មន្ត្រី​បក្ស​ប្រជា​ជន​គំរាម​សម្លាប់​សមាជិក​បក្ស​ប្រឆាំង

មាន​សេចក្ដី​រាយ​ការណ៍​ពី​ខេត្ត​រតនគិរី​មក​ថា មន្ត្រី​គណ​បក្ស​ប្រជា​ជន​​ខេត្ត​នេះ​ម្នាក់ បាន​គំរាម​សម្លាប់​ប្រជាជន​ណា​ដែល​ចង់​​ចូល​រួម​គណ​បក្ស​សម​រង្ស៊ី។
ដោយ រដ្ឋា វីសាល
2011-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជា​ពល​រដ្ឋ​ភូមិ​ណង​ហៃ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី បាន​ចោទ​ប្រកាន់​លោក ធំ ប៊ុន​ថុង នាយក​សាលា​បឋម​សិក្សា​ភូមិ​ណង​ហៃ និង​ជា​មន្ត្រី​គណ​បក្ស​ប្រជា​ជន​ក្នុង​មូលដ្ឋាន​នោះ​ថា រើសអើង និង​រំលោភ​សិទ្ធិ​ប្រជា​ពល​រដ្ឋ ស្ដីពី​ការ​ជ្រើស​រើស​គណ​បក្ស​នយោបាយ។

លោក​បន្ត​ថា កន្លង​ទៅ​នេះ​លោក​មិន​ទាន់​បាន​ចូល​ជា​សមាជិក​គណ​បក្ស​ណា​មួយ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ភូមិ​ជា​មួយ​គ្នា ដែល​ជា​សមាជិក​គណ​បក្ស​សម​រង្ស៊ី ទើប​ធ្វើ​ឲ្យ​នាយក​សាលា​បឋម​សិក្សា​ភូមិ​ណង​ហៃ ចោទ​ប្រកាន់ និង​គំរាម​កំហែង​រូប​គាត់​ដូច្នេះ។ លោក​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ៖ "ខ្ញុំ​ប្ដឹង​គេ​ចង់​ឲ្យ​គេ​ដឹង​ឮ ឲ្យ​គេ​សម្រុះសម្រួល​ឲ្យ​គេ​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ។ ខ្ញុំ​ខ្លាច​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​គាត់​លូច​ទៅ​សម្លាប់​ខ្ញុំ​មិន​ដឹង..."

លោក ធំ ប៊ុន​ថុង នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​សីហា ឆ្នាំ​២០១១ នេះ មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​កំហុស​អចេតនា​របស់​លោក​ទេ ដោយ​សារ​លោក​ស្រវឹង​ស្រា​ខ្លាំង​ពេក ៖ "គាត់​ជា​កូន​សិស្ស​របស់​ខ្ញុំ បាន​ខ្ញុំ​និយាយ​ហ្នឹង ខ្ញុំ​វា​ជ្រុល​ដែរ ខ្ញុំ​ក៏​សារភាព​ដែរ ខ្ញុំ​មិន​មែន​សម្លុត​អី​ទេ។ ខ្ញុំ​ដឹង​ថា​គាត់​ហ្នឹង​ហើយ​ជា​អ្នក​ដែល​ចូល​គណ​បក្ស​សម​រង្ស៊ី អត់​មាន​គំរាម​កំហែង​មាន​ខឹង​ថ្នាំង​ថ្នាក់​អី​ទេ ខ្ញុំ​នឹង​សម្រុះសម្រួល​គ្នា​អត់​អី​ទេ"

អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ស្រុក​លំផាត់ និង​ជា​អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​បញ្ជាក់​ថា វា​អាច​ជា​បញ្ហា​បុគ្គល​មិន​មែន​បញ្ហា​គណ​បក្ស​នយោបាយ​នោះ​ឡើយ។ លោក​បន្ត​ថា គណ​បក្ស​ប្រជា​ជន​មាន​គោលការណ៍​ឲ្យ​សមាជិក​បក្ស​ម្នាក់ៗ ប្រកាន់​សីលធម៌​គោរព​ស្រឡាញ់ និង​ជួយ​ប្រជា​ពល​រដ្ឋ និង​គោរព​ច្បាប់​ជា​មូលដ្ឋាន ៖ "ការណ៍​ដែល​ចូល​គណ​បក្ស​ណា​មួយ សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ អត់​មាន​សិទ្ធិ​មក​បង្ខិត​បង្ខំ​គេ​បាន​ទេ ប៉ុន្តែ​ឲ្យ​យើង​ទៅ​គំរាម​ថា​ទេ ដាច់​ខាត​មក​ចូល​បក្ស​អញ បើ​មិន​អ៊ីចឹង អញ​នឹង​សម្លាប់​ចោល គណ​បក្ស​ប្រជា​ជន​មិន​ត្រូវ​ការ​មនុស្ស​គំរាម​កំហែង​រំលោភ​សិទ្ធិ​គេ​ឡើយ"

កាល​ពី​ថ្ងៃ​សុក្រ ទី​២៦ ខែ​សីហា សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា សមាគម​នេះ​បាន​ទទួល​សេចក្ដី​រាយ​ការណ៍​ស្ដីពី​ការ​គំរាម​កំហែង និង​កិច្ច​សុំ​ជួយ​អន្តរាគមន៍​ពី​ករណី​នេះ​រួច​ហើយ ដើម្បី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​សេរីភាព​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ចូល​រួម​ជា​មួយ​គណ​បក្ស​នយោបាយ។

បុគ្គលិក​ផ្នែក​អង្កេត​សមាគម​អាដហុក​ខេត្ត លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ការ​អង្កេត​សេចក្ដី​រាយ​ការណ៍​ចោទ​ប្រកាន់​នេះ ដើម្បី​រក​ឲ្យ​ឃើញ​ថា​ពិត​ជា​មាន​ការ​រើសអើង​ពិត​មែន ឬ​យ៉ាង​ណា។ លោក​បន្ត​ថា សមាគម​លោក​នឹង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ជូន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​កោះ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ចៀស​វាង​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើត​ឡើង ៖ "តាម​គាត់​បក​ស្រាយ​រហូត​ដល់​មាន​ការ​បាញ់​បោះ​អី​ផង។ អ៊ីចឹង​វា​ជា​ទង្វើ​មួយ​បំបាក់​ស្មារតី​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ​យើង និង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ"

ឃុំ​សេដា​កាល​ពី​អាណត្តិ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ឆ្នាំ​២០០៨ មាន​គណ​បក្ស​នយោបាយ​រួម​មាន​គណ​បក្ស​ហ្វុនស៊ិនប៉ិច គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​ប្រជា​ជន បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៥​រូប ក៏​ប៉ុន្តែ​មាន​តែ​បេក្ខជន​ពី​គណ​បក្ស​ប្រជា​ជន​តែ​ប៉ុណ្ណោះ ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ​នេះ។ សមាជិក​គណ​បក្ស​សម​រង្ស៊ី​ឃុំ​សេដា លោក សុខ ខេត ឲ្យ​ដឹង​ដែរ​ថា រូប​លោក​ក៏​បាន​រង​ការ​ប្រមាថ និង​គំរាម​ដោយ​ពាក្យ​សំដី​បែប​នេះ​ពី​លោក ធំ ប៊ុន​ថុង កន្លង​ទៅ​ជា​ច្រើន​លើក​ដែរ ក៏​ប៉ុន្តែ​លោក​មិន​តប​ត៕

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

He is a techer, but he can not control his spirit, and how to educate the next generation? So, is it the reason that Cambodian face violence in society. Ministry should kick him out immedietely and he will be sent to prison because of his power to against human right of citizen.

Aug 31, 2011 01:05 AM

អ្នក​អាន​អនាមិក

I would like to employ all of Cambodian people please do not fight each other because of political party. We are Cambodians and having same blood so we have to regards each other as brotherhood. You will never get any benefit from all those political parties. Finaly if you trust them so much they will use you till you die becuase you are cheated by them. (remember my words)

Aug 30, 2011 12:03 AM

អ្នក​អាន​អនាមិក

លេសស្រវឹងស្រា?សសៃប្រសាទ?វាចេះសមសំរាប់ក្រុមនិងបក្ខពួកខ្លួនជានិច្ច
ឧិបក្សបុណ្យក៏ធ្វើឈើក៏កាប់ស្រីក៏ចាប់មនុស្សក៏សម្លាប់ថ្វាយបង្គុំបរទេស!!!

Aug 29, 2011 05:25 AM

អ្នក​អាន​អនាមិក

Cambodian Court is controlled by HUN XEN even any member in CPP said anything against of law, they don't care, they always protect their members. Now I want police arrest this teacher and put in jail.

Hun Xen euy chos chenh pi damneng tov, tuk aoy ke deuk nuam protes khmer m'dorng.

Neak deuk nuam thmey ke ches thveu aphiwat heuy ke sralanh reah teat phorng.

Chos chenh tov, monus teal

Aug 28, 2011 06:46 PM

អ្នក​អាន​អនាមិក

C'est vraiment incroyble que cet individu là peut dire des choses pareilles.IL est entrain de terroriser la population avant les élections. Il faut absolument le juger selon la loi . Mais? je me demande est ce que c'est possible car son maitre considére son peuple khmer comme des chiens dans la cage.. Il peut les éliminer à tout moment
C'est horrible!épouventable!effrayant!

Aug 28, 2011 05:22 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល