រដ្ឋសភា​បោះ​ឆ្នោត​​ដំឡើង​ឋានៈ​មន្ត្រី​រដ្ឋាភិបាល​១១​រូប

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១០ បាន​ប្រជុំ និង​បោះ​ឆ្នោត​ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន ៨៧ លើ ១០៨ ដើម្បី​សម្ដែង​ការ​ទុក​ចិត្ត​ចំពោះ​សមាជិក​រដ្ឋាភិបាល​ចំនួន ១១​រូប ដែល​ទើប​បាន​តែង​តាំង​ថ្មី។
ដោយ ឡេង ម៉ាលី
2010-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខ ទី​២​ពី​ស្ដាំ) និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម (ជួរ​មុខ ទី​៣​ពី​ឆ្វេង) ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ កញ្ញា ២០០៨។
ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខ ទី​២​ពី​ស្ដាំ) និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម (ជួរ​មុខ ទី​៣​ពី​ឆ្វេង) ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ កញ្ញា ២០០៨។
AFP PHOTO/TANG CHHIN SOTHY

មន្ត្រី​ចំនួន ១១​រូប ដែល​ត្រូវ​បាន​ជ្រើស​រើស ដើម្បី​កែ​សម្រួល​សមាសភាព​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៧ ឧសភា រួម​មាន ៖

១. លោក ឈៀង យ៉ាណារ៉ា ត្រូវ​បាន​ជ្រើស​តាំង​ជា​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី។

២. លោក យុទ្ធ ភូថង ជ្រើស​តាំង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម, រុក្ខា ប្រមាញ់ និង​នេសាទ។

៣. លោក ប៊ុន សំបូរ ជ្រើស​តាំង​ជា​រដ្ឋ​លេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

៤. លោក សុខុម ភគវន្តមុនី ជា​រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

៥. លោក ស៊ាន បូ រ៉ាត ជា​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។

៦. លោក​ស្រី សឿង រដ្ឋចាវី ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

៧. លោក ងី តាយី ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

៨. លោក ហង់ជួន ណារ៉ុន ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

៩. លោក ធា គ្រុយ ជា​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល។

១០. លោក ទុំ សម្បុរ ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ ជំនួស​លោក ហ៊ុន ភឿង ដែល​ត្រូវ​បាន​បញ្ចប់​ភារកិច្ច។

និង​១១. លោក តាន់ វុដ្ឋា ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក ហាក់ សាវុធ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី។

នៅ​ក្នុង​ការ​ជ្រើស​តាំង​មន្ត្រី​កែ​សម្រួល​សមាសភាព​រដ្ឋាភិបាល​ចំនួន ១១​រូប​នេះ សមាជិក​សភា​គណបក្ស​សមរង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា លោក យឹម សុវណ្ណ ជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ថ្លែង​ថា លោក​មិន​បាន​គាំទ្រ​ទេ ពីព្រោះ​សមាជិក​គណៈរដ្ឋមន្ត្រី​សព្វ​ថ្ងៃ មាន​ទំហំ​ធំ​ស្រាប់​ហើយៗ លោក​បន្ត​ថា ៖ «មិន​ចាំ​បាច់ វា​បន្ថែម​ការ​ចំណាយ និង​ការិយាធិបតេយ្យ»

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា ទំហំ​សមាជិក​គណៈរដ្ឋមន្ត្រី​ធំ​នេះ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​សម្របសម្រួល​រវាង​គណបក្ស និង​ម្យ៉ាង​ទៀត មក​ពី​ទំហំ​ការងារ​ដែល​តម្រូវ ៖ «ទី​មួយ​គឺ រដ្ឋាភិបាល​ចម្រុះ និង​ទី​ពីរ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទុក​ការងារ​ច្រើន មាន ២៥​ក្រសួង ដូច្នេះ ត្រូវ​តែ​មាន​មន្ត្រី​មាន​សមត្ថកិច្ច​សម្រាប់​ក្រសួង​និមួយៗ និង​មន្ត្រី​សម្របសម្រួល​រដ្ឋាភិបាល​ទៀត»

ទន្ទឹម​គ្នា​នឹង​ការ​បោះ​ឆ្នោត​សម្ដែង​ការ​ទុក​ចិត្ត ចំពោះ​សមាជិក​រដ្ឋាភិបាល​ចំនួន ១១​រូប សភា​ជាតិ​កម្ពុជា ក៏​បាន​បោះ​ឆ្នោត​យល់​ព្រម​លើ​ការ​ជ្រើស​តាំង​តំណាង​សមាជិក​សភា​មួយ​រូប គឺ​លោក មិន ស៊ាន ទៅ​ចូល​រួម​ក្នុង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដោយ​មាន​សំឡេង​ឆ្នោត​យល់​ព្រម​លើ​សេចក្ដី​ទុក​ចិត្ត ដោយ​សំឡេង​ឆ្នោត ៩៧​សំឡេង​លើ ១០៨​សំឡេង ទល់​នឹង​សំឡេង​ជំទាស់ ៨​សំឡេង និង​អនុប្បវាទ​ចំនួន ៣​សំឡេង៕

អត្ថបទ​ដែល​ទាក់ទង

ទស្សនៈ​ជុំវិញ​ការ​ដំឡើង​ឋានៈ​មន្ត្រី​រដ្ឋាភិបាល​១១​រូប

លោក ដែន អយុធ្យា រាយការណ៍​ពី​រាជធានី​ភ្នំពេញ​ ៖

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I knew one of my Sisowat high school classmate, phnom Penh, Cambodia. I really appreciate His Excellency Ngi Tay Yi in his new position.

May 27, 2010 01:20 PM

គេហទំព័រ​ទាំងមូល