មតិ​ជុំវិញ​ស្ថានភាព​គ្រួសារ​និយម​នៅ​ស្រុក​ខ្មែរ

មន្ត្រី​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​សំដែង​ក្ដី​បារម្ភ​ពី​និន្នាការ​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កំពុង​ផ្ដល់​តួនាទី​ដឹក​នាំ​សំខាន់ៗ ទៅ​ឲ្យ​សាច់​ញាតិ និង​ក្រុម​ស្និទ្ធ​នឹង​ពួក​គេ។
ដោយ យន់ សាមៀន
2012-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សៀវភៅ "ខ្សែ​ស្រឡាយ​អ្នក​លួច​ជាតិ" បោះពុម្ព​ផ្សាយ​ដោយ​អង្គការ Global Witness កាល​ពី​ឆ្នាំ​២០០៩
រូប​សៀវភៅ "ខ្សែ​ស្រឡាយ​អ្នក​លួច​ជាតិ" បោះពុម្ព​ផ្សាយ​ដោយ​អង្គការ Global Witness កាល​ពី​ឆ្នាំ​២០០៩
Photo: RFA

ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ មករា បាន​តែង​តាំង​លោក ហ៊ុន មាណិត កូន​ប្រុស​ទី​២ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​នាយកដ្ឋាន​ចារកិច្ច នៃ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​ដំឡើង​ឋានន្តរសក្ដិ ពី​ស័ក្ដិ​បួន​កន្លះ ទៅ​ស័ក្ដិ​ប្រាំ។ ក្រសួង​ការពារ​ជាតិ​ក៏​បាន​តែង​តាំង​លោក ជា តារា អគ្គ​មេ​បញ្ជា​ការ​រង​យោធា ឲ្យ​ក្លាយ​ជា​ប្រធាន​នាយកដ្ឋាន​ចារកិច្ច នៃ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ជំនួស​លោក​ឧត្ដមសេនីយ៍ មល់ រឿប ដែល​ទទួល​មរណភាព​កាល​ពី​សប្ដាហ៍​មុន ក្នុង​វ័យ​ជាង ៦០​ឆ្នាំ។

ការ​តែង​តាំង​លោក ហ៊ុន មាណិត ជា​ការ​តែង​តាំង​កូន​ប្រុស​លោក ហ៊ុន សែន លើក​ទី​២ ឲ្យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កង​ទ័ព។ កាល​ពី​ឆ្នាំ​២០១១ ក្រសួង​ការ​ពារ​បាន​តែង​តាំង​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី ឲ្យ​ក្លាយ​ជា​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​បន្ថែម​លើ​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ជា​មេ​បញ្ជា​ការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។

លោក ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​កម្ពុជា ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ដក​ស្រង់​សំដី​ថា ការ​តែងតាំង​ផ្អែក​ទៅ​លើ​ស្នាដៃ និង​បទ​ពិសោធន៍​ផ្នែក​យោធា​កម្ពុជា។ លោក​បន្ថែម​ទៀត​ថា នាយកដ្ឋាន​ចារកម្ម ធ្លាប់​ទទួល​បាន​ជោគជ័យ​ជា​ច្រើន ក្នុង​រយៈ​ពេល​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​នឹង​ប្រទេស​ថៃ។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​ស្ថានការណ៍​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មើល​ឃើញ​ថា ការ​តែង​តាំង​ចុង​ក្រោយ​នេះ ទំនង​ជា​ការ​ចង់​ឲ្យ​មាន​ការ​បន្ត​វេន​ដឹក​នាំ​ក្នុង​រដ្ឋាភិបាល។

លោក​ព្រមាន​ថា ប្រវត្តិសាស្ត្រ​កម្ពុជា​ធ្លាប់​មាន​ការ​ឲ្យ​ផ្ដល់​តួនាទី​ដឹក​នាំ​ទៅ​ឲ្យ​កូន និង​មន្ត្រី​ស្និទ្ធ​នឹង​មន្ត្រី​ដឹក​នាំ ប៉ុន្តែ​ស្ថានការណ៍​បច្ចុប្បន្ន​នេះ ប្រហែល​ជា​ពល​រដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ ៖ "ព្រោះ​មាន​ការ​ប្រែប្រួល​ច្រើន មនុស្ស​ចេះ​ដឹង​ច្រើន ពល​រដ្ឋ​យល់​ដឹង​ច្រើន និង​យល់​ដឹង​ពី​សេរីភាព​ច្រើន។ មេ​ដឹក​នាំ​ជំនាន់​ថ្មី និង​ក្រុម​ដឹក​នាំ​ថ្មី​ប្រហែល​ជា​មាន​ការ​លំបាក"

កាល​ពី​ថ្ងៃ​ទី​៧ មករា ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ជា ស៊ីម បាន​ប្រកាស​ផ្ដល់​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី សម្រាប់​ការ​បោះ​ឆ្នោត​២០១៣ និង​អាណត្តិ​ក្រោយៗ​ទៀត​ទៅ​ឲ្យ​លោក ហ៊ុន សែន។ អ្នក​វិភាគ​ធ្លាប់​បាន​គិត​ទុក​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ឲ្យ​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​លោក​ទៅ​ថ្ងៃ​អនាគត។ លោក ហ៊ុន សែន មាន​វ័យ ៥៩​ឆ្នាំ បាន​ដឹក​នាំ​កម្ពុជា​អស់​រយៈ​ពេល ២៦​ឆ្នាំ ហើយ​លោក​គ្រោង​នឹង​ដឹក​នាំ​បន្ត​ទៅ​ទៀត។

មន្ត្រី​សិទ្ធិ​មនុស្ស​ធ្លាប់​បាន​អះអាង​ថា ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន កំពុង​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ប្រទេស​ផ្ដាច់​ការ ដឹក​នាំ​ដោយ​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​សៅរ៍ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ៕

ព័ត៌មាន (29)
Share

អ្នក​អាន​អនាមិក

Hun Sen has to be removed for real.So Cambodia can be improved.

Jan 19, 2012 08:22 AM

អ្នក​អាន​អនាមិក

This Mr:Hun bloodlines only,I want you to pay attention what's four guys doing,look at department of defand (Taeh Banh)there a whole lot of chinese sergents,generals,look at department of finance and Economy(Chorm Prasith,Chinese blood)there alot of chinese investors because of bribes,and now look at Sok An,Keab Chhun is sowing chinese crops indeep all khmer sectors,Plus China maineland water and soils sometimes it will turn yellow bloosom in next 30years or so.How dare these peoples live in our country racials discremination act.please post my comments to publices.

Jan 18, 2012 09:37 PM

អ្នក​អាន​អនាមិក

No one stays on the top forever,what is coming a round it'll going around.this is 21 century.The country is belong to khmer people,they'll decise in 2013.

Jan 18, 2012 01:59 AM

អ្នក​អាន​អនាមិក

ប្រព័ន្ឋគ្រប់គ្រងអំណាចយករូបភាពប្រជាធិបតេយ្យមក​ លាបពណ៌វាតែប៉ុណ្ណឹង។ អំណាចពោពាស គេចង់ធ្វើអី្វ ក៏គ្មានអ្នកណាហ៊ានទំលាក់គេដែរ ព្រោះយើងបោះអោយបក្ស ឯបក្សរើសមនុស្ស ។​វាខុសពីប្រទេសគេ ដែលបោះអោយចំឈ្មោះបុគ្គលចំមុខ ដែលយើងអាចប្រើប្រាស់សិទ្ឋរបស់យើងទំលាក់មកវិញ។

Jan 17, 2012 01:13 AM

អ្នក​អាន​អនាមិក

Cambodia is copying system from North Korea. Cambodia and North Korea are same

Jan 16, 2012 06:40 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល