ប្រធាន​រដ្ឋ​វៀតណាម​មក​ដល់​ប្រទេស​កម្ពុជា

ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន មិញ​ត្រៀត (Nguyen Minh Triet) បាន​មក​ដល់​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ សីហា នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ចំនួន​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​សីហា។
ដោយ គឹម ពៅ
2010-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​រដ្ឋ​វៀតណាម ង្វៀន មិញ​ត្រៀត (Nguyen Minh Triet) (ស្ដាំ)
ប្រធាន​រដ្ឋ​វៀតណាម ង្វៀន មិញ​ត្រៀត (Nguyen Minh Triet) (ស្ដាំ)
Photo courtesy of abcnews.go.com

មន្ត្រី​ព្រះបរមរាជវាំង លោក គង់ សំអុល បាន​មាន​វត្តមាន​ក្នុង​ការ​ទទួល​ស្វាគមន៍​ប្រធាន​រដ្ឋ​ប្រទេស​វៀតណាម​រូប​នោះ។

កម្មវិធី​ផ្លូវ​ការ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ លោក ង្វៀន មិញ​ត្រៀត គ្រោង​នឹង​ចូល​បង្គំ​គាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី ប្រធាន​រដ្ឋសភា លោក ហេង សំរិន ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ លោក ង្វៀន មិញ​ត្រៀត មាន​គម្រោង​នឹង​ចូល​រួម​ក្នុង​ការ​សម្ពោធ​ស្ថានីយ​វិទ្យុ​សំឡេង​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ផង​ដែរ។

ទន្ទឹម​ពេល​នេះ​ដែរ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​សុំ​ឲ្យ​ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះ​បាទ ព្រះ​បរមនាថ នរោត្តម សីហមុនី ឲ្យ​លើក​អំពី​ការ​គាប​សង្កត់ និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម មក​លើ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ប្រធាន​រដ្ឋ​វៀតណាម តែ​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ខ្មែរ​កម្ពុជា​ក្រោម​មិន​មាន​បញ្ហា​អ្វី​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល