អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ

ជំនួប​រវាង​លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយ​ការណ៍​ពិសេស​របស់​ឧត្តម​ស្នងការ​​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សា​គ្នា​ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ផ្លែ​ផ្កា​ល្អ។
ដោយ វោហារ ជាតិ
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-មករា-១០: លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ខ្មែរ​នៅ​ឯ​មន្ទីរ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ។
១៩-មករា-១០: លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ខ្មែរ​នៅ​ឯ​មន្ទីរ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ។
RFA/Vohar Cheath

បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ជាង​២​ម៉ោង​នៅ​ក្នុង​បន្ទប់​បិទ​ទ្វារ​នៅ​ឯ​មន្ទីរ​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា​នេះ​មក ភាគី​ទាំង​ពីរ​កម្ពុជា​និង​សហ​ប្រជាជាតិ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ដែល​ឈរ​រង់ចាំ​នៅ​ខាង​ក្រៅ​បន្ទប់​ថា កិច្ច​ពិភាក្សា​ស្តី​អំពី​ការ​លើក​ស្ទួយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​មាន​ផ្លែផ្កា​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត​រៀង​ខ្លួន។

លោក ស៊ូយ៉ា ស៊ូប៊ែឌី  មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ដែល​ឈរ​នៅ​រង់ចាំ​ខាង​ក្រៅ​បន្ទប់​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ដូច្នេះ​ថា ៖ "ខ្ញុំ​រីក​រាយ​ណាស់​ចំពោះ​កិច្ច​ប្រជុំ​នេះ។ យើង​មាន​ការ​លូត​លាស់​ច្រើន​ក្នុង​ពេល​ជួប​គ្នា​ព្រឹក​មិញ​នេះ នោះ​គឺ​ជា​កិច្ច​ប្រជុំ​ដ៏​មាន​សារសំខាន់។ យើង​បាន​ជជែក​គ្នា​លើ​ប្រធានបទ​ជា​ច្រើន​ដែរ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​ច្រើន​ចំពោះ​ប្រជាជន​កម្ពុជា"

លោក ស៊ូប៊ែឌី បន្ថែម​ថា ភាគី​ទាំង​ពីរ​បាន​យោគយល់​គ្នា​លើ​ប្រធាន​បទ​សំខាន់ៗ​ជាច្រើន ដូច​ជា​ការ​លើក​ស្ទួយ​នៃ​ការ​​បញ្ចេញ​មតិ ការ​រំលោភ​យក​ដីធ្លី កិច្ច​សហការ​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាមួយ​រដ្ឋាភិបាល បញ្ហា​ជន​អន្តោប្រវេសន៍ ដំណើរ​ការ​ស្ថាប័ន​តុលាការ រដ្ឋ​សភា ព្រឹទ្ធ​សភា រួម​ទាំង​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជាដើម។

លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ជា​ទី​ប្រឹក្សា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ដែរ​ថា កិច្ច​ប្រជុំ​នោះ​មាន​ផ្លែផ្កា​ល្អ។ លោក​ថា លោក ស៊ូប៊ែឌី បាន​សុំ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​អស់​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន ឬ​តំណាង​ម្នាក់​ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ​និង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​លើ​វិស័យ​សិទ្ធិ​មនុស្ស​នេះ។

លោក ឱម យ៉ិនទៀង បាន​បន្ថែម​ថា ភាគី​កម្ពុជា​សុំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​សហការ​ស៊ើប​អង្កេត​និង​វាយ​តម្លៃ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប្រសិន​ជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ណា​មួយ​កើត​ឡើង។ តែ​មិន​មាន​ការ​អះ​អាង​ណា​មូយ​បញ្ជាក់​ភ្លាមៗ​ថា ភាគី​សហ​ប្រជាជាតិ​បាន​យល់​ព្រម ឬ​យ៉ាង​ណា​នោះ​ទេ។

លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​សុំ​តែ​ភាព​ស្មើ​គ្នា​មួយ​ក្នុង​ការ​រួម​គ្នា​ពិត​ប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ចំណុច​វិជ្ជមាន​មាន​អ្វី​ខ្លះ? ចំណុច​អវិជ្ជមាន​មាន​អី​ខ្លះ? ហើយ​ចំណុច​អ្វី​ជា​អនុសាសន៍ យើង​ខ្ញុំ​ធានា​យក​ដាក់​ជូន​រដ្ឋាភិបាល​ដើម្បី​រដ្ឋាភិបាល​ពិនិត្យ​និង​ធ្វើការ​កែ​លម្អ ហើយ​អង្គការ​សហ​ប្រជាជាតិ ក៏​ដូច​ជា NGOs អាច​តាម​ដាន​មើល​ថា តើ​រដ្ឋាភិបាល​ទទួល​យក​អនុសាសន៍​ហ្នឹង​កែ​ដល់​ណា? លើ​បញ្ហា​នេះ យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​ជាក់​ស្ដែង ដូច​សម្ដេច​បាន​បញ្ជាក់​ហើយ​ថា បញ្ហា​សិទ្ធិ​មនុស្ស​សុំ​អ៊ីចឹង សុំ​ឲ្យ​ជាក់ សុំ​ឲ្យ​អនុវត្ត​ពិត​ប្រាកដ កុំ​ឲ្យ​ចេះ​តែ​ថា ហើយ​មិន​ពិត​ប្រាកដ ហើយ​លោក​ក៏​មិន​ទទួល​យក​ដែរ​នូវ​ការ​សរសើរ​អ្វី​ដែល​មិន​ពិត ប៉ុន្តែ​កំហុស​អ្វី​ដែល​គ្មាន​ការ​ពិត​ក៏​គាត់​មិន​អាច​ទទួល​យក​បាន​ដែរ»

នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​លោក ស៊ូយ៉ា ស៊ូប៊ែឌី មក​ប្រទេស​កម្ពុជា បន្ទាប់​ពី​ទស្សនកិច្ច​លើក​ទី១ កាល​ពី​អំឡុង​ខែមិថុនា ឆ្នាំ​២០០៩។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១២​ថ្ងៃ​នៅ​កម្ពុជា​លើក​នេះ លោក ស៊ូយ៉ា ស៊ូប៊ែឌី មាន​គម្រោង​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​បាត់ដំបង សៀមរាប បំណង​ជួប​ជន​រង​គ្រោះ​និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស៊ើប​សួរ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ទី​នោះ មុន​នឹង​វិល​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃទី​៣០ មករា​នេះ៕

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

As for me being a cambodian, I am proud of Prime minister Hun Sen that he does the right thing and I am grateful for him.But some of khmer leaders are always Jealous of him and try to do bad thing .FOR example, members of Sam Rangsy.why?

Jan 20, 2010 03:56 AM

អ្នក​អាន​អនាមិក

Pray the lord Buddha to soften Khmer leader heart to embrace all Khmer people so they can live in peace and harmony.

Jan 19, 2010 11:13 PM

អ្នក​អាន​អនាមិក

Hun Sen do the right thing then we support
you after,but don't trick us we are
understand what you did.

Jan 19, 2010 01:26 PM

អ្នក​អាន​អនាមិក

We just waiting and see what happen

Jan 19, 2010 12:21 PM

អ្នក​អាន​អនាមិក

បើអង្ការទាំងអស់ដឹងយល់ថាប្រជាធិប្បតេយ្យនៅប្រទេសកម្ពុជាមិនបានល្អកុំយកតែមតិប្រជាជនមកនិយាយត្រូវតែពិភាគសារគ្នាជាមួយរាជរដ្ធាភិបាលផងទើបានប្រទេសជាតិបានរលួនទៅមុខ។

Jan 19, 2010 11:36 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល