រដ្ឋាភិបាល​ផ្ដល់​ឧបត្ថម្ភ​ទុន​៤០០​លាន​ដុល្លារ​ដល់​វិស័យ​កាត់​ដេរ

រាជ​រដ្ឋាភិបាល​និយាយ​ថា បាន​ជួយ​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​កាត់​ដេរ​សម្លៀក​បំពាក់​ចំនួន ៤០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​សម្រាល​បន្ទុក​ក្នុង​ពេល​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អន្តរជាតិ។
ដោយ ហាស់ សាន
2009.06.02
រូបរោងចក្រ កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP Photo

យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១ មិថុនា លោក គាត ឈន់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អះអាង​ជម្រាប​រដ្ឋ​សភា​ថា ក្នុង​ឆ្នាំ​២០០៨ រដ្ឋ​ចំណាយ​ថវិកា ៤៩០​លាន​ដុល្លារ​អាមេរិក ជា​របៀប​ឧបត្ថម្ភ​ទុន​ផង ជា​របៀប​មិន​យក​ពន្ធដារ​នាំ​ចូល នាំ​ចេញ​ផង ហើយ ៤០០​លាន​ដុល្លារ ជួយ​ដល់​ឧស្សាហកម្ម​កាត់​ដេរ។

ក្នុង​ការ​ជួយ​នេះ រដ្ឋ​ក៏​មិន​ហូត​យក​ពន្ធ​ចំណេញ​មុន ក្នុង​ឆ្នាំ​២០១០ និង ២០១១​ទៀត។ លោក​ថា ក្រុមហ៊ុន​កាត់​ដេរ​គួរ​តែ​ឲ្យ​សាធារណ​ជន​ជ្រាប​ក្នុង​រឿង​ហ្នឹង។

កម្ពុជា​នាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​កាត់​ដេរ​ជា​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ ហើយ​នាំ​ចេញ​ទៅ​វិញ​ជា​ប្រាក់​ជិត ៣​ពាន់​លាន​ដុល្លារ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ក៏​ដោយ តំណាង​សមាគម​រោងចក្រ​កាត់​ដេរ កាំង ម៉ូនិកា ប្រាប់​កាសែត​ថា គាត់​មិន​ទាន់​ប្រាកដ​ក្នុង​រឿង​រដ្ឋ​ជួយ​នោះ​នៅ​ឡើយ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។