ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ប្រមាណ​១៥​ពាន់​គ្រួសារ​កំពុង​ដាច់​ស្បៀង

ពលរដ្ឋ​ខែ្មរ​ប្រមាណ​១​ម៉ឺន​៥​ពាន់​គ្រួសារ​ដែល​រង​គ្រោះ​ពី​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​កេតសាណា​នៅ​កម្ពុជា​បាន​និង​កំពុង​ដាច់​ស្បៀង​នៅតែ​រង់ចាំ​ជំនួយ​សង្រ្គោះ​បន្ទាន់​តាំង​ពី​មួយ​ខែ​មុន​នេះ​មក។
ដោយ មឿង ទុម
2009.10.21
ទឹក​ជំនន់​កំពង់ធំ ៣០៥ ១៣-កញ្ញា-២០០៩: ទឹក​ជំនន់​នៅ​ក្នុង​ឃុំ​ត្នោត ស្រុក​បារាយណ៍ ខែត្រ​កំពង់ធំ។
RFA/Mondulkeo

អង្គការ​អន្តរជាតិ​មួយ​គឺ​អង្គការ អកស្វាម (Oxfarm) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ចែក​ជំនួយ​សង្រ្គោះ​បន្ទាន់​ដល់​ពលរដ្ឋ​ខ្មែរ​អ្នក​រង​គ្រោះ​ទាំង​នោះ​មាន​ភាព​យឺត​យ៉ាវ​ខ្លាំង។ ប្រធាន​អង្គការ​អកស្វាម​ប្រចាំ​នៅ​កម្ពុជា​រំឭក​ដល់​អាជ្ញាធរ​ខ្មែរ​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​បារម្ភ​អំពី​ការ​ដាច់​ស្បៀង​របស់​ពលរដ្ឋ​ទាំង​នោះ​គួរតែ​ចុះ​ជួយ​ជា​បន្ទាន់​ផ្តើម​ពី​ពេល​នេះ​ភ្លាម។

ថ្មីៗ​កន្លង​មក​នេះ អង្គការ​អកស្វាម​បាន​ចុះ​ចែក​ជំនួយ​សង្រ្គោះ​បន្ទាន់​ជូន​ពលរដ្ឋ​ប្រមាណ​៥​ពាន់​គ្រួសារ​នៅ​តាម​៣​ខែត្រ​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ គឺ​ខេត្ត​កំពង់ធំ ក្រចេះ​និង​ស្ទឹងត្រែង។ អង្គការ​អកស្វាម​បាន​សម្រេច​ថា នឹង​ផ្តល់​ជំនួយ​សង្រ្គោះ​បន្ទាន់​ជូន​ពលរដ្ឋ​ប្រមាណ​១​ពាន់​គ្រួសារ​ជា​បន្ថែម​ទៀត។

សូម​រំឭក​ជូន​ថា ខ្យល់​ព្យុះ​កេតសាណា​បាន​បោក​បក់​ប៉ះ​ពារ​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០០៩ ខែ​មុន​នេះ បង្ក​ជា​គ្រោះ​ទឹក​ជំនន់​សម្លាប់​មនុស្ស​អស់​២៤​នាក់ សម្លាប់​សត្វ​ពាហនៈ​អស់​ជា​ច្រើន​ក្បាល និង​បាន​បំផ្លាញ​ផ្ទះ​សម្បែង ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ រួម​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ​ផង បើ​គិត​ជា​ទឹក​ប្រាក់​គឺ​ខូច​ខាត​អស់​ជាង​២០​លាន​ដុល្លារ​អាមេរិក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Oct 22, 2009 10:03 AM

I want to make donation what can I do?