មន្ត្រី​ខ្មែរ​-ថៃចង់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ប៉ោយប៉ែត

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា-ថៃ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ពិនិត្យ​មើល​ឡើង​វិញ អំពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​តំបន់​ព្រំដែន។
ដោយ សេក បណ្ឌិត
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក អា​ឡុង​កន ផុល្លា​បុត្រ (Alongkorn Ponlabboot) (ខាង​ឆ្វេង)
អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក អា​ឡុង​កន ផុល្លា​បុត្រ (Alongkorn Ponlabboot) (ខាង​ឆ្វេង)
RFA/សេក បណ្ឌិត

មន្ត្រី​ថៃ និង​មន្ត្រី​ខ្មែរ​បាន​ជួប​ប្រជុំ​គ្នា នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ សីហា ដោយ​បង្ហាញ​ពី​ឆន្ទៈ​ខិតខំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាំង​ពីរ គិត​គូ​ឡើង​វិញ​អំពី​គម្រោង​បើក តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ ដែល​គម្រោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទាំង​ពីរ​ធ្លាប់​​ពិភាក្សា​គ្នា​មុន​ពេល​កើត​មាន​ជម្លោះ​ព្រំដែន។

នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​មួយ​ឈ្មោះ​ថា «សហ​ភាព​បណ្ដាញ​ផ្សព្វ​ផ្សាយ​អាស៊ាន» នៅ​សណ្ឋាគារ​ភ្នំពេញ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ សីហា លោក​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក អាឡុងកន ផុល្លាបុត្រ (Alongkorn Ponlabboot) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តជាតិ​ថា រូប​លោក​ផ្ទាល់ និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ញឹក ប៊ុនឆៃ ខាង​ភាគី​កម្ពុជា បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​សម្រប​សម្រួល ជំរុញ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ចរចា​ជា​ថ្មី រវាង​រដ្ឋាភិបាល​ទាំង​ពីរ ដើម្បី​បើក​ឲ្យ​ដំណើរ​ការ​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ជាប់​នឹង​ឃុំ​ប៉ា​លៃ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។

លោក សេក បណ្ឌិត មាន​សេចក្ដី​រាយ​ការណ៍​ពិស្ដារ ៖

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល