លោក ហ៊ុន សែន ប្រកាស​រំលាយ​ឡូត៍​នេសាទ​នៅ​បឹង​ទន្លេ​សាប

លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​រំលាយ​ឡូត៍​នេសាទ​ចំនួន ៣៥ កន្លែង នៅ​បឹង​ទន្លេ​សាប ចាប់​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១២ នេះ​ត​ទៅ ដើម្បី​ដាក់​ជា​សម្បត្តិ​សាធារណៈ។ ចំណែក​ឯ​ឡូត៍​នេសាទ ២​ទៀត នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​រក្សា​ទុក​រហូត​ដល់​ចប់​អាណត្តិ​​ទើប​រំលាយ​ជា​ក្រោយ។
ដោយ សុខ សេរី
2012.02.28
ហ៊ុន សែន កុម្ភៈ ៣០៥ ២៨-កុម្ភៈ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ឈរ) នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា នា​រាជធានី​ភ្នំពេញ។
RFA/Sok Serey

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​បទ​បញ្ជា​លែង​ឲ្យ​មាន​ឡូត៍​នេសាទ​នេះ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ជុំវិញ​ជោគវាសនា​នៃ​ឡូត៍​នេសាទ​នោះ​កន្លង​មក ក្រោយ​ពី​លោក​បាន​ប្រកាស​ព្យួរ​ឡូត៍​នេសាទ​ចំនួន ៣៥​កន្លែង​មួយ​រយៈ នៅ​បឹង​ទន្លេ​សាប នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដើម្បី​ជំរុញ​ផែនការ​បង្កើន​ទិន្នផល​ត្រី​ទឹក​សាប​នៅ​បឹង​ទន្លេ​សាប​រហូត​ដល់​ឆ្នាំ​២០១៤។

ជាមួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​បង្កើត​តំបន់​អភិរក្ស​ត្រី​កម្រ ដូចជា​ត្រី​កេស និង​ត្រី​មួយ​ចំនួន​ទៀត​នៅ​បឹង​ទន្លេ​សាប ដែល​ត្រូវ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រដ្ឋបាល​ជលផល។  តំបន់​នោះ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ចូល​ទៅ​នេសាទ​បាន​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​រំលាយ​ឡូត៍​នេសាទ​សរុប​ចំនួន ៣៧​កន្លែង​នោះ គឺ​ជា​ការ​រំលាយ​ជា​រៀង​រហូត គ្មាន​ថ្ងៃ​ត្រឡប់​ថយ​ក្រោយ​វិញ​ទេ ដរាប​ណា​លោក​នៅ​មាន​ជីវិត និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

ស្រប​ពេល​គ្នា​នេះ​ដែរ លោក​ក៏​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ជួយ​ការពារ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​ជា​ជម្រក​ត្រី​ពង​កូន។

លោក​បន្ត​ថា ការ​រំលាយ​ឡូត៍​នេសាទ​ឯកជន​ឲ្យ​ក្លាយ​ជា​តំបន់​នេសាទ​សាធារណ​នេះ គឺ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​បង់​ប្រាក់​ចំណូល​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត​នឹង​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ។

លោក ហ៊ុន សែន៖ «និយាយ​មួយ​បែប ប្រកាស​ដាច់​ណាត់ គឺ​អត់​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ ...​គ្មាន​ថៅកែ​ឡូត៍​នេសាទ​ក្នុង​បឹង​ទន្លេសាប​ទៀត​ទេ ត្រូវ​បញ្ចប់​ហើយ។ អ្នក​ដែល​មាន​សិទ្ធិ​នៅ​ក្នុង​បឹង​ទន្លេសាប គឺ​ប្រជាពលរដ្ឋ​ដែល​នឹង​ចាប់​ត្រី​ដោយ​ឧបករណ៍​ស្រប​ច្បាប់​ជា​លក្ខណៈ​គ្រួសារ»

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ និង​ជា​ប្រធាន​អាជ្ញាធរ​បឹង​ទន្លេសាប​បាន​មាន​ប្រសាសន៍​ថា លោក​រីករាយ​នឹង​បទ​បញ្ជា​ថ្មី​នេះ៖ «ស្វាគមន៍​ណាស់ អ្វី​ដែល​ជា​ការ​សម្រេច​របស់​សម្ដេច​នៅ​ពេល​នេះ»

ទាក់ទង​នឹង​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ តំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​បទ​បញ្ជា​នេះ​ត្រូវ​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ពេញលេញ​រយៈ​ពេល​យូរ​អង្វែង។

លោក សុន ឆ័យ៖ «អ្វី​ដែល​ជា​ការ​បន្ធូរបន្ថយ​ច្រើន​តែ​កើត​មាន​នៅ​មុន​ពេល​បោះ​ឆ្នោត ហើយ​ក្រោយ​បោះ​ឆ្នោត​ហើយ វិធានការ​ផ្ដល់​ឡូត៍​អនាធិបតេយ្យ​ធ្វើ​បាប​ប្រជារាស្ត្រ​កើត​មាន​ជា​ថ្មី។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា អ្វី​ដែល​ជា​ការ​សន្យា​របស់​នាយករដ្ឋមន្ត្រី​នឹង​អនុវត្ត​ជា​រៀង​រហូត»

ការ​ប្រកាស​បទបញ្ជា​ដោយ​ផ្ទាល់​មាត់​នេះ គឺ​មុន​ពេល​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នឹង​ប្រកាស​ជា​ផ្លូវការ និង​ជា​សាធារណៈ​នា​ពេល​ខាង​មុខ។

គេ​បាន​កត់​សំគាល់​ថា បទបញ្ជា​ថ្មី​នេះ​គឺ​ជា​លើក​ទី​២ ហើយ​ក្រោយ​ពី​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​បទបញ្ជា​លើក​ដំបូង​លេខ ០១ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដើម្បី​រុះរើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​អនាធិបតេយ្យ​នៅ​បឹង​ទន្លេ​សាប ដូច​ជា​សម្រាស់ ផ្នួស ព្រួល និង​សំណង់​កាត់​ទទឹង​ទន្លេ បឹង ស្ទឹង ព្រែក និង​អូរ​នៅ​ក្នុង​ខេត្ត​ចំនួន ៨ នៅ​ជុំវិញ​បឹង​ទន្លេ​សាប។

ក្រោយ​ពី​មាន​ការ​អនុវត្ត​បទ​បញ្ជា​លេខ ០១ កន្លង​មក​នេះ លោក​នាយករដ្ឋមន្ត្រី​ បាន​កត់​សម្គាល់​ថា ទិន្នផល​ត្រី​ទឹក​សាប​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​បាន​កើន​ដល់​ចំនួន ៤៤​ម៉ឺន​៥​ពាន់​តោន លើស​ឆ្នាំ​២០១០ ចំនួន ៤​ម៉ឺន​តោន។

ប៉ុន្តែ​អ្នក​ជំនាញ​ជលផល​ខ្លះ​បាន​បង្ហាញ​ថា ផល​ត្រី​កើន​ឡើង​នេះ​មិន​អាស្រ័យ​លើ​ការ​បិទ​ឡូត៍​នេសាទ​ទាំង​ស្រុង​នោះ​ទេ គឺ​អាស្រ័យ​លើ​ទឹក​ទន្លេ​ឆ្នាំ​២០១១ បាន​ឡើង​ក្នុង​កម្រិត​មួយ​ខ្ពស់​ដែល​នាំ​ឲ្យ​ត្រី​មាន​លទ្ធភាព​ពេញលេញ ដើម្បី​ហែល​ឆ្លង​កាត់​ទៅ​រក​កន្លែង​ព្រៃ​រនាម​ជា​ជម្រក​ពង​កូន​មាន​សុវត្ថិភាព។

ក្រៅ​ពី​ត្រី​ធម្មជាតិ​ទឹក​សាប កាល​ពី​នៅ​ឆ្នាំ​២០១១ កម្ពុជា​ប្រមូល​ទិន្នផល​ត្រី​ទឹក​ប្រៃ​បាន​ចំនួន ៩​ម៉ឺន​១​ពាន់​តោន និង​ទិន្នផល​ត្រី​ចិញ្ចឹម​ក្នុង​ស្រះ​បាន​ចំនួន​ជាង ៧​ម៉ឺន​តោន។ ចំនួន​នេះ​បាន​កើន​ជាង​ឆ្នាំ​មុនៗ​ជា​ច្រើន​ម៉ឺន​តោន៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Feb 28, 2012 01:43 AM

Hun sen should do this long time ago ,why just do it now the fist is 80% gone . you should turn your head a round look in to borey keyla khmer home destroy their displace this is not fist this is human khmer blood think a bout it! Hun sen.

Anonymous
Feb 28, 2012 12:14 AM

ទំរាំនឹកឃើញនឹងត្រីវាចង់វិនាសអស់ហើយ។ ពិតជាគំនិតមេដឹកនាំកំពូលនៅស្រុកខ្មែរមែន។ យ៉ាប់ណាស់

Anonymous
Feb 28, 2012 04:53 AM

In Cambodia, the bill is passed and becomes law at the public podium by the Prime Minster who controls all aspects of life, from troubled street gangs, Karaoke bars, land and real estate deals, and fishery to national budget, military, and foreign aids. The control by one person is detrimental to the development of a country. That is the reason why Cambodia is still one of the poorest countries in the world. Cambodia will forever depend on foreign aids to survive as long as a person without shames still clings to power.

Anonymous
Feb 28, 2012 11:44 AM

បទបញ្ជា សារាចរ ប្រកាស និង​អនុក្រិត្យ មានមិនខ្វះទេ តែប្រសិទ្ធភាពឃើញមានតិចណាស់ ។ ស្រែកល្មមៗបានហើយ ខ្មាសគេ ស្រុកខ្មែរអ្នកណាក៏គេដឹងដែរ គ្រន់តែដឹងហើយធ្វើមិនដឹង ឃើញធ្វើមិនឃើញប៉ណ្ណោះ៕

Anonymous
Feb 28, 2012 04:41 AM

THAT IS POSIBLE FOR jOUN (VIET) FISHING IN LAKE TONLE SAP.

Anonymous
Feb 29, 2012 11:11 AM

Hon Xen Ask the people to help to protected WHAT ????? what a rubbish talk... ... Isn't there a law to protect the fish and the lake already??? So another word is the law is not working... so who is to blame??? or just another sweet talk before the election. Remember about the promise he made not long ago, he said he will cut his head off if he can not stopped those who deforestation in Cambodia...And deforestation is still going.....Especially Prey Lang.. He didn't cut his head off did he????

Anonymous
Feb 28, 2012 01:51 AM

After 32 years in power by one-man-rule and why does 15 million khmer pple were living under poverty line and can't moving it 15 million pple to prosperous.Cambodia is blessed with many natural resources such as minerals,iron,zinc,platenuim,silver,ore,germstone,gold,oil,gas, great ancient heretages,great lakes,great fisheries,great scenery places which yet to be discovered.All of these natural resources may change 15 million pple become a high standard of living as today.Thi country doesn't it to flourish it just to be corrupt with decaying system who so ignored to be change a new leader.Khmer not blesse as be good leader,so hunsen govn't can't controlled its and sold or leased its to privacies sector and will lead cabodians to be poor nation,if hunsen in power.

Anonymous
Feb 28, 2012 09:06 AM

ការប្រកាសរំលាយឡូរ៍នេសាទនៅបឹងទន្លេសាបរបស់លោក
នាយកហ៊ុន សែននេះ ខ្ញុំមាន៣ចំណុចដែលគួរឱ្យសង្ស័យ៖
ទី១ ថាតើលោកនាយកហ៊ុន សែនមានការចាប់អារម្មណ៍
មកលើពលរដ្ឋខ្មែរពីពេលណាដែរ?ទី២ ឬមួយនេះជាវិធី
រកសន្លឹកឆ្នោត ហើយលប់ចោលវិញនៅពេលបានសម្រេច?
ចំណុចទី៣សំខាន់ណាស់សម្រាប់ខ្មែរយើង។គឺថាលោក
នាយកហ៊ុន សែនបើកផ្លូវ;វាតទីកន្លែងដោយចេញមុខ
សម្រាប់ប្រជាជនយួនវាតភូមិករលើផ្ទៃទឹកខ្មែរ?

Anonymous
Feb 28, 2012 10:58 AM

Well done,Mr Hun Sen this is one of power generated supply to support human lifes up to 50.000.000.the best ways insures boths rivers under control,pushing provinces around rivers set up baywatches with Navy ship 24hours monitor and making rotation,it will be cut down bribee.

Anonymous
Feb 28, 2012 02:32 AM

Son Chay's reaction is better than Hun Sen speech"Before the election Hun Sen uses the sweet to the khmer people for his benifit,but after that Hun Sen gives shit to the khmer people."

Anonymous
Feb 28, 2012 01:34 PM

There couples things to bring country back 1960 01 closing border Khmer,Vietname,02 reforming family identification (ID) and crake down on illegal imigrant, drugs cartels,guns and prositutions,an instaling Khmer blood leaders in all sectors from groups,district to governors,provincial. love me,show me,you don't have to say a word.

Anonymous
Feb 28, 2012 10:59 AM

ខ្ញុំមានសេចក្តីសោមនស្សដោយបានដឹងថាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទឡូត៍នេសាទ ដើម្បីជំរុញផែនការបង្កើនទិន្នផលត្រី និងគិតដល់ផលប្រយោជន៍របស់ប្រជាជន។ ខ្ញុំសង្ឃឹមថាឧត្តមគតិដ៏ខ្អង់ខ្ពស់ក្នុងការថែរក្សាសម្បត្តិធម្មជាតិនេះ គឺជាស្មារតីដែលជំរុញឲ្យថ្នាក់ដឹកនាំ និងរដ្ឋាភិបាល ទប់ស្កាត់មិនឲ្យមានការរុករករ៉ែនៅតំបន់បឹងទន្លេសាប ដែលជាសកម្មភាពអាចបំផ្លាញដល់បរិដ្ឋាន និងធនធានធម្មជាតិ ដូចជាមច្ឆាជាតិ ជាដើម។
«អាតូចមិនឈ្នះអាធំ អាតូចប្រមូលផ្តុំ អាធំបះជើង» ពៅ សង្ឃឹម

Anonymous
Feb 27, 2012 11:58 PM

It is another trick before election campaign (commune election). Cambodians have been used to such demagogues for ages. Cambodians need action no words.

Anonymous
Feb 28, 2012 06:25 AM

It is too late for Mr. Hun are trying to speak out to protect the Great Lake TUNLE SAB. What are Mr. Hun lower range doing ? Are they serving their Country or they are serving Mr. Hun ? Let the people judge ? Also, people. The election are very close.

Anonymous
Feb 28, 2012 03:41 AM

Good deed for the benefit of the local fishermen!Hope he'll do like that in the other places. But H. E., don't use this action to gain mer vote from the people.

Anonymous
Feb 27, 2012 10:24 PM

M Son Chhay ,every thing that you said is right, I hope the promise of Hun Sen is good for ever ,it's not just before the election. We can see the example about the forrest ,what Hun Sen promise and now what happen about the forest.

Anonymous
Mar 02, 2012 01:48 AM

I am not clear about that if the released fishing lots will be put as an open access or will be put under community fisheries management? Anyone could tell me please, i am so much appreciated.

Anonymous
Feb 28, 2012 09:49 AM

If the Priminister Hun Sen's anouncement is enforced 100% effectively nationwide, it's a good news for the poor Khmer fishermen and -women. Don't believe what is Hun Sen saying, but watch closely what is Hun Sen doing. Usually, Hun Sen's saying and doing totally is not match.

Anonymous
Feb 27, 2012 07:33 PM

He sang a beautiful song!

Anonymous
Feb 28, 2012 02:03 PM

ហ៊ុន​ សែន បានតែមានទេ ប៉ុន្តែធាតុពិតមិនដូចមាត់និយាយនោះទេ (ជិតបោះឆ្នោតទើបមានការឃោសនា ពីណាមិនដឹងថា ហ៊ុនសែន មានក្បត់ជាតិ)

Anonymous
Feb 28, 2012 02:28 PM

Everybody should know MR Hun sen do not want Hun with any body any more,because almost time to vote again he do not want to Hun any more.

Anonymous
Feb 27, 2012 10:54 PM

ខ្ញុំយល់ថា លោកនាយករដ្ដមន្រ្តី ហ៉ុនសែន ប្រកាសជាសាធារណះបែបនេះ គឺដេីម្បី ទាញយកសន្លឹកឆោ្នត នឹងប្រជាប្រិយភាព ក្នុងការបោះឆោ្នត ក្រុមប្រឹក្សាឃុំសង្កាត់ និង តំណាងរាស្ត នាពេលខាងមុខនេះ!

Anonymous
Feb 28, 2012 05:12 AM

We're all cambodian hope that HUN SEN do this to all fishermen , include youn fishermen. We're watching you, Mr. Hun Sen. DON'T JUST DO THIS BEFORE ELECTION DAY.....FOREVER....AND WE GUESS YOU DON'T DARE TO GET RID OFF VIETNAMESE FISHERMEN...BECOZ YOUN ARE LIVING ALL OVER THE PLACES IN TONLE SAP...POLLUTION ARE GREAT DANGER TO THE FISHES.

Anonymous
Feb 28, 2012 12:01 AM

Cambodians now have changed and they know well who is who. Suck simple tricks may not help. Please do it as your duty and responsibility. Otherwise, you will soon go.

Anonymous
Feb 27, 2012 09:59 PM

Hun Sen is like Ta Then(a monk who drank alcohol) and Soun Chhay(Sam Rainsi Part's member) is like novice Sorn in the Khmer folklor. Novice Sorn was curious and sneaking into the area that Ta Then prohibited to all of the villagers from visiting. Sorn had witnessed that Ta Then was drinking happily with his friends. nobody was believed Ta Then did drink alcohol whe Sorn reported, instead the villagers thought Novice Sorn was crazy and novice Sorn get severely punishment.

Anonymous
Feb 27, 2012 09:01 PM

Hon Xen Ask the people to help to protected WHAT ????? what a rubbish talk...

Anonymous
Feb 28, 2012 04:31 PM

we all have give him both thumbs up and appreciate his good decision to protect the tonlesap from over fishing; and hopefully he will never allow any gas, oil, and other minerals explorations and extractions in the tonlesap region.

Anonymous
Mar 01, 2012 06:12 PM

បើលោកហ៊ុនសែនខ្លាំងសូមប្រកាសអោយសាំងចុះថ្លៃទៅ។
បែបមិនហ៊ានទេមើលទៅបើប្រពន្ធនិងកូនហ៊ុនសែនជាថៅកែ
សាំងតេលានោះ។។។

Anonymous
Feb 27, 2012 10:22 PM

iT IS STRANGE, ONLY NOW P.M HUN SEN SAY TO STOP BUT FROM LONG TIME EVERYBODY KNOW THAT WAS ANARCHIE AND GOVERMENT LET DEVASTATE AL KIND OF FISHES IN TONLE SAP AREA.

Anonymous
Feb 29, 2012 01:33 PM

I want HUNSEN- RUMLEAY Road paying at National-roed No.4 too.

Anonymous
Feb 28, 2012 11:49 AM

Good deal. Let's focus on land grabbing.

Anonymous
Feb 28, 2012 02:43 PM

Please kindly correct the phrase below the picture. It is Institute of Technology not the University of Technology.