សរុប​តួលេខ​នៃ​ជំងឺ​គ្រុនឈាម​នៅ​ក្នុង​រដូវ​ភ្លៀង​ចុង​ក្រោយ

មន្រ្តី​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា ទទួល​បន្ទុក​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​បាន​អះអាង​ថា ជំងឺ​គ្រុនឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខែ្មរ​៣៦​នាក់​និង​មាន​អ្នក​កើត​ជំងឺ​នេះ​ចំនួន​១១.៦២៥​នាក់ នៅ​ក្នុង​រយៈកាល​នៃ​រដូវ​ភ្លៀង​កន្លង​មក​នេះ។
ដោយ សុខ សេរី
2009.12.26
គ្រុន​ឈាម305 កុមារី​កើត​ជំងឺ​គ្រុន​ឈាម​មក​ពី​ខេត្ត​តាកែវ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី​២៤ សីហា ២០០៩។
RFA/Sok Serey

លោក ង៉ាន់ ចន្ថា ជា​ប្រធាន​នៃ​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម​នៃ​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ខេត្ត​ក្រុង​ដែល​មាន​អ្នក​ជំងឺ​នេះ​ច្រើន​ជាង​គេ គឺ​មាន​ខេត្ត​កណ្តាល កំពង់ចាម រាជធានី​ភ្នំពេញ សៀមរាប និង​កំពង់ស្ពឺ​ជាដើម ដោយសារ​បញ្ហា​ខ្វះ​អានាម័យ។ ភាគ​ច្រើន​នៃ​អ្នក​កើត​ជំងឺ​គ្រុនឈាម​នោះ គឺ​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ។

ក្រសួង​សុខាភិបាល​បាន​ប្រើប្រាស់​ថ្នាំ​អាបែត​ចំនួន​ជាង​២០០​តោន ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​២៤​ខេត្ត​ក្រុង សម្រាប់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង​ទឹក និង​ប្រភព​នៃ​ការ​កើត​សត្វ​មូស​ខ្លា។

កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ​មាន​មនុស្ស​កើត​ជំងឺ​គ្រុនឈាម​មាន​ចំនួន​ជាង​៥.៧៥០​នាក់ និង​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៤៥​នាក់ គឺ​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​ឆ្នាំ​២០០៩​នេះ ប៉ុន្តែ​ចំនួន​អ្នក​កើត​ជំងឺ​គ្រុនឈាម​មាន​ចំនួន​ច្រើន​ជាង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។