មនុស្ស​ប្រមាណ​១៨០​នាក់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នៅ​​​កោះ​ពេជ្រ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ ១៨០​នាក់​ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​​កោះ​ពេជ្រ នា​រាជធានី​ភ្នំពេញ។
2010-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​កង​រាជ​អាវុធហត្ថ​កំពុង​លើក​អ្នក​របួស​នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ នៅ​ថ្ងៃ​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
កម្លាំង​កង​រាជ​អាវុធហត្ថ​កំពុង​លើក​អ្នក​របួស​នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ នៅ​ថ្ងៃ​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
RFA/Leng Maly

នៅ​វេលា​ម៉ោង​ប្រមាណ ១​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សន្និសីទ​​ជា​សាធារណៈ​​ជា​លើក​ទី​១ ​តាម​ទូរទស្សន៍​បាយ័ន ដោយ​ធ្វើ​ការ​បន្ត​ផ្ទាល់​តាម​រយៈ​វេទិកា​ប្រគំតន្ត្រី​នៅ​ក្បែរ​សណ្ឋាគារ​ណាហ្កា បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នៅ​កោះ​ពេជ្រ មាន​ប្រមាណ​ជា ១៨០​នាក់ នេះ​មិន​បាន​គិត​ដល់​អ្នក​ដែល​រង​របួស និង​អ្នក​ដែល​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ។

លោក​នាយករដ្ឋមន្ត្រី​​ក៏​បាន​បញ្ជា​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ឡាយ ជា​ពិសេស​ស្ថាប័ន​ស៊ើបអង្កេត ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ធ្វើ​កោសលវិច័យ​ឲ្យ​បាន​ម៉ត់ចត់ ចំពោះ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដែល​គួរ​ឲ្យ​រន្ធត់​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ដំបូង​របស់​លោក សេក បណ្ឌិត នៅ​ទី​កើត​ហេតុ តាម​រយៈ​ការ​សាកសួរ​របស់​លោក វោហារ ជាតិ ៖

(សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី)

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល