CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ចុង​ខែ​តុលា បាន​ចេញ​កំណត់ត្រា​សង្ខេប​ក្នុង​ទិដ្ឋភាព​ច្បាប់ ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ករណី​សិក្សា​ថ្មីៗ ដើម្បី​បង្ហាញ​ពី​របៀប​អនុវត្ត​ច្បាប់ និង​ការ​អនុវត្ត​ទាំង​បំពាន​ក្នុង​ការ​បង្ក្រាប​សំឡេង​ជំទាស់។
ដោយ វណ្ណ វិចារ
2012-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
CCHR Website: www.cchrcambodia.org
CCHR Website: www.cchrcambodia.org
Photo: RFA

របាយការណ៍​កម្រាស់ ១៩​ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ជា​បន្តបន្ទាប់ ជុំវិញ​ការ​រិះគន់​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ខែ​តុលា ឆ្នាំ​២០១២។

មន្ត្រី​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​បង្ហាញ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ស្វែង​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

កញ្ញា​បន្ត​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ បើ​មនុស្ស​មិន​អាច​និយាយ​ស្តី​នូវ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​បាន បាន​ន័យ​ថា ជីវិត​រស់​នៅ​របស់​ពួកគេ​មិន​មាន​ន័យ​ឡើយ។

កញ្ញា សន រ៉ាមណា បញ្ជាក់​ថា និន្នាការ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​គាប​សង្កត់​ដោយ​ច្បាប់ មិន​មែន​មនុស្ស​គ្រប់​រូប​ត្រូវ​គោរព​ច្បាប់​នោះ​ឡើយ៖ «នៅ​ពេល​ដែល​ពួកគាត់​និយាយ​ហើយ​ត្រូវ​បាន​គេ​គំរាម និង​ប្រឈម​មុខ​នឹង​ដំណើរ​ការ​ផ្លូវ​ច្បាប់ ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​គេ​មើល​ឃើញ​ហ្នឹង ប្រឈម​មុខ​នឹង​ការ​និយាយ​ស្តី ដូច​នេះ​ពួកគេ​នឹង​ស្ងាត់​មាត់។ រដ្ឋាភិបាល​បាន​ចុះ​អនុសញ្ញា​ជា​ច្រើន​ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​តែ​គាត់​មិន​ដែល​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ព្រមព្រៀង​នោះ​ទេ»

កញ្ញា សន រ៉ាមណា បន្ត​ថា សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​ទង្វើ​របស់​ខ្លួន​ដែល​ធ្លាប់​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​កែប្រែ​រាល់​កំហុស​ឆ្គង​ឈាន​ទៅ​រក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ដើម្បី​សុំ​ប្រតិកម្ម​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​តុលា លោក កែវ រ៉េមី បាន​ពន្យល់​ក្នុង​សន្និសីទ​កាសែត​ថា ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ចេញ​របាយការណ៍​រិះគន់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​ដើម្បី​តែ​លុយ​ជំនួយ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​តែង​លើក​ឡើង​ជា​ញយ​ដង​ថា ពួកគេ​ធ្វើ​ការ​ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស បើ​រដ្ឋាភិបាល​ធ្វើ​បាន​ល្អ ពួកគេ​ក៏​សរសេរ​របាយការណ៍​ល្អ​ទៅ​តាម​នោះ​ដែរ។

នៅ​ក្នុង​ទំព័រ​ចុង​ក្រោយ​នៃ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ច្បាប់​បាំង​មុខ​ដើម្បី​ការពារ​ការ​រិះគន់​ពី​សំណាក់​សហគមន៍​ជាតិ និង​ការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ។ របាយការណ៍​បន្ត​ថា ក្នុង​ករណី​មាន​អំពើ​ឃាតកម្ម និង​ហិង្សា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​យ៉ាង​ស្ងប់ស្ងាត់ និង​ខ្លាំងក្លា តាម​រយៈ​ប្រព័ន្ធ​តុលាការ និង​នីតិប្បញ្ញត្តិ ដើម្បី​បង្កើត​ធ្វើ​ឲ្យ​មាន​វប្បធម៌​ស្ងៀមស្ងាត់ និង​ភ័យ​ខ្លាច​នៅ​កម្ពុជា។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​យក​ករណី​សិក្សា​ចំនួន ១០ ដែល​រដ្ឋាភិបាល​បាន​ចាត់ការ​ចំពោះ​អ្នក​ដែល​បញ្ចេញ​មតិ​រិះគន់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២។ ករណី​ទី​១ គឺ​ការ​ដាក់​ទោស​អ្នកស្រី មូរ សុខហួរ ឲ្យ​ចាញ់​ក្ដី​លោក​នាយករដ្ឋមន្ត្រី។ ករណី​ទី​២ ការ​ដាក់​ទោស​និពន្ធ​នាយក​កាសែត កម្ពុជា ដេលី និង​អ្នក​យក​ព័ត៌មាន​ម្នាក់ ក្នុង​បទ​ចោទ​បរិហារកេរ្តិ៍​កាល​ពី​ឆ្នាំ​២០០៩។ ករណី​ទី​៣ ការ​ដាក់​ទោស​លោក សម រង្ស៉ី ពី​បទ​ញុះញង់ ក្នុង​ចំណោម​បទ​ចោទ​ផ្សេងៗ​ទៀត ឲ្យ​ជាប់​គុក ១២​ឆ្នាំ។ ករណី​ទី​៤ ផ្ដន្ទាទោស​បុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភពលោក ឲ្យ​ជាប់​គុក ៦​ខែ ពី​បទ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ញុះញង់។ ករណី​ទី​៥ កាត់​ទោស​លោក សំ ចាន់គា បុគ្គលិក​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​កំពង់ឆ្នាំង ដោយសារ​បញ្ចេញ​មតិ​រិះគន់​ប្រពន្ធ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល តាម​វិទ្យុ​អាស៊ីសេរី។

របាយការណ៍​ក៏​បាន​បង្ហាញ​ករណី ៥​ទៀត ដូចជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ ហ៊ិន ពិសិដ្ឋ ស្ត្រី​បឹង​កក់ ១៣​នាក់ ព្រះតេជគុណ លួន សុវ៉ាត លោក ម៉ម សូណង់ដូ និង​លោក ចាន់ សុវ៉េត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

CheyVorman007

ពី AngKor Wat

ដ៏រាបណាមិនមានការផ្សពផ្សាយពត៌មានតាមទូរទស្ស៏របស់
បក្សប្រឆាំងក្នុងប្រទេសជាចំហរទេ ប្រទេសខ្មែរនៅតែមាន
ការបំពានការបញ្ចេញមតិ ការបិទសិទ្ធបែបនេះវាជាការបំពាន
ធ្ងន់ធ្ងរណាស់ទៅហើយចំពោះពលរដ្ឆខ្មែរដែលមានគ្នាតិច
នឹងជាប្រទេសតូចមួយ។

Oct 31, 2012 11:53 PM

CheyVorman007

ពី AngKor Wat

ម៉េចបានពួកលោកឯងចាំតែរិះគន់គេ ដល់គេរិះគន់វិញថាគេ
បំបិទសេរីភាព តើលោកឯងចង់អោយខ្មុំដាក់ខ្លួនស្មើរនឹងពួក
លោក មិនបាច់មានមេកើយទេចឹងក្នុងប្រទេស?ពួកខ្មុំពេល
ធើ្វអ្វីខុសគេដឹងខ្លួនគេចេះសសេរលិខិតសុំចូលក្រាបចំពោះ
មុខខ្មុំដើម្បីសុំធើ្វ baptize លាងរាល់កំហុសព្រោះខ្មុំ គឺខ្មុំ
តែម្នាក់គត់ក្នុងប្រទេសនេះដែលអាចដោះស្រាយរាល់បញ្ហា
ពួកលោកឯងចាំតែរិះគន់ថាអោយតែផុតពីមាត់រួចដេកលក់
ស្រួល ឯខ្មុំ អង្គខ្មំឈឺក្បាលមួយថ្ងៃៗគ្មានពេលដេកព្រោះត្រូវ
គិតគូរដល់គ្រប់រាស្រ្តខ្មែរ លើកលែងតែអ្នកណាមិនគាំទ្រខ្មុំ
សុំទាស ។

Oct 31, 2012 11:40 PM

អ្នក​អាន​អនាមិក

ខ្ញុំជឿជាក់ថា អ្នកមិនបញ្ចេញពត៌មានដែលគេរិះគន់កាសែតរបស់អ្នកទេ ព្រោះអ្នជាមនុស្សកំសាក តែបើតិះទានគេគឺពូកែរ មិនអញ្ចឹង
សូមបកស្រាយអោយគេដឹងឭវិញផង បើរកការពិតឃើញ

Oct 31, 2012 05:00 AM

អ្នក​អាន​អនាមិក

បញ្ចេញមតិសំអុយគេកាន់ជើងគ្នាឯង បែបស៊ុម ចាន់គា និង
លោកសួន សុផលមន្នី ឃុបគ្នា ផ្គាប់ចិត្តពួកម៉ាកឯង បង្កាច់កេរ្តគេ អោយគេឈឺចាប់ដោយកាសែតរបស់អ្នកឯង មួយជីវិតមិនភ្លេចទេ តែបើបានប្រព្រឹត្តដូចការចោទប្រកាន់ នោះជាការជួយស្ត្រី និងកែរលំអរ ចុះបើខ្សែអ្នកឯងគ្រាន់តែចង់នាំសង្សាចេញពីហាងតាមទម្លាប់។ ចេញម៉ោង ០៨ ឬ ០៩យប់ ថ្ងៃស្អែកបន្ទាប់ ម៉ោង ០៩ ឬ១០ព្រឹក ទើបឃើញត្រឡប់យកវិញ តើនេះជាទម្លាប់ការរំដោះទេ ល្មមឈប់កុហក់គេទៀតទៅ។ បានហើយ។ អោយគេឈឺចាប់ មួយជីវិត ដោយសារឃុបឃិត ប៉ាកទី ឬក្រុមរបស់អ្នក។ គួរចងចាំទង្វើកាសែតរបស់អ្នក ហើយជួយផ្សាយបន្ត ថា.....

Oct 31, 2012 04:58 AM

Sina

ពី Phnom Penh

កាន់តែភ័យ កាន់តែបិទ កាន់តែបិទ កាន់តែភ័យ
ធ្វើមេដឹកនាំដោយមានការភ័យខ្លាចយ៉ាងនេះ មិនល្អទេ​ !​​ ដល់ពេលសំរាកហើយ​​ !​

Oct 31, 2012 04:11 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល