ភ្លើង​ឆេះ​ផ្ទះ​អភិបាល​ក្រុង​កំពត​នៅ​ភ្នំពេញ

ភ្លើង​បាន​ឆេះ​ផ្ទះ​វីឡា និង​ផ្ទះ​ល្វែង​មួយ​ខ្នង ដែល​ជា​កម្មសិទ្ធិ​របស់​លោក​អភិបាល​ក្រុង​កំពត គឺ​លោក នាក់ សុវណ្ណារី នៅ​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន ក្បែរ​ផ្សារ​ទំនើប​សុវណ្ណា រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃ​១៤ ខែ​មករា ឆ្នាំ​២០១២។
ដោយ សេក បណ្ឌិត
2012.01.14

អគ្គីភ័យ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ ១១ បន្ទាប់​ពី​ក្រុម​ពន្លត់​អគ្គីភ័យ​បាន​ព្យាយាម​បាញ់​ទឹក​ពន្លត់។

លោក នេត វន្ថា ប្រធាន​​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គីភ័យ បាន​ឲ្យ​ដឹង​នៅ​ទី​កើត​ហេតុ​ថា អគ្គីភ័យ​នេះ​ឆេះ​ចេញ​ពី​ផ្ទះ​មួយ​ខ្នង​ដែល​មាន​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​កែច្នៃ​គ្រឿង​សំណង់ ស្ថិត​នៅ​ក្រោយ​ផ្ទះ​វីឡា។

គេ​នៅ​មិន​ទាន់​ដឹង​ពី​របាយការណ៍​ខូចខាត​ទ្រព្យ​សម្បត្តិ និង​មូលហេតុ​ជាក់លាក់​នៃ​ការ​ឆេះ​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ប្រហែល​ជា​អាច​មក​ពី​ការ​កែច្នៃ​ឧបករណ៍​ប្រើប្រាស់​គ្រឿង​សំណង់។

លោក នេត វន្ថា៖ «ពាក់ព័ន្ធ​ការ​អង្កេត​ដែល​យើង​ខ្ញុំ​កំពុង​តែ​ធ្វើ​នេះ យើង​អត់​ទាន់​បាន​លម្អិត​ដល់​ករណី​នេះ​កើត​ឡើង​ដោយសារ​អី​ទេ គ្រាន់​តែ​ដឹង​ថា កន្លែង​នោះ​ជា​កន្លែង​សិប្បកម្ម​កែច្នៃ​អ្វី​មួយ ដែល​នឹង​អាច​ឲ្យ​មាន​អគ្គីភ័យ»

អាជ្ញាធរ​អគ្គីភ័យ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គីភ័យ​នេះនៅ​ក្នុង​រដូវប្រាំង និង​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ។

ក្នុង​រយៈពេល ១៤​ថ្ងៃ ឆ្នាំ​២០១២ ក្នុង​រាជធានី​ភ្នំពេញ មាន​អគ្គីភ័យ​បាន​កើត​ឡើង​ចំនួន ៦​លើក​មក​ហើយ៕

1
ក្រុម​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ បាញ់​ទឹក​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​ផ្ទះ​លោក​អភិបាល​ក្រុង​កំពត។ សេក បណ្ឌិត

2
ក្រុម​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ បាញ់​ទឹក​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​ផ្ទះ​លោក​អភិបាល​ក្រុង​កំពត។ សេក បណ្ឌិត

3
ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ បន្ទាប់​ពី​បាញ់​ទឹក​ពន្លត់​រួច។ សេក បណ្ឌិត

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 15, 2012 10:22 AM

សាធុ សាធុ ឈាមស្រែកស្បែកហៅ​នេះហើយអំពើអាក្រក់ដែលអ្អកបានសាងលើញើសឈាមគេ