នាយក​រដ្ឋមន្ត្រី​ខ្មែរ​​គ្រោង​ទៅ​ទស្សនកិច្ច​ប្រទេស​សិង្ហបុរី

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម​ទៅ​ទស្សនកិច្ច​ប្រទេស​សិង្ហបុរី ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់ ២៧ ខែ​កក្កដា​នេះ។
ដោយ ដែន អយុធ្យា
2010-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
AFP/TANG CHHIN SOTHY

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ និង​ជា​អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​នេះ ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ទៅ​សិង្ហបុរី​ពេល​នេះ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និង​សិង្ហ​បុរី។ ប៉ុន្តែ​ខ្លឹមសារ​លម្អិត លោក​ពុំ​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល