គណបក្ស​ប្រជាជន​ប្រតិកម្ម​នឹង​អត្ថបទ​របស់​ឌឹ​ខេមបូឌា​ដេលី

អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន លោក ខៀវ កាញារីទ្ធ បាន​ប្រតិកម្ម​នៅ​ថ្ងៃ​១៩ ឧសភា ទៅ​នឹង​​កា​សែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​មួយ​ដែល​ថា បក្ស​ប្រជាជន​បាន​លាប​ពណ៌​លើ​ប្រជាជន​ខ្មែរ​ជា​បី​ពណ៌ គឺ​ពណ៌​ខ្មៅ ស និង​ប្រផេះ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គេ​ក្នុង​ការ​គាំទ្រ​បក្ស​នយោបាយ​នីមួយ​ៗ​នា​ពេល​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​នេះ។
ដោយ វោហារ ជាតិ
2010-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​ក្រសួង​ព័ត៌មាន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​១៥ កុម្ភៈ ២០១០។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​ក្រសួង​ព័ត៌មាន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​១៥ កុម្ភៈ ២០១០។
RFA/Den Ayuthyea

លោក ខៀវ កាញារីទ្ធ បាន​ហៅ​ការ​ចុះ​ផ្សាយ​របស់​កាសែត​នោះ​ថា ជា​ការ​ច្រឡំ​ធំ​ទៅ​លើ​គណបក្ស​ប្រជាជន ៖ «គេ​មិន​អាច​ដាក់​មនុស្ស​អ៊ីចេះ​អ៊ីចុះ​បាន ពីព្រោះ​ពេល​គេ​បោះ​ឆ្នោត យើង​មិន​ដឹង​ថា គេ​បោះ​ឲ្យ​អ្នក​ណា​ឯ​ណា! តើ​យើង​ធ្វើ​ម៉េច​ដឹង​ថា អ្នក​ណា​បោះ​ឲ្យ​អ្នក​ណា? អ៊ីចឹង​បាន​ថា ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សរសេរ​ហ្នឹង​វា​ខុស! ប៉ុន្តែ​មិន​មែន​គេ​ធ្វើ​អំពី​ដាក់​មនុស្ស​ពណ៌​ស ពណ៌​ខ្មៅ​អ៊ីចឹង​ទេ! គេ​និយាយ​អំ​ពី​តំបន់ ពី​ភូមិ គេ​ហៅ​ថា ភូមិ​ប្រផេះ ភូមិ​ស ភូមិ​លឿង តែ​នេះ​ដាក់​ថា ភូមិ​ខ្មៅ!»

ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា "គណបក្ស​ប្រជាជន​ត្រួត​ពិនិត្យ​ទស្សនៈ​នយោបាយ​របស់​ប្រជាជន" ហើយ​ប្រជាជន​ត្រូវ​បាន​បែង​ចែក​ជា​បី​ពណ៌ គឺ​ខ្មៅ ប្រផេះ និង​ពណ៌​ស អាស្រ័យ​ទៅ​លើ​កម្រិត​គាំទ្រ​បក្ស​នយោបាយ​របស់​គ្រួសារ​នីមួយ​ៗ។

លោក ខៀវ កាញារីទ្ធ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែរ​នោះ បញ្ជាក់​បន្ថែម ៖ «យើង​កំណត់​អ៊ីចេះ យើង​បោះ​ឆ្នោត យើង​បោះ​ឆ្នោត​ឃុំ! អ៊ីចឹង​យើង​កំណត់​ឃុំ​ណា​ដែល​យើង​ចាញ់ ឃុំ​ណា​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា ហើយ​មាន​គណបក្ស​ប្រជាជន មាន​គណបក្ស​គេ ឃើញ​ទេ! ឃុំ​ណា​គណបក្ស​ប្រជាជន​ឈ្នះ​ដាច់​គេ​បំផុត គេ​ចែក​ជា​បី​អ៊ីចឹង! ដើម្បី​ឲ្យ​ស្រួល​មើល គេ​គ្រាន់​តែ​ដាក់​ពណ៌​អ៊ីចឹង​ទេ! គ្រាន់​ថា កន្លែង​ណា​ដែល​ចាញ់​ខ្លាំង អា​ហ្នឹង​យើង​ត្រូវ​យក​មនុស្ស​សមាជិក​របស់​គណបក្ស​ប្រជាជន​ដាក់​កន្លែង​ហ្នឹង​ច្រើន​ទៅ! ជា​របៀប​ការ​ផ្លាស់​ប្ដូរ​បញ្ជូន​មន្ត្រី​គណបក្ស ដើម្បី​ចុះ​ធ្វើ​ការ​តាម​មូលដ្ឋាន​តែ​ប៉ុណ្ណឹង​តើ!»

អត្ថបទ​របស់​កាសែត​ដដែល​នោះ​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ឧសភា ដោយ​ស្រង់​សម្ដី​មន្ត្រី​គណបក្ស​ប្រជាជន​មួយ​រូប​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អំពី​យុទ្ធសាស្ត្រ​របស់​បក្ស​ប្រជាជន​កម្ពុជា ពង្រឹង​ការងារ​បក្ស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ទិសដៅ​នៃ​ការ​បោះឆ្នោត​នា​ឆ្នាំ​២០១២ ថា បក្ស​ប្រជាជន​បាន​ចាត់​ទុក​គ្រួសារ​ខ្មែរ​ណា​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​ជា​ពណ៌​ខ្មៅ ហើយ​មាន​យុទ្ធសាស្ត្រ​កែ​ប្រែ​ពណ៌​ខ្មៅ​នៃ​គ្រួសារ​នោះ ឲ្យ​ក្លាយ​ជា​ពណ៌​ស​វិញ គឺ​មាន​ន័យ​ថា ឲ្យ​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​វិញ។ ចំពោះ​ពណ៌​ប្រផេះ​​នោះ គឺ​មាន​ន័យ​ថា គ្រួសារ​ណា​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​គាំទ្រ​គណបក្ស​ប្រជាជន ហើយ​ពណ៌​ស គឺ​មាន​ន័យ​ថា គ្រួសារ​ណា​គាំទ្រ​គណបក្ស​ប្រជាជន​ពេញ​ទំហឹង ហើយ​យុទ្ធសាស្ត្រ​គណបក្ស​ប្រជាជន​ក៏​មាន​ផែនការ​ធ្វើ​ឲ្យ​ពណ៌​ប្រផេះ​នេះ ក្លាយ​ជា​ពណ៌​ស​ដែរ គឺ​មាន​ន័យ​ថា ធ្វើ​ឲ្យ​គ្រួសារ​ណា​ដែល​នៅ​ស្ទាក់ស្ទើរ​ជាមួយ​នឹង​គណបក្ស​ប្រជាជន គាំទ្រ​គណបក្ស​ប្រជាជន​ពេញ​ទី គឺ​មាន​ន័យ​ថា ពណ៌​ស៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

It is a communist strategy. I would be more happy to see if the CPP classify the corrupted offers by black, grey and white. It is the end of the democracy in Cambodia.

May 20, 2010 03:39 AM

អ្នក​អាន​អនាមិក

Why would neak neang Kannha rith react to
such as story that produce out of his own
party.

May 19, 2010 09:02 AM

គេហទំព័រ​ទាំងមូល