ជំងឺ​រាតត្បាត​សត្វ​ជ្រូក​ថយ​ចុះ

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក កៅ ផល ថ្លែង​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ​ថា ការ​រាតត្បាត​ជំងឺ​ជ្រូក​ក្នុង​ប្រទេស​កម្ពុជា បាន​ថយ​ចុះ។
ដោយ អ៊ុក សាវបូរី
2010-08-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ឈ្មួញ​ដឹក​សត្វ​ជ្រូក​តាម​កំពង់​ចម្លង​អ្នកលឿង ឆ្លង​ចូល​មក​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០។
ក្រុម​ឈ្មួញ​ដឹក​សត្វ​ជ្រូក​តាម​កំពង់​ចម្លង​អ្នកលឿង ឆ្លង​ចូល​មក​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០។
RFA/Sek Bandith

លោក កៅ ផល មាន​ប្រសាសន៍​ថា ការ​ថយ​ចុះ​នូវ​ការ​រាតត្បាត​ជំងឺ​ជ្រូក​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​យុទ្ធនាការ​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ និង​ចាប់​បំបែក​ជ្រូក​ឈឺ​ដាក់​ដោយ​ឡែក​ពី​ជ្រូក​ជា និង​ពន្យល់​ដល់​ម្ចាស់​កសិដ្ឋាន​ឲ្យ​ធ្វើ​អនាម័យ​សម្អាត​ទ្រុង​មក​នោះ។

លោក​ប្រាប់​ពី​វិធី​ទប់​ស្កាត់​ជំងឺ​នោះ​ដូច្នេះ ៖ «ជា​ជំងឺ​មួយ​ដែល​ប៉ះពាល់​ប្រដាប់​ដក​ដង្ហើម ហើយ​ប្រព័ន្ធ​តម្រង​នោម អ៊ីចឹង​វា​អាច​ឆ្លង​តាម​ខ្យល់។ ដូច្នេះ​គឺ​យើង​ទុក​សត្វ​ឈឺ និង​សត្វ​ជា​ដាក់​ពី​គ្នា ដោយ​ឲ្យ​សត្វ​ជា​នៅ​លើ​ខ្យល់ និង​សត្វ​ឈឺ​នៅ​ចុង​ខ្យល់ ហើយ​នៅ​ក្នុង​នោះ​យើង​ចាត់​វិធានការ​ធ្វើ​អនាម័យ​បោស​សម្អាត ដោយ​យក​កាក​សំណល់​យក​ទៅ​ដាក់​ក្នុង​រណ្ដៅ​កប់​ចោល រួច​លាង​នឹង​សាប៊ូ​ឲ្យ​ស្អាត លាង​សម្អាត​ហើយ​បាន​បាញ់​...សម្លាប់​វីរុស»

លោក កៅ ផល បាន​បន្ត​ថា ក្រោយ​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ចរាចរណ៍​ហាម​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​ប្រទេស​ជិត​ខាង​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា​មក អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​បាន​សហការ​ជាមួយ​មន្ត្រី​ច្រក​ព្រំដែន និង​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល​ទប់​ស្កាត់ និង​បូម​ឈាម​ជ្រូក​ដែល​នាំ​ចូល​ធ្វើ​វិភាគ​រក​មេរោគ។

លោក កៅ ផល មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ធ្វើ​ការ​ទប់​ស្កាត់​តាំង​ពី​ខែ​មករា មក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​បាន ១០២​ករណី​ហើយ ដែល​យើង​ធ្វើ​ការ​ទប់​ស្កាត់​នូវ​ការ​ហៀរ​ចូល​ដោយ​អនាធិបតេយ្យ។ ថ្មីៗ​នេះ យើង​បាន​កម្ទេច​ចោល​នៅ​ខាង​បន្ទាយមានជ័យ ដែល​នាំ​ចូល​សាច់​ខុស​ច្បាប់​ពីរ​លើក ហើយ​នៅ​ខាង​ស្វាយរៀង យើង​ចាប់​បាន ១៩​ក្បាល​កំពុង​តែ​បូម​ឈាម​មើល បើ​កាលណា​មាន​ជំងឺ​ត្រចៀក​ខៀវ​ហ្នឹង យើង​នឹង​ចាត់​វិធានការ​បំផ្លាញ​ចោល​ផង​ដែរ។ នៅ​ក្នុង​ថ្ងៃ​១៤ សីហា​នេះ ខាង​កំពង់ចាម យើង​ចាប់​បាន ១០​ក្បាល ហើយ​កំពុង​ពិនិត្យ​មើល​បញ្ហា​សុខភាព បើ​សិន​ជា​ទាក់​ទង​នឹង​ជំងឺ​នេះ គឺ​នឹង​ស្នើ​សុំ​ព្រះរាជអាជ្ញា​ដើម្បី​ដុត​បំផ្លាញ​ចោល»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល