ជា មុនី គ្រោង​ធ្វើ​ពិធី​រៃ​អង្គាស​ប្រាក់​ជួយ មូរ សុខហួរ

មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ លោក ជា មុនី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា​នេះ​ថា គេ​នឹង​រៀបចំ​ធ្វើ​ពិធី​រៃ​អង្គាស​ប្រាក់​មួយ ក្នុង​ចំណោម​កម្មករ​កម្មការិនី​នៅ​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​ជួយ​ដោះ​ស្រាយ​បញ្ហា​លោកស្រី មូរ សុខហួរ។
ដោយ គឹម ពៅ
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
RFA file photo

លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ បាន​បញ្ជាក់​ថា ទំនាស់​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោកស្រី មូរ សុខហួរ កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ដែល​អាច​បណ្ដាល​ឲ្យ​លោកស្រី មូរ សុខហួរ ជាប់​ពន្ធនាគារ​បាន​បើ​សិន​ជា​លោកស្រី​បដិសេធ​មិន​ព្រម​បង់​ប្រាក់។

ប្រធាន​សហជីព​សេរី​កម្មករ​រូប​នេះ​បន្ថែម​ទៀត​ថា ពួកគេ​មាន​សន្តាន​ចិត្ត​ចង់​ឲ្យ​លោកស្រី មូរ សុខហួរ ប្រកាន់​ជំហរ​ដដែល​របស់​លោកស្រី ប៉ុន្តែ​ខាង​កម្មករ​ជា​អ្នក​បង់​ប្រាក់​ជំនួស ដើម្បី​ជួយ​លោកស្រី​ឲ្យ​គេច​ផុត​ពី​ការ​ចាប់​ឃុំ​ខ្លួន។

លោក ជា មុនី មាន​ប្រសាសន៍​ដូច្នេះ ៖ «ជា​ទូទៅ បើ​តាម​ផ្លូវ​ច្បាប់​វា​ប្រាកដ​ជា​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ទៅ​នឹង​នីតិ​វិធី​របស់​តុលាការ​ហើយ អ៊ីចឹង​ទេ​បាន​ជា​យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​កិច្ចការ​អស់​នេះ ដើម្បី​កុំ​ឲ្យ​ស្ត្រី​ម្នាក់​បាត់​បង់​ពី​ជួរ​នៅ​ក្នុង​នីតិ​បញ្ញត្តិ»

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ថា លោក​សូម​កោត​សរសើរ​ដល់​ការ​សម្រេច​ចិត្ត​របស់​លោកស្រី មូរ សុខហួរ  ដូច្នេះ​ហើយ​លោក​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​គម្រោង​រៃ​អង្គាស​ប្រាក់​ពី​កម្មករ​នៅ​ឡើយ​ទេ។

ក្រុម​សហជីព​សេរី​កម្មករ​មាន​ជំនឿ​ថា នឹង​មាន​កម្មករ​ជា​ច្រើន​ម៉ឺន​នាក់​ដែល​ជា​សមាជិក​សហជីព​សេរី​កម្មករ​នឹង​ចូល​រួម​នៅ​ក្នុង​ការ​រៃ​អង្គាស​ប្រាក់​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល