ក្រសួង​ព័ត៌មាន៖ ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មាន​ការ​រីក​ចម្រើន​និង​បើក​ទូលាយ

របាយការណ៍​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០០៩ របស់​ក្រសួង​ព័ត៌មាន​អះអាង​ថា ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មាន​ការ​រីក​ចម្រើន​និង​បើក​ទូលាយ​ជាង​មុន ហើយ​ថា ឆ្នាំ​២០០៩ ចំនួន​កាសែត​និង​ទស្សនាវដ្តី​ព្រឹត្តិបត្រ​ជា​ភាសា​ជាតិ​និង​បរទេស​ជាង ៦០០ បាន​បោះ​ផ្សាយ ហើយ​ស្ថានីយ​វិទ្យុ​និង​ស្ថានីយ​ទូរទស្សន៍​នៅ​តាម​ខេត្ត​ក្រុង​ក៏​កើន​ច្រើន​ដល់​ទៅ ៩៧​ស្ថានីយ។
ដោយ ម៉ៅ សុធានី
2010-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​វ័យ​៣២​ឆ្នាំ កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ៧ ឧសភា ២០០៧។
បុរស​វ័យ​៣២​ឆ្នាំ កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ៧ ឧសភា ២០០៧។
AFP Photo

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​កាល​ពី​ម្សិលមិញ​នេះ​បាន​មាន​ប្រសាសន៍​ថា គោលដៅ​របស់​ក្រសួង​ព័ត៌មាន​គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ជា​ទូទៅ ទោះ​បី​នៅ​តំបន់​ដាច់​ស្រយាល​ចុងកាត់​មាត់ញក​ក៏​ដោយ ក៏​អាច​ទទួល​បាន​ព័ត៌មាន​ពិត​ត្រឹមត្រូវ​និង​សមធម៌។

អង្គការ Human Rights Watch កាល​ពី​ពេល​ថ្មីៗ​នេះ​ធ្លាប់​បាន​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​សព្វ​ថ្ងៃ​នេះ​បាន​ត្រួតត្រា និង​គ្រប់គ្រង​ទាំង​ស្រុង​នូវ​បណ្តា​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ និង​ស្ថានីយ​វិទ្យុ​ភាគ​ច្រើន ហើយ​ថា អ្នក​កាសែត​ដែល​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​ទទួល​រង​ការ​គំរាម​កំហែង​ប្តឹងផ្តល់ និង​ចាប់​ដាក់​គុក ដូច​ជា​ករណី​លោក ហង្ស ចក្រា នាយក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ជាដើម និង​មិន​ដែល​វែក​មុខ​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​អ្នក​កាសែត​ឲ្យ​ឃើញ​យក​មក​ផ្តន្ទា​ទោស​ឡើយ។

នៅ​ទន្ទឹម​គ្នា​នេះ​ដែរ​អង្គការ Freedom House ក៏​បាន​វាយ​តម្លៃ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​គ្មាន​សេរីភាព ប៉ុន្តែ​ការ​ឲ្យ​ពន្ទុ​នេះ​ត្រូវ​បាន​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ប្រតិកម្ម​ថា ការ​វាយ​តម្លៃ​របស់​អង្គការ Freedom House មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នោះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល