ADB​ ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១០-​២០១១

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​កញ្ញា កន្លង​ទៅ បាន​ធ្វើការ​ទស្សន៍ទាយ​ថា កម្ពុជា​ទទួល​បាន​ផល​ទុន​សរុប​ក្នុង​ស្រុក (GDP) ចំនួន 5% នៅ​ក្នុង​ឆ្នាំ​២០១០​នេះ ហើយ​នឹង​បន្ត​មាន​កំណើន​រហូត​ដល់ 6% នៅ​ក្នុង​ឆ្នាំ​២០១១ ខាង​មុខ​នេះ​ទៀត។
ដោយ គឹម ពៅ
2010-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១០
ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១០
RFA/Hang Savyouth

កំណើន​សេដ្ឋកិច្ច​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ដោយ​ផ្អែក​ទៅ​លើ​កំណើន​ទៅ​លើ​វិស័យ​កាត់ដេរ និង​ផ្នែក​ទេសចរណ៍។

របាយការណ៍​ដដែល​បាន​និយាយ​ថា ៧​ខែ ដើម​ឆ្នាំ​២០១០ ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​របស់​កម្ពុជា បាន​ទទួល​កំណើន​ប្រមាណ ១០% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០០៩។ កំណើន​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដំបូង នៃ​ឆ្នាំ​ ២០១០ គេ​បាន​ឃើញ​មាន​កំណើន ១២,៤% ប្រើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៩ ផង​ដែរ។

ការ​វាយ​តម្លៃ​ជា​ទូទៅ​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ បើ​ទោះ​បី​ជា​កម្ពុជា ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក​ហើយ ដែល​ធ្វើ​ផល​ទុន​សរុប​ក្នុង​ស្រុក (GDP) នៅ​ឆ្នាំ​២០០៩ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម -២%៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល