សភា​នឹង​បើក​កិច្ច​ប្រជុំ​ស្ដី​ពី​កិច្ច​ព្រមព្រៀង​វិនិយោគ

រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា​នេះ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​កិច្ច​ព្រមព្រៀង​វិនិយោគ និង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​ប្រជា​មានិត​ចិន។
ដោយ យន់ សាមៀន
2010-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ដើរ​នៅ​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៨។
កម្មករ​ដើរ​នៅ​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៨។
AFP File

រដ្ឋសភា​នឹង​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​ដូច​នេះ​ដែរ ជា​មួយ​សាធារណរដ្ឋ​កូរ៉េ។

លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មិថុនា​នេះ​ថា ការ​អនុម័ត​សេចក្ដី​ព្រាង​ទាំង​ពីរ​នេះ ប្រយោជន៍​ដើម្បី​ពង្រឹង​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ក្នុង​តំបន់ ដូច​ជា​ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង។

កន្លង​មក​ប្រទេស​កម្ពុជា​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ ជា​មួយ​ប្រទេស​ជប៉ុន​រួច​ហើយ។

លោក ជាម យៀប បន្ត​ថា​ប្រទេស​កម្ពុជា​ទទួល​អំណោយ​ផល​ពី​ប្រទេស​ចិន​ច្រើន​ជាង​គេ ពីព្រោះ​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​នាំ​ចេញ​ផលិតផល​ចំនួន ៤០០​មុខ ដោយ​មិន​គិត​ពន្ធ​ដារ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ ៖ «ទីផ្សារ​របស់​អាស៊ាន អាស៊ាន​មាន​ជាង ៥០០​លាន​នាក់ ហើយ​យើង​រក​ប្រទេស​ដែល​មាន​ទីផ្សារ​ធំៗ ដូចជា​ចិន ១.៣០០​លាន​នាក់ ជប៉ុន​ជាង ១០០​លាន​នាក់ ហើយ​កូរ៉េ មាន​រាប់​សិប​លាន​នាក់។ អ៊ីចឹង​យើង​ឃើញ​ថា ទីផ្សារ​ដែល​គេ​អភិវឌ្ឍ​រួច​រាល់​អស់​ហើយ ដូច្នេះ​គ្រាន់តែ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក ខាង​ផ្លាស់​ប្ដូរ​ទំនិញ ឧបករណ៍ ឬ​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​ជាមួយ​គ្នា ហើយ​ដោយ​អនុគ្រោះ​ពន្ធដារ​ផ្សេងៗ​ទៀត ដើម្បី​រក​ផល​ចំណេញ»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល