Amnesty International ចោទ​ទាហាន​ថៃ​ថា រំលោភ​ច្បាប់​ស្ដី​ពី​អាវុធ​យុទ្ធភណ្ឌ

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចោទ​ប្រកាន់​ថា ទាហាន​របស់​រដ្ឋាភិបាល​ថៃ កំពុង​តែ​ប្រើ​ប្រាស់​ក្រុម​ប្រដាប់​អាវុធ​ដោយ​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ ប្រឆាំង​រដ្ឋាភិបាល ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស ៣៨​នាក់​ស្លាប់ និង​២៧៩​នាក់​ទៀត​រង​របួស។
ដោយ គឹម ពៅ
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​បាតុករ​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់​ស៊ីន ដុត​កង់​ឡាន​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ២០១០។
ក្រុម​បាតុករ​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់​ស៊ីន ដុត​កង់​ឡាន​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ២០១០។
AFP Photo

អង្គការ​ដដែល ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង បាន​និយាយ​ថា កង​ទាហាន​ថៃ បាន​រំលោភ​ច្បាប់​ស្ដី​អំពី​អាវុធ​យុទ្ធភណ្ឌ នៅ​ក្នុង​ការ​បង្ក​ឲ្យ​មាន​ការ​បាញ់​ប្រហារ​ក្នុង​រយៈ​ពេល ៥​ថ្ងៃ​មក​នេះ ក្នុង​ការ​ប្រឹង​ប្រែង​រារាំង​ក្រុម​អាវ​ក្រហម។

ក្នុង​រយៈ​ពេល ២​ខែ​នៃ​ការ​ធ្វើ​បាតុកម្ម​កន្លង​មក​នេះ ដែល​ជួនកាល​គេ​ឃើញ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យូរ​ម្ដង រដ្ឋាភិបាល​ថៃ បាន​បើក​យុទ្ធនាការ​ហិង្សា​កាន់​តែ​រីក​ធំ​ធាត់​ទៅៗ បង្ក្រាប​ទៅ​លើ​ក្រុម​អាវ​ក្រហម នៅ​តាម​ដង​ផ្លូវ​នានា និង​នៅ​តាម​តំបន់ ដែល​មាន​សម្បូរ​ដោយ​សណ្ឋាគារ​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល