ចិន​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​៥០០​លាន​ដុល្លារ​ដើម្បី​ស្ដារ​ការ​ខូចខាត​ដោយ​ទឹក​ជំនន់

រដ្ឋាភិបាល​ចិន បាន​យល់​ព្រម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​ប្រាក់​ចំនួន ៥០០​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​មក​ចំណាយ​លើ​ការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយសារ​ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១១​នេះ។
ដោយ សុខ សេរី
2011-10-21
Share
ហ៊ុន សែន ៣០៥ ២១-តុលា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់​មក​ពី​ចូល​រួម​ពិធី​តាំង​ពិព័រណ៍​អាស៊ាន-​ចិន។
RFA/Sok Serey

ការ​ផ្ដល់​ជូន​នេះ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចំនួន ២​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១១។

រដ្ឋាភិបាល​ចិន​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​សិក្សា​ជាក់លាក់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អំពី​ការ​ខូចខាត​នោះ។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្ដល់​ប្រាក់​ជំនួយ​សរុប​ចំនួន ២​លាន​ដុល្លារ​ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​ទឹក​ជំនន់​នៅ​កម្ពុជា បន្ថែម​លើ​ជំនួយ​សម្ភារៈ​ថ្មីៗ​នេះ​ដែល​មាន​តម្លៃ ៨​លាន​ដុល្លារ​អាមេរិក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​សំណើ​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាប៉ាវ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១១ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​រយៈពេល ២​ថ្ងៃ ទៅ​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​ចិន និង​អាស៊ាន លើក​ទី​៨ និង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៨ រវាង​ចិន និង​អាស៊ាន នៅ​ទីក្រុង​ណាននីង (Nanning) ប្រទេស​ចិន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ដែល​បាន​អម​ដំណើរ​លោក ហ៊ុន សែន វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា បាន​មាន​ប្រសាសន៍​ថា លោក វិន ជាប៉ាវ បាន​ទទួល​យក​សំណើ​ជា​គោលការណ៍​ហើយ៖ «ផ្លូវ​ហ្នឹង​ត្រូវ​តែ​ធ្វើ​ចាំបាច់​ត្រូវ​តែ​ស្ដារ​ផ្លូវ​ដែល​ខូចខាត​នៅ​ទឹក​ជំនន់​ផង ហើយ​និង​កសាង​ផ្លូវ​ថ្មីៗ​ទៀត ដើម្បី​ឲ្យ​ធ្វើ​ម៉េច​ទំនាក់ទំនង​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​ទំនិញ​ខ្លួន​កាន់​តែ​ឆាប់ កាត់​បន្ថយ​នូវ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន»

លោក​បាន​បញ្ជាក់​ថា គ្មាន​ការ​ចុះ​ហត្ថលេខា​ណា​មួយ​ជា​ផ្លូវការ​ទេ ដោយសារ​ដំណើរ​ទស្សនកិច្ច​នោះ​ខ្លី​ពេក។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា អ្នកស្រី​ចង់​ឃើញ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​នោះ​ប្រកប​ដោយ​តម្លាភាព៖ «បញ្ហា​ធំ​គឺ​ការ​ចូល​រួម​ដោយ​ប្រជាពលរដ្ឋ ហើយ​និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​អ្នក​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ហ្នឹង ដឹង​ឮ ឆ្លើយ​តប​នឹង​គម្រោង​ឲ្យ​បាន​ពិត​ប្រាកដ»

របាយការណ៍​បូក​សរុប​ថ្មី​បំផុត​ដែល​លោក ញឹម វណ្ណដា បាន​រាយការណ៍​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា ស្រូវ​ចំនួន​ជាង ៤​សែន​ហិកតារ​បាន​លិច​ទឹក​ជំនន់។ ស្រូវ​ចំនួន​ជាង ២​សែន​៥​ម៉ឺន​ហិកតារ​ទៀត​បាន​ខូចខាត​ទាំង​ស្រុង។ ផ្លូវ​លំ​ប្រវែង​ជិត ៣.០០០​គីឡូម៉ែត្រ​បាន​ខូចខាត។ ទំនប់​ទឹក​ប្រវែង​រវាង ៣០០​គីឡូម៉ែត្រ ទៅ ៤០០​គីឡូម៉ែត្រ បាន​ខូចខាត។ ប្រជាពលរដ្ឋ​ស្លាប់​ចំនួន ២៤៧​នាក់។ សាលារៀន​ជាង ១.០០០​កន្លែង​បាន​លិច​ទឹក​ជំនន់។ គេ​បាន​ប៉ាន់ស្មាន​ជា​ថ្មី​ឲ្យ​ដឹង​ថា តម្លៃ​ខូចខាត​សរុប​ជាង ៤០០​លាន​ដុល្លារ​អាមេរិក។

លោក ចម ប្រសិទ្ធ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ថា មន្ត្រី​ជំនាញ​នឹង​វាយ​តម្លៃ​ការ​ខូចខាត​ឲ្យ​បាន​ច្បាស់លាស់​នៅ​ពេល​ទឹក​ជំនន់​ស្រក​នៅ​ពេល​ខាង​មុខ៕

ព័ត៌មាន (9)

មើល​មតិ​ទាំង​អស់.

Anonymous says:
Oct 21, 2011 09:07 AM

Loan again? Till now how much the people of Cambodia owe foreigner Contry.People do not know; the more we owe the more rich of the hight rank goverment members.

Anonymous says:
Oct 21, 2011 07:38 AM

មេដឹកនាំខែ្មរចេះតែកិន​ ចិនចេះតែកត។

Anonymous says:
Oct 21, 2011 03:40 PM

Why Cambodia's government borrows their never done? Does he or she does not know how to make money him or herself?

Anonymous says:
Oct 21, 2011 05:10 PM

សម្បត្តិធម្មជាតិមានព្រៃឈើ រ៉ែមាស ត្បូង ថ្មត្រូវហិនហោច
ស្ទើរទាំងស្រុងនៅក្នុងស្រុកខ្មែរ..នៅសល់តែធនធានប្រេង
កាតមួយទៀតប៉ុណ្ណោះមិនទាន់រលាយឬរីងស្ងួត ក៏នៅតែពុំ
ទាន់គ្រប់គ្រាន់ ជំពាក់លុយបរទេសក៏កាន់តែច្រើនឡើងៗ
តើរហូតដល់ភ្លើងឆេះកល្ប សងបំណុលបរទេសអស់ទេ?
បើក្រុមគ្រួសារពួកអន្ទ្រើសៗ ពួកអុកញ៉ាច់ ពួកកូនៗទំនើង
មិនធ្លាប់ស៊ីអង្ករគីឡូ ស៊ីត្រីល្អិតៗ ប្រហុកផ្អកអីយ៉ាងនេះ
នោះ?

Anonymous says:
Oct 22, 2011 06:23 PM

Hun Sen travels in style while his people affected by floods are starving. I wonder if he has any feeling. His trip is a waste of all Khmers' money.

Anonymous says:
Oct 22, 2011 06:27 AM

$500 millions again!!!! how much that cambodian benifit from this amount of money? May be 5 millions or may be 4 or 3!!!who is going to pay back all this giant debt????? HUN SEN??? no no no...

Anonymous says:
Oct 21, 2011 05:10 AM

I HOPE THIS $500 MIL CAN REBUILD THESE DAMAGES BY FLOOD. $500 MIL IS A LOTS OF MONEY, IT MUST BE BETTER. CAMBODIA'S BLUE PRINT WILL BELONG TO CHINA, CUZ GOVERNMENT ALREADY OWED CHINA TOO MUCH.

Anonymous says:
Oct 21, 2011 04:38 PM

I hope the goverment will put the money to works in the right places, not into a few corrupted top officials. I understand the need of the poor Cambodian peoples,I guest we just have to wait and see if all this money will help rebuild the country. I think the goverment should put out the detail of what kind of programs where all the money goes, so that every body will be happy and can not put the blame at the goverment.I wish we can works along side of each other to help our peoples in need.

Anonymous says:
Oct 24, 2011 12:58 AM

this government is very clever. the money received will allow them and their family to get richer. at final, when it is time to refund, it will be the money from the pocket of all cambodian people (poor). if we can't leave continue like this. time to change!!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។