រោងចក្រ​៧៧​នៅ​កម្ពុជា​បិទ​ទ្វារ​ក្នុង​ដើម​ឆ្នាំ​នេះ​ដោយសារ​វិបត្តិ​ពិភពលោក

វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​បាន​បង្ខំ​ឲ្យ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ចំនួន​៧៧​បិទ​ទ្វារ និង​បាន​បណ្តាល​ឲ្យ​កម្មករ កម្មការិនី ជាង​៣​ម៉ឺន​នាក់​បាត់​បង់​ការងារ នៅ​ក្នុង​រយៈពេល​៩​ខែ ដើម​ឆ្នាំ​២០០៩​នេះ។
ដោយ កេសរណ្ណីយ្យា
2009.10.06
រូបរោងចក្រ កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP Photo

លោក អ៊ុំ មាន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែល​ស្រង់​ប្រសាសន៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន អេភី (AP) របស់​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​តុលា បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​បិទ​ទ្វារ​រោងចក្រ​ទាំង​នោះ​គឺ​ដោយសារ​ការ​បញ្ជា​ទិញ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​មាន​ការ​ធ្លាក់​ចុះ ព្រោះ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។

វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨ មាន​តម្លៃ​ស្មើ​នឹង​ជិត​៣​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ ៧០%​នៃ​ផលិតផល​គឺ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ស្រុត​ចុះ​ប្រមាណ​១,៥%​ក្នុង​ឆ្នាំ​២០០៩៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។