​​ថា មិន​បាន​គាំទ្រ​សកម្មភាព​ហិង្សា​នៅ​ប្រទេស​ថៃ

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត់ (Thaksin Shinawatra) ក្នុង​បទ​សម្ភាសន៍​កាល​ពី​រាត្រី​ថ្ងៃ​ពុធ ជា​មួយ​ទូរទស្សន៍ ABC នៅ​ប្រទេស​អូស្ត្រាលី បាន​ឆ្លើយ​បដិសេធ​ថា លោក​ពុំ​បាន​គាំទ្រ​សកម្មភាព​ហិង្សា​ណា​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ឡើយ។
ដោយ ម៉ៅ សុធានី
2010-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ថាក់ស៊ីន ឈិនណាវ៉ាត់ (Thaksin Shinawatra)។
អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ថាក់ស៊ីន ឈិនណាវ៉ាត់ (Thaksin Shinawatra)។
AFP Photo

លោក ថាក់ស៊ីន បាន​ហៅ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក ថា​ជា​រឿង​នយោបាយ និង​មិន​ត្រឹមត្រូវ។

លោក ថាក់ស៊ីន បាន​ថ្លែង​បន្ត​ថា លោក​មាន​ជំនឿ​ថា ប៉ូលិស​អន្តរជាតិ (Interpol) នឹង​មិន​ចាត់​ការ​អ្វី​ឡើយ ពីព្រោះ Interpol មាន​គោល​ការណ៍​ច្បាស់​លាស់​មុន​សម្រេច​ចាប់​បញ្ជូន​លោក​ទៅ​ប្រទេស​ថៃ។ ក្នុង​បទ​សម្ភាសន៍​នោះ​ដែរ គេ​ពុំ​បាន​បញ្ជាក់​ថា លោក ថាក់ស៊ីន ស្ថិត​នៅ​ទី​ណា​ទេ គ្រាន់​តែ​ថា​លោក ថាក់ស៊ីន កំពុង​រស់​នៅ​និរទេស និង​លាក់​ខ្លួន​ពី​អាជ្ញាធរ​ថៃ។

ប្រភព​ព័ត៌មាន​អេភី (AP) ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស Interpol មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​តាម​ចាប់​ខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន នោះ​ទេ។

ផ្អែក​តាម​ប្រភព​ព័ត៌មាន​ជា​ភាសា​ថៃ ចេញ​ផ្សាយ​តាម Online ដែល​មាន​អាសយដ្ឋាន​វ៉េបសាយ Hilight.kapook.com ចេញ​ផ្សាយ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា លោក ថាក់ស៊ីន និង​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​វិឡា​ដ៏​ល្អ​ប្រណិត និង​ធំ​ស្កឹមស្កៃ​នៅ​លើ​កោះ​មួយ ក្នុង​ប្រទេស Montenegro នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស Montenegro បាន​ឲ្យ​ដឹង​ថា គេ​នឹង​មិន​ចាប់​បញ្ជូន​លោក ថាក់ស៊ីន តាម​អំពាវនាវ​របស់​ថៃ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល