ព្រះ​មហា​វីរ​ក្សត្រ​យាង​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រុង​ប៉េកាំង

ព្រះ​ករុណា​សម្ដេច​ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី មុនីនាថ សីហនុ បាន​យាង​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ព្រឹក​ថ្ងៃ​២ កក្កដា​នេះ ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ចិន​ពិនិត្យ​ព្រះ​រាជ​សុខភាព​របស់​ព្រះអង្គ បន្ទាប់​ពី​ព្រះអង្គ​បាន​គង់​ប្រថាប់​នៅ​ព្រះ​បរម​រាជ​វាំង​ក្នុង​រាជធានី​ភ្នំពេញ អស់​រយៈ​កាល​បី​ខែ​កន្លង​មក។
ដោយ មុំ សុផុន
2010-07-02
Share
សីហនុ២ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
AFP Photo

នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២ កក្កដា​នេះ មិន​មាន​ព្រះ​រាជ​វត្តមាន​របស់​ព្រះ​ករុណា ព្រះ​មហា​ក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជូន​ព្រះរាជ​ដំណើរ​សម្ដេច​ឪ និង​សម្ដេច​ម៉ែ នោះ​ទេ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល