សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​បារាំង​ផ្ដល់​ឯកសារ

មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ទន្ទឹង​រង់ចាំ​ចម្លើយ​ពី​ស្ថាន​ទូត​បារាំង ចំពោះ​សំណើ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយ​ផ្ដល់​ឯកសារ​ដែល​បារាំង​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម។
ដោយ ដែន អយុធ្យា
2011.07.03
Share on WhatsApp
Share on WhatsApp
សង្ឃខ្មែរក្រោម៣០៥ ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
RFA/Quoc Viet

នៅ​គ្រា​នាយក​រដ្ឋ​មន្ត្រី​បារាំង លោក ហ្វ្រង់​ស័រ ហ្វី​យ៉ុង (Francois Fillon) មក​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២ ខែ​កក្កដា លោក យន្ត ថារ៉ូ ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ថា សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៩ នៅ​កម្ពុជា​បាន​នាំ​យក​ញត្តិ​ជូន​ស្ថាន​ទូត​បារាំង ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ផ្ដល់​ឯកសារ​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​បារាំង​ដែល​បាន​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម​កាល​ពី​ឆ្នាំ​១៩៤៩។

ទន្ទឹម​ពេល​នេះ​ដែរ លោក យន្ត ថារ៉ូ ដែល​ជា​សមាជិក​សភា​គណ​បក្ស​សម​រង្ស៊ី​ផង​នោះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ពល​រដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច កំពុង​កើត​មាន​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​ផង​ដែរ ៖ «ទឹក​ដី​កម្ពុជា​ក្រោម​ដ៏​ធំ​ល្វឹងល្វើយ ហើយ​បារាំង​បាន​យក​ទៅ​ឲ្យ​វៀតណាម​ធ្វើ​អាណានិគម​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាត់​បង់​នៅ​អ្វីៗ​ទាំង​អស់​របស់​ខ្លួន។ ដូច​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់​នៅ​ជា​ជាតិ​សាស្ត្រ​របស់​ខ្មែរ​ត្រូវ​បាន​គេ​រំលាយ​អក្សរ​សាស្ត្រ ទំនៀម​ទម្លាប់ ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​សព្វ​យ៉ាង ហើយ​ការ​សិក្សា​រៀន​សូត្រ​គឺ​ត្រូវ​បាន​បិទ​ទាំង​ស្រុង។ ការ​គោរព​ជំនឿ​សាសនា​មាន​បន្តិច​បន្តួច​សព្វ​ថ្ងៃ។ ដូច្នេះ​អ្វី​ដែល​យើង​ធ្លាប់​មាន​ពី​មុន​ដល់​ទៅ​១០០% ក្រោយ​ពី​បារាំង​យក​ទឹក​ដី​ប្រគល់​ទៅ​ឲ្យ​វៀតណាម​ធ្វើ​អាណានិគម​បន្ត យើង​នៅ​សល់​តែ ១០​ទៅ​១៥% ទេ​សព្វ​ថ្ងៃ»

ទោះ​យ៉ាង​ណា មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា មិន​មាន​ចម្លើយ​ឆ្លើយ​តប​បែប​ណា​ពី​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា ជុំវិញ​សំណើ​របស់​សមាគម​ខ្មែរ​កម្ពុជា​នៅ​ឡើយ​ទេ។

ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​បារាំង​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋ​មន្ត្រី​បារាំង​មិន​មាន​កម្មវិធី​ជួប​ជា​មួយ​មន្ត្រី​បក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​នោះ​ទេ ក្រៅ​ពី​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល និង​ព្រះ​មហា​ក្សត្រ​ខ្មែរ​នោះ ៖ «អ្វី​ដែល​យើង​បាន​ដឹង​ជា​ផ្លូវ​ការ គឺ​មាន​ជំនួប​ទ្វេភាគី​ជា​មួយ​សម្ដេច​តេជោ គាល់​ព្រះ​មហា​ក្សត្រ និង​ព្រះ​វរ​រាជ​បិតា»

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ប្រទេស​បារាំង​បាន​ធ្វើ​អាណានិគម​មក​លើ​ទឹក​ដី​កម្ពុជា​ក្រោម​ចំនួន ៩០​ឆ្នាំ ចាប់​ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣ ក្រោម​ការ​គ្រប់គ្រង និង​ក្រោម​អាណានិគម​របស់​បារាំង​ពេល​នោះ គឺ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​មាន​សាលា​រៀន​តាម​ភូមិ​ស្រុក និង​វត្ត​អារាម ការ​គោរព​ប្រពៃណី​ទំនៀម​ទម្លាប់ និង​ការ​សិក្សា​រៀន​សូត្រ​អក្សរ​សាស្ត្រ​ខ្មែរ ពង្សាវតារ​ខ្មែរ មាន​សេរីភាព និង​បារាំង​ថែម​ទាំង​បាន​ជួយ​បញ្ជូន​និស្សិត​ខ្មែរ​បាន​បញ្ចប់​ថ្នាក់​នៅ​ទឹក​ដី​កូសាំងស៊ីន ឲ្យ​មក​សិក្សា​បន្ត​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ថែម​ទៀត ប៉ុន្តែ​បច្ចុប្បន្ន​មិន​មាន​នោះ​ទេ៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 04, 2011 04:16 PM

It is true that Khmer Kandal, Khmer Krom and Khmer Sorin them all are one people and one nation- Cambodians.Thus they must share common interest and goal, that is Cambodian unity under the umbrella of Nation, Religion and King without division and coloring one another. Cambodians or Khmer is one people and one nation never-ending.

Anonymous
Jul 03, 2011 10:56 PM

All Khmer krom need freedom and don't cover by Vietnam. khmer need to change the leader as soon as possible

Anonymous
Jul 04, 2011 11:59 PM

France had to respond on what they had decided to give Kampuchea Krom to Vietname and now people there were lost every thing

Anonymous
Jul 03, 2011 01:00 PM

ក្នុង​នាមជាកូនខ្មែរ​ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង នូវការបាត់បង់ទឹកដីកម្ពុជាក្រោមយើង។ខ្ញុំសង្ឃឹមថា​ថ្ងែណាមួយ​បងប្អូនខ្មែរកម្ពុជានិងមានសិទ្ធិសេរីភាពពេញលេញដូចប្រជាជនទូទៅដែរ។ខ្ញុំនិងប្រជាជនខ្មែរទាំងមូលសូមគាំទ្រជានិច្ច​និង​សូមផ្តន្ទាទោសដល់ពួកអាយ៉ងយួនដែលគិតតែពីផលប្រយោជន៏បច្ចុប្បន្ន​មិនគិតពីទឹកដីនិងកូនចៅខ្មែរជំនាន់ក្រោយ។ជសរ

Anonymous
Jul 03, 2011 09:51 PM

On behalf of I am Khmer, I am really sorry the Land of Khmer Krom that French let Youn control on 4-Jun-1949,so; French has to be resposiblity to demand Khmer Krom for Khmer Next Generation, I absolutely demand French has to do it as soon as possible because it is 1000% of Khmer Krom. And French has to provide all documents that relate the Map Of Khmer Krom, exactly; my mekong delta of Khmer belongs to Khmer,hence; Koun Khmers have to control it(Khmer Krom) on own that it is the time to give Khmer the Land Krom!

Anonymous
Jul 03, 2011 03:44 AM

I think Khmer Krom should follow up with Sam Rainsy since he lives in France to schedule a meeting in France's Prime Minister. You can do that seperately this way you dont put someone on the spot or surprise someone when he is not ready with the very important questions that Khmer Krom wanted him to answer.

Anonymous
Jul 05, 2011 02:39 AM

បើសិនខ្ញុំជាមេដឹកនាំកំពូលមួយរូប ខ្ញុំនិងព្យាយ៉ាមអោយអស់ពីសមត្ថិភាព ដល់បងប្អូនកម្ពុជាក្រោម។ ហេតុអ្វីមេដឹកនាំយើងមិនខ្វល់សោះ?
ខ្ញុំស្រក់ទឹកភ្នែកពេលឃើញខ្មែរទៅជាយ៉ាងនេះ។ សង្ឃឹមថ្ងៃណាមួយខ្មែរ និងងើបឡើងវីញ។ Let's love our country !!!

គេហទំព័រ​ទាំងមូល