ចំនួន​ទេសចរ​បរទេស​ឆ្នាំ​២០០៨​តិច​ជាង​ការរំពឹង​ទុក

របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨ គឺ​មាន​ប្រមាណ​២.១៥០.០០០​នាក់​កើន​ឡើង​៦%​លើស​ពី​ឆ្នាំ​កន្លង​ទៅ។
ដោយ ហ៊ុយ វណ្ណៈ
2009.01.05
សេដ្ឋកិច្ច ក្រុម​ទេសចរ​បរទេស មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខែត្រ​សៀមរាប ។
AFP Photo

ក៏​ប៉ុន្តែ​ចំនួន​អ្នក​ទេសចរណ៍​បរទេស​ឆ្នាំ​២០០៨ គឺ​ធ្លាក់​ចុះ​ជាង​ការរំពឹង​ទុក​រវាង​១៥%​ដល់​២០% ដែល​ការធ្លាក់​ចុះ​នេះ​គឺ​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក និង​អស្ថិរភាព​នៃ​ប្រទេស​ថៃ​ដែល​នៅ​ជិត​ខាង​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ថោង ខុន បាន​ថ្លែង​ប្រាប់​កាសែត​ចិន Xinhua នៅ​ថ្ងៃ​អាទិត្យ​ថា ទេសចរណ៍​បរទេស​ដែល​ចូល​មក​កម្ពុជា​គឺ​មក​ពី​ប្រទេស​សំខាន់​ចំនួន​៥​រួម​មាន កូរ៉េ​ខាង​ត្បូង វៀតណាម ជប៉ុន សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។

ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំង​នោះ​ចូល​មក​កម្ពុជា​តាមរយៈ​ប្រទេស​ថៃ​ចំនួន​៣៣% ហើយ​ចូល​តាម​ប្រទេស​វៀតណាម​និង​ប្រទេស​ជិត​ខាង​ដទៃ​ទៀត​២៩%៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។