ជប៉ុន​គ្រោង​ចុះ​ហត្ថលេខា​​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា

នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ នា​រាជធានី​ភ្នំពេញ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​ក្នុង​គម្រោង​ទ្រង់ទ្រាយ​តូច សម្រាប់​សន្តិសុខ​មនុស្ស​ជាតិ​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ​៣៥៦.៧៦១​ដុល្លារ​អាមេរិក ដល់​ស្ថាប័ន​ផ្តល់​ជំនួយ​ចំនួន​៤។
ដោយ ដែន អយុធ្យា
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្នុង​នោះ​ទឹក​ប្រាក់​ចំនួន​៩៥.៧៦១​ដុល្លារ​អាមេរិក​ផ្តល់​ជូន​ដល់​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ពោធិ៍សាត់ លើ​គម្រោង​លើក​កម្ពស់​ការ​ឈាន​ចូល​ទីផ្សារ​ផលិតផល​កសិកម្ម​នៅ​ក្នុង​ខេត្ត​នេះ។ ទឹក​ប្រាក់​ចំនួន ៩៦.៤១៩​ដុល្លារ ផ្តល់​ជូន​ដល់​មន្ទីរ​ធនធាន​ទឹក​ខេត្ត​កំពង់ចាម លើ​គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព​បឹង​វាម​ក្នុង​មូលដ្ឋាន​ខេត្ត​នេះ។ ទឹក​ប្រាក់​ចំនួន ៩០.៣៤៨​ដុល្លារ ផ្តល់​ជូន​ដល់​មន្ទីរ​ធនធាន​ទឹក​ខេត្ត​តាកែវ លើ​គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព​ពោធិតាវ៉ា និង​ទឹកប្រាក់​ចំនួន ៧៤.៣៩៥​ដុល្លារ​អាមេរិក​ផ្តល់​ជូន​ដល់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ព្រៃ​កប្បាស លើ​គម្រោង​បំពាក់​បរិក្ខារ​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រៃ​កប្បាស។

កិច្ចសន្យា​ផ្តល​ជំនួយ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​រវាង​លោក ម៉ាសាហ៊្វូមី គូរ៉ូគី (Masafumi Kuroki) ឯក​អគ្គ​រាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​តំណាង​ទទួល​ជំនួយ​ខាង​លើ​នៅ​ស្ថានទូត​ជប៉ុន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល