លោក នួន ជា ទាមទារ​ឲ្យ​តុលាការ​បង្ហាញ​ឯកសារ​ច្បាប់​ដើម

ជន​ជាប់​ចោទ នួន ជា បាន​ទាមទារ​សាលាក្ដី​ខ្មែរ​ក្រហម​ជា​ថ្មី ឱ្យ​ដាក់​ឯកសារ​ភស្តុតាង​ច្បាប់​ដើម សម្រាប់​ចោទ​សួរ​គាត់។
ដោយ ឡេង ម៉ាលី
2012-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​សវនាការ​បឋម​សំណុំ​រឿង ០០២ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​សវនាការ​បឋម​សំណុំ​រឿង ០០២ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
Photo courtesy of ECCC

ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១២ ជន​ជាប់​ចោទ នួន ជា បាន​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត សុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​យក​ឯកសារ​ភស្តុតាង​ដើម​មក​សួរ​គាត់ គឺ​មិន​មែន​ឯកសារ​ថត​ចម្លង​ទេ។

ដោយ​សំអាង​លើ​ហេតុផល​ដូច្នេះ ជន​ជាប់​ចោទ នួន ជា បាន​បដិសេធ​មិន​ទទួល​ស្គាល់​ឯកសារ និង​មិន​ឆ្លើយ​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញា​ទេ ពេល​សួរ​គាត់​ទាក់ទង​នឹង​ខ្លឹមសារ​នៅ​ក្នុង​ទស្សនាវដ្ដី "ទង់​បដិវត្តន៍" ដែល​ត្រូវ​បាន​ថត​ចម្លង​ជា​រូបភាព​អេឡិចត្រូនិច បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នោះ។

នួន ជា៖ «ខ្ញុំ​ទទួល​ឯកសារ​កូពី​នេះ​មិន​បាន​ទេ។ ទាល់​តែ​យក​ឯកសារ​ដើម​មក​បាន​ខ្ញុំ​ទទួល​មើល​ឱ្យ​ច្បាស់។ អា​នេះ​អក្សរ​តូចៗ... មិន​ដឹង​ជា​កូពី​ខុស ឬ​ត្រូវ​យ៉ាង​ម៉េច​ខ្ញុំ​មិន​ដឹង​ទេ។ បើ​ពិត​ជា​ឯកសារ​ដើម​របស់​ខ្ញុំ​មែន ខ្ញុំ​ទទួល»

ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង លោក និល ណុន បាន​បញ្ជាក់​ទៅ​ជន​ជាប់​ចោទ នួន ជា ថា អង្គ​ជំនុំជម្រះ​បាន​សម្រេច​រួច​ហើយ​ថា ត្រូវ​ប្រើ​ប្រាស់​ឯកសារ​អេឡិចត្រូនិច​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នេះ៖ «អង្គ​ជំនុំជម្រះ​បាន​សម្រេច​រួច​ហើយ​ ដោយសារ​រឿង​ក្ដី​នេះ​មាន​ឯកសារ​ធំធេង ហើយ​មាន​តែ​ប្រើ​ឯកសារ​អេឡិចត្រូនិច​ប៉ុណ្ណោះ ទើប​អាច​អាច​គ្រប់គ្រង​សំណុំ​រឿង​នេះ​បាន​ល្អ​ត្រឹមត្រូវ និង​ឆាប់​រហ័ស នៅ​ក្នុង​ការ​ធ្វើ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់​រហ័ស និង​ទាន់​ពេល​វេលា»
សវនាការ​របស់​សាលាដំបូង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ មករា សហ​ព្រះរាជ​អាជ្ញា​បាន​បន្ត​សួរ​ដេញ​ដោល​ជន​ជាប់​ចោទ នួន ជា ជា​សំខាន់​អំពី​ប្រវត្តិ​នៃ​ការ​បោះ​ពុម្ព និង​ខ្លឹមសារ​ទស្សនាវដ្ដី ឈ្មោះ "ទង់​បដិវត្តន៍"។

ជន​ជាប់​ចោទ នួន ជា បាន​ប្រាប់​ថា ទស្សនាវដ្ដី "ទង់​បដិវត្តន៍" ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​កម្ពុជា បោះពុម្ព​តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ​១៩៥០ គឺ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ហ្សឺណែវ។ ទស្សនាវដ្ដី "ទង់​បដិវត្តន៍" គឺ​ជា​ឯកសារ​អប់រំ​មាគ៌ា​នយោបាយ និង​យុទ្ធសាស្ត្រ ដល់​បក្សជន​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ជន​ជាប់​ចោទ នួន ជា ហៅ​ថា ជា​អ្នក​មាន​ធាតុ​ស្នេហា​ជាតិ។

​ជន​ជាប់​ចោទ នួន ជា បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​បោះពុម្ព គឺ​សម្រាប់​ពង្រឹង​គោលជំហរ​សតិ​អារម្មណ៍ និង​នយោបាយ​របស់​បក្ខជន ព្រោះ​កម្លាំង​នោះ​ត្រូវ​បែក​ខ្ញែក បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ហ្សឺណែវ។

ទស្សនាវដ្ដី "ទង់​បដិវត្តន៍" ដែល​ធ្លាប់​សរសេរ​ដោយ​ដៃ បាន​ផ្លាស់​ប្ដូរ​មក​ជា "ទង់​ក្រហម" វិញ នៅ​ឆ្នាំ ១៩៧៥ គឺ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច ហើយ​មាន​រោងពុម្ព​ត្រឹមត្រូវ។

ទស្សនាវដ្ដី​ឈ្មោះ "ទង់​បដិវត្តន៍" ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ឯកសារ​គោលនយោបាយ​សំខាន់​មួយ នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ចាប់​តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ​១៩៥០ រហូត​ដល់​ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​ផ្ដួល​រំលំ​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ បន្ទាប់​ពី​មាន​មនុស្ស​ជាង​មួយ​លាន​នាក់៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

I wonder how long he could survive with that age. why doesn't he admit that he wrong if he's gonna die anyway? at least before dying, tell everybody who involves in the organization.

Jan 11, 2012 03:51 PM

អ្នក​អាន​អនាមិក

mr. Nou chea could not answer because he lied in the past and he lied to the court today. Khmer rouge did not had a plateform they stand on. their rule of law base on their lips service, and changed daily or monthly.

Jan 10, 2012 10:39 PM

គេហទំព័រ​ទាំងមូល