ចិន​យល់​ព្រម​ទទួល​សំណើ​សុំ​ជំនួយ​ពី​កម្ពុជា

លោក មឹក ដារា អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ ថា គណៈ​ប្រតិភូ​ចិន​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក លឿ យឿជិន (Lie Yuejin) អគ្គលេខាធិការ​រង និង​ជា​តំណាង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ប្រទេស​ចិន បាន​យល់​ព្រម​ទទួល​និង​ពិនិត្យ​លើ​សំណើ​សុំ​ជំនួយ​របស់​ភាគី​កម្ពុជា។
ដោយ វោហារ ជាតិ
2010-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទង់​ជាតិ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។
ទង់​ជាតិ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។
Photo: wikipedia.org

រដ្ឋាភិបាល​កម្ពុជា​បាន​សុំ​ឲ្យ​ចិន​ជួយ​សាងសង់​អគារ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រហែល ៥​លាន​ដុល្លារ និង​សុំ​ឲ្យ​ចិន​ជួយ​ហ្វឹកហាត់​ជំនាញ​បច្ចេកទេស​ដល់​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​ព្រម​ទាំង​សុំ​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្ដល់​យានយន្ត វិទ្យុ​ទាក់ទង និង​មន្ទីរ​ពិសោធន៍ ជាដើម ដើម្បី​ជា​មធ្យោបាយ​សម្រាប់​បំពេញ​ការងារ។

លោក មឹក ដារា បន្ថែម​ថា ៖ «ភាគី​ចិន​លោក​ឆ្លើយ​រាល់​សំណូមពរ​របស់​យើង លោក​ទទួល​យក រាយ​ការណ៍​ជូន​ទៅ​ថ្នាក់​ដឹកនាំ​គាត់ ហើយ​សំណូមពរ​ឲ្យ​យើង​ធ្វើ​របាយការណ៍​លម្អិត​ទៅ​តាម​សំណូមពរ ៧​-​៨​ចំណុច​របស់​យើង​ហ្នឹង​ណា៎! ទៅ​តាម​រយៈ​ទូត​របស់​គាត់ ហើយ​គាត់​ពេញ​ចិត្ត​នឹង​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​យល់​ព្រម​ពី​ថ្នាក់​ដឹកនាំ ដើម្បី​ឲ្យ​សំណូមពរ​របស់​យើង​ហ្នឹង​បាន​សម្រេច»

លោក មឹក ដារា បញ្ជាក់​ថា កម្ពុជា​មាន​តែ​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន តែ​ខ្វះ​ខាត​ខាង​សមត្ថភាព និង​មធ្យោបាយ ដែល​សុំ​ឲ្យ​ចិន​ជួយ​ដើម្បី​លុប​បំបាត់​គ្រឿង​ញៀន តាម​ផែនការ​របស់​អាស៊ាន​បូក​ចិន ក្នុង​ទិសដៅ​បំបាត់​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៥៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

king of thailand is a good king becoz he never care of people

May 20, 2010 11:29 AM

គេហទំព័រ​ទាំងមូល