បុរស​ម្នាក់​ស្លាប់​ដោយ​សារ​ចោរ​ចូល​ប្លន់​ក្នុង​ផ្ទះ នៅ​ឃុំ​អមលាំង ខែត្រ​កំពង់ស្ពឺ

នៅ​ពេល​ពិធី​បុណ្យ​ទាន​បាន​ជិត​មក​ដល់​ម្ដងៗ គេ​សង្កេត​ឃើញ​អំពើ​ឆក់​ប្លន់ បាន​កើត​មាន​ជា​ហូរហែ​នៅ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា ដែល​បញ្ហា​នេះ​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ។
ដោយ ទីន ហ្សាការីយ៉ា
2012.04.08

ទាក់ទង​ទៅ​នឹង​ករណី​ឆក់​ប្លន់​នេះ មាន​អំពើ​ប្លន់​សម្លាប់​មួយ​ករណី​ថ្មី បាន​កើត​មាន​នៅ​ខែត្រ​កំពង់ស្ពឺ កាល​ពី​យប់​ថ្ងៃ​ទី ៧ មេសា ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ចោរ​ប្លន់ ដែល​ជា​ឃាតក។

មន្ត្រី​នគរបាល​ឃុំ​អមលាំង ស្រុក​ថ្ពង ខែត្រ​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​ស្លាប់​ដោយ​សារ​ចោរ​ចូល​ប្លន់​ក្នុង​ផ្ទះ នៅ​វេលា​ម៉ោង ៧ និង ៤៥ នាទី​យប់ ថ្ងៃ​ទី ៧ មេសា នៅ​ភូមិ​កាកោង។

មេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​អមលាំង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៩ មេសា​ថា ជន​រង​គ្រោះ​ឈ្មោះ ហួន មីន មាន​អាយុ ៥៤ ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​ដឹក​អុស​លក់ ត្រូវ​បាន​ចោរ​ចូល​ក្នុង​ផ្ទះ​ប្លន់​យក​ម៉ូតូ ១ គ្រឿង និង​វាយ​សម្លាប់ និង​ចប​ជីក​ស្លាប់​ភ្លាមៗ នៅ​ខណៈ​ភរិយា​របស់​លោក​ចេញ​ទៅ​លេង​ផ្ទះ​អ្នក​ជិត​ខាង ហើយ​នៅ​ក្នុង​ពេល​នោះ នៅ​ក្នុង​ផ្ទះ​មាន​តែ​ជន​រង​គ្រោះ​ម្នាក់​ឯង។

មន្ត្រី​នគរបាល​ដដែល​បាន​អះអាង​ថា ចោរ​ប្លន់​នោះ​ជា​អ្នក​ក្នុង​ភូមិ​ជាមួយ​គ្នា ខាង​សមត្ថកិច្ច​ចម្រុះ​កំពុង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខ​សញ្ញា​ឲ្យ​បាន​ច្បាស់លាស់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សកម្មភាព​ប្លន់​សម្លាប់​នេះ គេ​សង្កេត​ឃើញ​ថា បាន​កើត​មាន​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​មក​ដល់​មួយ​សប្ដាហ៍​ទៀត។ បញ្ហា​នេះ​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​អំពី​ភាព​អសន្តិសុខ ដែល​កើត​មាន​នេះ។

សាច់​ញាតិ​ជន​រង​គ្រោះ​ឈ្មោះ ហាត់ លាងហ៊ីម បាន​បញ្ជាក់​ថា ផ្ទះ​ជន​រងគ្រោះ​នៅ​ឆ្ងាយ​ពី​ប៉ុស្តិ៍​នគរបាល​ឃុំ​ថ្ពង​ប្រមាណ ៤០ ម៉ែត្រ។ លោក​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ជាង ៨ យប់ ប្រពន្ធ​ជន​រង​គ្រោះ​ត្រលប់​ទៅ​ផ្ទះ​វិញ ឃើញ​ស្វាមី​របស់​ខ្លួន​ស្លាប់ ហើយ​ក៏​ស្រែក​ឲ្យ​គេ​ជួយ​នៅ​ពេល​នោះ​តែម្ដង។ ប៉ុន្តែ បន្ទាប់​ពី​ដឹង​រឿង​នេះ​ចោរ​គេច​ខ្លួន​បាត់។

លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា នេះ​ជា​ករណី​ទី​១ ហើយ ដែល​មាន​អំពើ​ប្លន់​នៅ​ក្នុង​ឃុំ​របស់​លោក នៅ​ឆ្នាំ ២០១២ ហើយ​ករណី​នេះ លោក​បញ្ជាក់​ថា ខាង​សមត្ថកិច្ច​ចុះ​មក​ពី​ខែត្រ និង​សមត្ថកិច្ច​របស់​លោក​កំពុង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខ​សញ្ញា​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចាប់​ខ្លួន​ចោរប្លន់​នោះ។

កាល​ពី​ឆ្នាំ ២០១១ កន្លង​ទៅ ករណី​ប្លន់​នៅ​ឃុំ​អមលាំង​មិន​មាន​នោះ​ទេ។ លោក​មេ​ប៉ុស្តិ៍​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នឹង​ឈាន​មក​ដល់​ខាង​មុខ​នេះ កម្លាំង​សមត្ថកិច្ច​របស់​លោក​ជា​ច្រើន​នាក់ បាន​ត្រៀម​លក្ខណៈ​យាមកាម ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​នានា កុំ​ឲ្យ​កើត​មាន នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី រក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 08, 2012 02:07 PM

ខ្ញុំជឿជាក់ច្បាស់ណាស់ថាបើក្រុមចោរទាំង​នោះមិនមែនជាក្រុមចោរដែលរកស៊ីចិញ្ចិមប៉ូលីស​និងមិនមែនការពាដោយប៉លីសពួកទាំងនោះ​និងត្រុវចាប់ខ្លួជាក់ជាមិនខានតែបើក្រុមចោរ​ទាំងនោះជាក្រុមរកស៊ីចញ្ចិមប៉ូល៊ីនិងការពា​ដោយប៉ូលីសសូមកំសង្ឃឹមថាពួកចោរត្រូវ​ចាប់គឺខុសធំហើយបងប្ងូនអើយ។​​ដេកចាំតែភ័យទៅ។

Anonymous
Apr 08, 2012 09:14 AM

នេះហើយគេហៅថា‹‹បាត់គោទើបធ្វើក្រោល››។
រដ្ឋាភិបាលដឹកនាំដោយពីងហ៊ុន សែនចូលចិត្តអនុវត្តន៍
ណាស់។