HRW៖ FBI គួរ​សើរើ​ការ​ស៊ើប​អង្កេត​ករណី​បោក​គ្រាប់បែក​ឡើង​វិញ

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ Human Rights Watch បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ពី​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃ​២៩ មីនា ក្នុង​ពេល​គណបក្ស​សម​រង្ស៊ី​ប្រារព្ធ​ខួប​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​មរណជន​ដែល​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​នោះ ថា ការិយាល័យ​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) គួរតែ​សើរើ​រឿង​ស៊ើប​អង្កេត​នោះ​ឡើង​វិញ។
ដោយ ហាស់ សាន
2010-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សេចក្ដី​ប្រកាស​នោះ​និយាយ​ថា មក​ទល់​នឹង​ពេល​នេះ រាជ​រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ណា​មួយ ដើម្បី​រក​មុខ​អ្នក​ប្រព្រឹត្ត​យក​ទៅ​ផ្តន្ទា​ទោស​នៅ​ឡើយ​ទេ ទោះបី​ជា​មាន​ភស្តុតាង​អំពី​ការ​រួម​ដៃ​ពី​អង្គភាព​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​យ៉ាង​ណា​ក្តី។

លោក ប្រេត អាដាមស៍ (Brad Adams) នាយក​កម្មវិធី​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch ថ្លែង​ថា រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន​មិន​គ្រាន់តែ​មិន​ឲ្យ FBI បន្ត​ការ​ស៊ើប​អង្កេត​ទេ បែរ​ជា​ផ្ដល់​ជំនួយ​យោធា​ដល់​កង​ឯកភាព​ដែល​ជំពាក់ជំពិន​នឹង​រឿង​បោក​គ្រាប់​បែក​នោះ​ទៅ​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល